ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​១៣​នាក់​ទៀត​ស្លា.ប់​​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ថ្មី​ៗ ​ជាមួយ​កងកម្លាំង​សន្តិ​សុខ

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ បាតុក​១៣​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ កាលពី​ថ្ងៃ​ទី​៦​តុលា​ជាមួយ​កងកម្លាំង​សន្តិសុខ នៅ​ក្រុង​បា​ដា​ដ​នា​ថ្ងៃ​ទី​៦​នៃ​ចលនា​តវ៉ា​ដែល​កំណត់​តាម​រយៈ​អំពើ​ហិង្សា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០០​នាក់​ហើយ​ច្រើន​ពាន់​នាក់​រង​របួស​នៅ​អ៊ី​រ៉ា​ក់​។ ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​កើត​មាន​ទោះជា​មានការ​ប្រកាស​របស់​អាជ្ញាធរ​ពី​វិធានការ​សង្គម​មួយ​ចំនួន ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​សំណើ​របស់​ពួក​បាតុករ ទាមទារ​ឲ្យ​មានការ​ចាកចេញ​របស់​រដ្ឋាភិបាល​ដែល​រង​ការ​ចោទប្រកាន់​ថា​ពុក​រលួយ និង​ទាមទារ​ការ​កែទម្រង់សេដ្ឋកិច្ច​។…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ បាតុក​១៣​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ថ្មី​ៗ កាលពី​ថ្ងៃ​ទី​៦​តុលា​ជាមួយ​កងកម្លាំង​សន្តិសុខ នៅ​ក្រុង​បា​ដា​ដ​នា​ថ្ងៃ​ទី​៦​នៃ​ចលនា​តវ៉ា​ដែល​កំណត់​តាម​រយៈ​អំពើ​ហិង្សា ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១០០​នាក់​ហើយ​ច្រើន​ពាន់​នាក់​រង​របួស​នៅ​អ៊ី​រ៉ា​ក់​។

ការ​ប៉ះទង្គិច​គ្នា​ទាំងនេះ​កើត​មាន​ទោះជា​មានការ​ប្រកាស​របស់​អាជ្ញាធរ​ពី​វិធានការ​សង្គម​មួយ​ចំនួន ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​សំណើ​របស់​ពួក​បាតុករ ទាមទារ​ឲ្យ​មានការ​ចាកចេញ​របស់​រដ្ឋាភិបាល​ដែល​រង​ការ​ចោទប្រកាន់​ថា​ពុក​រលួយ និង​ទាមទារ​ការ​កែទម្រង់សេដ្ឋកិច្ច​។

យោង​តាម​ប្រភព​សន្តិសុខ​ថា ការ​ប៉ះទង្គិច​គ្នា​រវាង​ពួក​បាតុករ​និង​ប៉ូលិស បាន​ផ្ទុះ​ឡើង​ក្នុង​សង្កាត់​សា​ដ្រ​ស៊ី​ធី ជាទី​តាំងរបស់​មេ​ដឹក​នាំស៊ី​អ៊ី​ត​លោក​ម៉ុ​កតា​ដា​សា​ដ្រ ដែល​កាលពី​ថ្ងៃ​ទី​៤​តុលា អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​លាលែង​។ បាតុករ​១៣​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​។ ពេល​មានការ​ប៉ះទង្គិច​គ្នា ស្នូរ​បាញ់កាំភ្លើង​ត្រូវ​បាន​លាន់ឮ ចំណែក​ពួក​បាតុករ​បាន​ដុត​សំបក​កង់​រថយន្ត​និង​គប់​កាំជ្រួច​ភ្លើង​សំដៅលើ​កងកម្លាំង​សន្តិសុខ​។

យោង​តាម​តុល្យការ​ចុង​ក្រោយ​ផ្ដល់​ដោយ​ក្រសួងមហាផ្ទៃ​អ៊ី​រ៉ា​ក់ថា មនុស្ស​១០៩​នាក់​ក្នុង​នោះ​មាន​សមាជិក​កងកម្លាំង​សន្តិសុខ​៨​នាក់់ បាន​ត្រូវ​ស្លាប់​ហើយ​មនុស្ស​ជាង​៦០០០​នាក់​រង​របួស តាំងពី​ចាប់ផ្ដើម​ការ​តវ៉ា​ពី​ថ្ងៃ​ទី​១​តុលា​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ