ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ភ្លៀង​នៅ​ថៃ​ស្លា.ប់​ច្រើន​នាក់​… ​ដំរី​៦​ក្បាល​ធ្លាក់​ជ្រោះ (មាន​វីដេអូ)

4 ឆ្នាំ មុន

ប្រទេស​ថៃ ៖ មជ្ឈមណ្ឌល​ឧតុនិយម​ថៃ​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ខែ​​តុលា ឆ្នាំ​២០១៩ ​ថា ព្យុះ​ត្រូ​ពី​កាល់​មួយ​ឈ្មោះ​ PABUK បាន​វាយប្រហារ​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៣០​ឆ្នាំ​មក​ហើយ​លើ​ប្រទេស​ថៃ…

ប្រទេស​ថៃ ៖ មជ្ឈមណ្ឌល​ឧតុនិយម​ថៃ​ បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៥ ខែ​​តុលា ឆ្នាំ​២០១៩ ​ថា ព្យុះ​ត្រូ​ពី​កាល់​មួយ​ឈ្មោះ​ PABUK បាន​វាយប្រហារ​ជា​លើក​ដំបូង​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​៣០​ឆ្នាំ​មក​ហើយ​លើ​ប្រទេស​ថៃ រួច​ពេល​នេះ​បាន​ចុះ​ថមថយ​កម្លាំង​មក​ជា​វិ​សម្ពាធ​មុន​ពេល​ចាកចេញ​ទៅ​ឆ្ងាយ​។

អាជ្ញាធរ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៤​នាក់ ​ហើយ​មនុស្ស​ម្នាក់​ទៀត​បាត់​ខ្លួន ជាមួយ​ការ​ស្លាប់​មនុស្ស​២​នាក់​នា​រសៀល​ថ្ងៃ​ទី​៤​តុលា​ក្នុង​ខេត្ត​ណា​ខន​ស៊ី​ថា​ម៉ា​រ៉ាត​។

ភ្នែក​របស់​ព្យុះ​បាន​ចៀស​ផុត​យ៉ាង​ប្រផិតប្រផើយ​នា​រសៀល​ថ្ងៃ​ទី​៤​តុលា កោះ​សា​មុ​យ កោះ​ផា​ន​ហ្គា​ន​និង​កោះ​តា​វ​ក្នុង​តំបន់​ឈូង​សមុទ្រ​ថៃ​។ កោះ​ទាំងនេះ​ជា​កោះ​ទេសចរណ៍​ពេញ​និយម​បំផុត ពិសេស​នា​រដូវ​វ​ស្សម​កាល​ចុងឆ្នាំ​។ អ្នកទេសចរ​ជា​ច្រើន​រយ​នាក់​នៅ​តែ​ជាប​គាំង​នា​ព្រឹក​ថ្ងៃ​ទី​៥​តុលា ខណៈ​បណ្ដា​នាវា​នៅ​តែ​មិន​ទាន់​ហាន​ចេញ​ហើយ​ព្រ​លាន​យន្តហោះ​តំបន់​៣​ត្រូវ​បើក​វិញ​។ ដោយសារ​ភ្លៀង​និង​ខ្យល់​បោក​បង់​ខ្លាំង​បណ្ដា​ដើមឈើ​និង​បង្គោល​ភ្លើង​ត្រូវ​ដួល​រលំ​ខូចខាត រួច​មនុស្ស​ជាង​២០០.០០០​គ្រួសារ​រង​ការ​ដាច់​អគ្គិសនី​ក្នុង​ខេត្ត​៤​។

ព្យុះ​PABUK​ជា​ព្យុះ​ត្រូ​ពី​កាល់​ដំបូង​វាយប្រហារ​ភាគ​ខាងត្បូង​ថៃ ក្រៅ​រដូវ​មូសុង​ពុំ​ធ្លាប់​មាន​ចាប់​តាំងពី​ជិត​៣០​ឆ្នាំ​មក​ហើយ​។ ព្យុះ​នោះ​បណ្ដាល​ឲ្យ​មាន​ខ្យល់​បោកបក់​ខ្លាំង ហើយ​រលក​សមុទ្រ​មាន​កម្ពស់​ពី​៣​ទៅ​៥​ម៉ែត្រ ព្រមទាំង​ភ្លៀង​ធ្លាក់​ខ្លាំង នាំ​ឲ្យ​មាន​ទឹ​គ​ជំនន់ ច្រើន​កន្លែង​។

ព្យុះ​ភ្លៀង​ដំរី​៦​ក្បាល​ធ្លាក់​ជ្រោះ​ងាប់
ចំណែក​នៅ​ភាគ​ឦសាន​ថៃ​ដំរីព្រៃ​៦​ក្បាល​បាន​ត្រូវ​ងាប់​​ដោយ​លង់ទឹក​បន្ទាប់​ពី​ពួក​វា រអិល​ធ្លាក់​ចូល​ក្នុង​ជ្រោះ​ដែល​មានទឹក​ហូរ​ជន់​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ។ គ្រោះថ្នាក់​នេះ​កើត​មាន​ក្នុង​ឧទ្យាន​ជាតិ​នា​ភាគ​ឦសាន​ថៃ​។ បណ្ដា​អ្នក​ទទួលខុសត្រូវ​ឧទ្យាន​KHAO YAI ទទួល​ការ​ប្រកាស​អាសន្ន​ពី​ដំរី​ទាំងនោះ​ជួប​គ្រោះថ្នាក់​នា​ពាក់កណ្ដាល​យប់​។

ដំរី​២​ក្បាល​ទៀត​អាច​ជួ​យ​សង្គ្រោះ​ក្នុង​នោះ​មានកូន​ដំរី​១​ក្បាល​អាយុ​៣​ឆ្នាំ​។ តំបន់​កើត​មានការ​រអិល​ធ្លាក់​ដំរី​ទាំងនេះ ​ត្រូវ​បិទ​បណ្ដោះអាសន្ន​។ សាកសព​ដំរី​ទាំង​៦​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​កន្លែង​ធ្លាក់​។

គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ពី​មូលហេតុ​ដែល​ពួក​វា​ធ្លាក់​ចូល​ក្នុង​ជ្រោះ​។ តែ​ច្បាស់​ណាស់​ឧទ្យាន​នោះ​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត មុន​ពេល​ដំរី​ទាំងនេះ​ជួប​គ្រោះថ្នាក់​។ ឧទ្យាន​នោះ​ពួក​អ្នកទេសចរ​និយម​ទៅ​លេង ដោយនៅ​ទីនោះ​មាន​ដំរី​ប្រមាណ​ជា​៣០០​ក្បាល​និង​សត្វព្រៃ​ជា​ច្រើន​ទៀត ដូច​ជា​ខ្លាឃ្មុំ​និង​ទោច​ជាដើម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)​ (ប្រភព​វីដេអូ ៖ Bangkok Tribune)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ