ផ្តល់ថវិកាលើកទឹកចិត្តដល់សមត្ថកិច្ច… ប្រឹងបង្ក្រាបពួកចិនដ៏កំណាចទាំង៧
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងអាវុធហត្ថខេត្ត ក្នុងកិច្ចបង្ក្រាបករណីចាប់បង្ខាំងមនុស្សនៅរសៀលថ្ងៃទី៦ តុលា លោក…
ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងអាវុធហត្ថខេត្ត ក្នុងកិច្ចបង្ក្រាបករណីចាប់បង្ខាំងមនុស្សនៅរសៀលថ្ងៃទី៦ តុលា លោក…
ខេត្តព្រះសីហនុ ៖ លោក គួច ចំរើន ឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កងកម្លាំងអាវុធហត្ថខេត្ត ក្នុងកិច្ចបង្ក្រាបករណីចាប់បង្ខាំងមនុស្សនៅរសៀលថ្ងៃទី៦ តុលា លោក ម៉ាង ស៊ីនេត អភិបាលរងខេត្តព្រះសីហនុ តំណាងឲ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខដល់ជនរងគ្រោះជាជនជាតិចិន ភេទប្រុស ចំនួន១០នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ក្រោមការយកចិត្តដាក់ពីសំណាក់ក្រុមគ្រូពេទ្យ បន្ទាប់ពីបានជួយសង្គ្រោះដោយកម្លាំងកងអាវុធហត្ថខេត្តព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។
ក្នុងឱកាសនេះ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងអាវុធហត្ថខេត្ត ដែលបានយកចិត្តទុកខ្ពស់ក្នុងកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ក្នុងខេត្ត លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនទឹកប្រាក់ចំនួន៣លានរៀល ។
សូមរំលឹកថា ជនជាតិចិន៧នាក់ សង្ស័យជាក្រុមសង្គមងងឹតដែលខ្លះហៅថា ក្រុមម៉ាហ្វ៊ីយ៉ា ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងករណីបង្ខាំងមនុស្សខុសច្បាប់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃគួរឱ្យរន្ធត់ទៅលើជនជាតិចិនដូចគ្នាជាចំណាប់ខ្មាំងចំនួន១០នាក់ ។ ពួកគេត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេបានចាប់ជំរិតទារប្រាក់ដោយធ្វើទារុណកម្មយ៉ាងសាហាវ ទៅលើជនជាតិចិនដូចគ្នានៅក្នុងផ្ទះល្វែងមួយកន្លែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មានប្រសាសន៍ថា កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ តុលា កម្លាំងកងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ជាជនជាតិចិនពាក់ព័ន្ធនឹងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ។ ការបង្ក្រាបនេះ ក្រោមការដឹកនាំពីលោក ម៉ាង ស៊ីណេត អភិបាលស្តីទីខេត្ត ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីលោក ហួត វិចិត្រព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត ដោយរូបលោកផ្ទាល់ បានចុះឡោមព័ទ្ធផ្ទះល្វែងមួយកន្លែង ។
លោកថ្លែងថា បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងករណីចាប់បង្ខាំងមនុស្សខុសច្បាប់ជំរិតទារប្រាក់ចំនួន៧នាក់ ដែលបានប្រើទារុណកម្មយ៉ាងសាហាវឃោរឃៅទៅលើចំណាប់ខ្មាំង១០នាក់ ។ ផ្ទះល្វែងដែលពួកជនកំណាចចាប់មនុស្សទៅលាក់ទុកនោះ នៅម្តុំផ្លូវបេតុងរោងចក្រ RCI ស្ថិតក្នុងក្រុម១២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលតាមប្រភពថា ត្រូវពួកចិននេះបានជួលចំនួន២ខែមកហើយ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងជាបឋមខ្លះៗថា សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន៧នាក់ តែអាចមានមេខ្លោងបន្ថែមទៀតដែលសមត្ថកិច្ចរបស់លោកបន្តស្រាវជ្រាវ ។ ក្នុងការរំដោះចំណាប់ខ្មាំងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានទូរស័ព្ទ៦គ្រឿង ខ្នោះដៃចំនួន១០ ខ្នោះជើងចំនួន៤ ស្រោមខ្នោះចំនួន៤ ក្រណាត់រុំមុខចំនួន២ កាំបិតបុ័ងតោចំនួន១ កំប៉ុងហ្គាសចំនួន២៥ លិខិតឆ្លងដែនកិច្ចសន្យាជួលផ្ទះ១ អត្តសញ្ញាណប័ណ្ណជនជាតិចិន១ច្បាប់ ។
ចំពោះចំណាប់ខ្មាំង ក្រោយពីបានរំដោះចេញពីកន្លែងឃុំខ្លួន ក៏ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រោះម្នាក់ៗមានស្នាមរបួសចាស់ថ្មីពេញខ្លួន ហើយម្នាក់ៗទ្រមខ្លួនខ្លាំងណាស់ ។ រីឯជនសង្ស័យ និងវត្ថុតាំងបញ្ចូនទៅអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី ។ ពិតជាញាក់សាច់ ខណៈដែលសមត្ថកិច្ចសំរុកចូលទៅនោះ ឃើញពួកចំណាប់ខ្មាំងដែលចាប់បង្ខាំង បានរងទារុណកម្មយ៉ាងព្រៃផ្សៃគ្រប់រូបភាព ដែលនេះជាការកត់សម្គាល់លើកដំបូងហើយដែលពួកចំណាប់ខ្មាំង ជនជាតិចិនទាំងនោះត្រូវបានទទួលរងការធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃបំផុតបែបនេះ ។
ចែករំលែកព័តមាននេះ