ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម​ រង្ស៊ី ​៖ ស្អែកអត់មានការចូលវំាងទេ​ ហើយCNRP ​រក្សាជំហរដដែល​គឺការបោះឆ្នោតជាតិមុនអាណត្តិ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​៖ ប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី ​បានបញ្ជាក់ពី​គោលជំហរ​របស់ខ្លួនថា​ CNRP​ នៅតែទាមទារ​ឲ្យមានការបោះឆ្នោត​ថ្នាក់ជាតិ​មុនអាណត្តិ ​ហើយថាថ្ងៃស្អែក​ ( ទី១១ មេសា ២០១៤ ) ​អត់មានការចូល​ព្រះបរមរាជវំាងនោះទេ​ ពីព្រោះលោក កឹម សុខា ​នៅសហរដ្ឋអាមេរិក ។

ការលើកឡើង​របស់លោក សម រង្ស៊ី ​នាពេលនេះ​បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ​មេសា​ ២០១៤​ ក្នុងសន្និសីទកាសែត​ នៅទីស្នាក់ការ​កណ្តាលគណបក្ស​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ។

រាជធានីភ្នំពេញ​៖ ប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី ​បានបញ្ជាក់ពី​គោលជំហរ​របស់ខ្លួនថា​ CNRP​ នៅតែទាមទារ​ឲ្យមានការបោះឆ្នោត​ថ្នាក់ជាតិ​មុនអាណត្តិ ​ហើយថាថ្ងៃស្អែក​ ( ទី១១ មេសា ២០១៤ ) ​អត់មានការចូល​ព្រះបរមរាជវំាងនោះទេ​ ពីព្រោះលោក កឹម សុខា ​នៅសហរដ្ឋអាមេរិក ។

ការលើកឡើង​របស់លោក សម រង្ស៊ី ​នាពេលនេះ​បានធ្វើឡើងនៅរសៀលថ្ងៃទី១០ ​មេសា​ ២០១៤​ ក្នុងសន្និសីទកាសែត​ នៅទីស្នាក់ការ​កណ្តាលគណបក្ស​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ។ បើតាមលោក ​សម រង្ស៊ី​ លោកនិងលោក កឹម សុខា ​ជាមនុស្សតែមួយ​​ ការធ្វើសេចក្តីសម្រេច​ណាមួយលុះណាតែ​មានហត្ថលេខាទំាងពីរនាក់ ​(សម រង្ស៊ី និង កឹម សុខា ) ។

យ៉ាងណាក៏ដោយ​មេបក្សប្រឆាំងរូបនេះ​ ក៏បានបញ្ជាក់ដែរថា ​ជំហររបស់CNRP​ គឺចង់រកដំណោះស្រាយឲ្យបានឆាប់ ​ហើយផ្តល់អាទិភាព​ទៅដល់ការទាមទារ​ជជែកគ្នាដោយសន្តិវិធី​ ចៀសវាងអំពើហិង្សា​និងការបង្ហូរឈាម ​។ បើតាមលោក សម រង្ស៊ី ​ការពិភាក្សាគ្នា​តាមទូរស័ព្ទជាមួយសម្តេចតេជោ ​ហ៊ុន សែន ​កាលពីថ្ងៃម្សិលមិញនេះ ​គឺបានបង្ហាញពីការយល់ចិត្តថ្លើមគ្នា​ឈរលើប្រយោជន៏រួម ។

ទាក់ទងទៅនឹង​ការបោះឆ្នោតរើស​សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ CNRP ​ ចង់កំណត់យកខែ​ មិថុនា​ ២០១៦ ​ហើយការបោះឆ្នោត​ជ្រើសតំាងតំណាងរាស្រ្តគឺ ​CNRP ​មិនទទួលយកការ​កំណត់​របស់​គណបក្ស​​ប្រជាជនកម្ពុជា​ដែលយកខែកុម្ភៈ ​២០១៨នោះទេ​ គឺ CNRP ចង់ឲ្យបានឆាប់ ( មុនអាណត្តិ ) ។

យ៉ាងណាក៏ដោយ​ទាក់ទងទៅនឹងការប្រកាសរបស់​ លោក សម រង្ស៊ី​ ពីគោលជំហររបស់ CNRP ​ ក្រោយជំនួបតាមទូរស័ព្ទ​ជាមួយសម្តេចតេជោ​ ហ៊ុន សែន​ កាលពីថ្ងៃទី០៩​មេសា ​កោះសន្តិភាពមិនទាន់​អាច​ទាក់ទងសុំសេចក្តីអត្ថាធិប្បាយ​បានភ្លាមៗនៅឡើយទេ​ពីមន្រ្តីជាន់ខ្ពស់​គណបក្សប្រជាជនកម្ពុជា​នៅរសៀលថ្ងៃទី១០មេសានេះ ៕