ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន ​និង លោក សម រង្ស៊ី​ ឯកភាពគ្នា​កំណត់យកខែកុម្ភៈ ​​២០១៧ ​​បោះឆ្នោត​រើស​ក្រុមប្រឹក្សាឃុំ-សង្កាត់ ​​និង​ ខែកុម្ភៈ ​២០១៨​ ​បោះឆ្នោតជ្រើស​តំាងតំណាង​រាស្រ្ត

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​បានមានប្រសាសន៏ថា​ ការពិភាក្សាគ្នា​តាមទូរស័ព្ទ​ជាមួយលោក ​សម រង្ស៊ី ​ដែលមានរយៈពេលជាង៤៤នាទី​កាលពីព្រឹកថ្ងៃទី០៩​មេសា ​គឺសម្តេច​ និងលោក សម រង្ស៊ី​ បានឯកភាពគ្នាអស់ហើយ​ ដោយលោកសម រង្ស៊ី​ រង់ចំាការយល់ព្រម​ពីលោក កឹម សុខា​ ដែលកំពុងបំពេញ​បេសកកម្ម​​នៅសហរដ្ឋ​អាមេរិក​តែប៉ុណ្ណោះ ។

សម្តេចនាយករដ្ឋមន្រ្តី ​ហ៊ុន សែន​ មានប្រសាសន៏បែបនេះ ​បានធ្វើឡើងនៅព្រឹកថ្ងៃទី១០​ មេសា​ ២០១៤ ​ក្នុងឱកាស​ដែលសម្តេច​បានអញ្ជើញ​ជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ចែក​សញ្ញាបត្រ​ជូនដល់និស្សិត​​សាកល​វិទ្យាល័យ​​ធនធានមនុស្ស ​នៅវិទ្យាស្ថានជាតិអប់រំ ​ក្បែរវិមានឯករាជ្យ ។

បើតាមសម្តេចតេជោ​ ហ៊ុន សែន​ លទ្ឋផល​នៃជំនួបពិភាក្សា​តាមទូរស័ព្ទ​នៅព្រឹកថ្ងៃពុធម្សិលមិញនេះ ​គឺបានឯកភាពគ្នា​លើការកែទម្រង់ការបោះឆ្នោត​ ក្នុងនោះក៏បាន​កំណត់យកខែកុម្ភៈ​ ឆ្នាំ២០១៧​ បោះឆ្នោត​រើសក្រុមប្រឹក្សាឃុំ-សង្កាត់ ​និង​ ខែ កុម្ភៈ​ ឆ្នាំ២០១៨ ​បោះឆ្នោតជ្រើស​តំាងតំណាងរាស្រ្ត​សម្រាប់នីតិកាលទី៦ ៕