ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​​ចោទប្រកាន់​​អាមេរិក​ថា ធ្វើ​​ឲ្យ​បរាជ័យ​ក្នុង​ការ​ពិគ្រោះ​ពិភាក្សា​គ្នា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ធ្វើ​ឲ្យ​បរាជ័យ​ការពិគ្រោះ​ពិភាក្សា​គ្នាស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ ដែល​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​៥​ ខែ​តុលា ឆ្នាំ​២០១៩ ​នៅ​ទីក្រុង​ស្តុក​ខូ​ល ​ប្រទេស​ស៊ុ​យ​អែ​ត​។ ការពិគ្រោះ​ពិភាក្សា​គ្នា​នេះ​…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ធ្វើ​ឲ្យ​បរាជ័យ​ការពិគ្រោះ​ពិភាក្សា​គ្នាស្ដី​ពី​កម្មវិធី​នុយក្លេអ៊ែរ ដែល​បាន​ធ្វើ​កាលពី​ថ្ងៃ​ទី​៥​ ខែ​តុលា ឆ្នាំ​២០១៩ ​នៅ​ទីក្រុង​ស្តុក​ខូ​ល ​ប្រទេស​ស៊ុ​យ​អែ​ត​។

ការពិគ្រោះ​ពិភាក្សា​គ្នា​នេះ​ គឺជា​ការ​ប៉ុនប៉ង​ដំបូង​ភ្ជាប់​ការ​ចរចា​ឡើង​វិញ រវាង​ប្រទេស​ទាំង​២​ចាប់តាំងពី​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ កាលពី​ខែកុម្ភៈ ​រវាង​លោក​ប្រធានាធិបតី​ត្រាំ ​និង​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង​អ៊ុ​ន​។

នៅ​ក្រុង​ស្តុក​ខូ​ល​បេសកជន​កូរ៉េ​ខាងជើង​លោក​KIM MYONG GIL និង​បេសកជន​អា​មេ​រិ​ក​លោក ​STEPHEN BIEGUN​បាន​ជួប​គ្នា ក្រោម​អាជ្ញាកណ្ដាល​របស់​បេសកជន​ពិសេស​ស៊ុ​យ​អែ​ត​លោក​KENT HARSTEDT ជា​អ្នក​ធ្លាប់​ជួយ​ឲ្យ​មានការ​ដោះ​លែង​និស្សិត​អូស្ត្រាលី​ម្នាក់ ដែល​ចាប់​ឃុំឃាំង​រយៈពេល​ខ្លី​ដោយ​ក្រុង​ព្យុ​ង​យ៉ាង​។

នៅ​មុខ​ស្ថានទូត​កូរ៉េ​ខាងជើង​ប្រចាំ​ក្រុង​ស្តុក​ខូ​ល លោក​KIM MYONG GIL​ថ្លែង​ទៅ​កាន់​បណ្ដា​អ្នកកាសែត​ថា ការ​ចរចា​មិនជា​គួរ​ពេញចិត្ត​ដូច​ការ​រំពឹង​ទុក​របស់​យើង​ឡើយ ហើយ​ទី​បញ្ចប់​ត្រូវ​បរា​ជ៏​យ​។ ការ​ចរចា​បរាជ័យ​ដោយ​ពុំ​សម្រេច​បានការ​ជឿនលឿន​ទៅ​មុខ​ណាមួយ​ឡើយ ហើយ​នោះ​មក​ពី​ខាង​សហរដ្ឋអាមេរិក ដែល​មិន​បោះបង់​ចោល​ឥរិយាបថ​ជា​ទម្លាប់​របស់​ខ្លួន​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​៣​តុលា​ថា លោក​ចង់​បន្ត​ការ​ចរចា​ជា​មួយ​កូរ៉េ​ខាងជើង ដែល​នឹង​បើក​ធ្វើ​ឡើង​វិញ​ក្រោយ​ជាប់​គាំង​ជា​ច្រើន​ខែ ទោះជា​មានការ​បាញ់​សាកល្បង​ថ្មី​នៃ​មី​សី​ុ​ល​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​ក្រុង​វ៉ា​សិ​ុ​ន​តោន​គិត​ថា​ជា​ការ​បង្កហេតុ​ក្ដី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ