ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​រដ្ឋ​មន្ដ្រី​សុខាភិបាល​អាមេរិក​សុំលាលែង​ពី​តំណែង​

10 ឆ្នាំ មុន

រដ្ឋ​មន្ដ្រី​សុខាភិបាល​អាមេរិក​ ទទួលបន្ទុក​សម្របសម្រួល​ការ​កែ​ទម្រង់​សុខាភិបាល​របស់​លោក​បារ៉ាក់​អូបាម៉ា​ ហៅ​ OBAMAC-
A​​RE លោក​ស្រី​ KATHLEEN SEBELIUS បាន​សុំលាលែង​ចេញ​ពី​តំណែង​ហើយ​ ។ នេះ​ជា​ការ​ប្រកាស​របស់​អ្នក​ទទួល​ខុស​ត្រូវ​រដ្ឋាភិបាល​អាមេរិក​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​១០​ មេសា​ ។

លោកបារ៉ាក់​អូបាម៉ា​ បាន​ជ្រើស​តាំង​លោក​ស្រី​ SYLVIA MATHEWS BURWELL នាយិកា​ថវិកា​ដើម្បី​ជំនួស​លោក​ស្រី​SEBELIUS ​លោក​ស្រី​ SEBELIUS អាយុ​ ៦៥​ឆ្នាំ​ បាន​រៀប​រាប់​ប្រាប់​សាធារណ​ជន​ពី​ការ​ចាប់​ផ្ដើម​ដ៏​លំបាក​នៃ​ OBAMACARE ជា​ច្បាប់​សំខាន់​មួយ​របស់​លោក​អូបាម៉ា​ ដែល​សំដៅ​កាត់​បន្ថយ​ចំនួន​ពល​រដ្ឋ​អាមេរិក​ដែលពុំ​ទទួល​បាន​ការ​ធានារ៉ាប់​រង​ខាង​សុខភាព​ ។ ពួក​សាធារណរដ្ឋ​បាន​ប្រឆាំង​នឹង​ផែនការ​កែ​ទម្រង់​សុខាភិបាល​នេះ​ ។

ការ​ចុះ​ឈ្មោះ​មនុស្ស​ទី​បំផុត​អាចធ្វើ​ហើយ​មាន​ចំនួន​លើស​៧លាន​នាក់​ ដែលរដ្ឋាភិបាល​លោកអូបាម៉ា​ បាន​កំណត់ ។ ទោះជា​យ៉ាង​ណា​ លោក​ស្រី​ SEBELIUS បាន​ជម្រាប​ដល់​លោក​បារ៉ាក់​អូបាម៉ា​ កាល​ពី​ដើមខែ​មីនា​ ថា​ លោក​ស្រី​ចង់​ចាក​ចេញ​ពី​រដ្ឋាភិបាល​ ៕​