ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧស្សាហ​កម្ម​ផលិត​ស្ករ​របស់​វៀត​ណាម​កើន​ឡើង​​50%​ក្នុង​ត្រីមាស​ទី​1

11 ឆ្នាំ មុន

ប្រភព​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា​​ ឧស្សាហ​កម្ម​​ផលិត​ស្ករ​នៅ​ប្រទេស​​វៀត​ណាម​ក្នុង​ត្រីមាស​​ទី​១​ ឆ្នាំ​២០១៤​ បាន​កើន​ឡើង​ខ្ពស់​ស្មើ​នឹង​៥០%​​​​លើស​ឆ្នាំ​មុន​​​៦០០.០០០​តោន ខណៈ​តម្លៃ​លក់​នៅ​រោង​ចក្រ​​​​នៅតែ​បន្ត​​ធ្លាក់​ចុះ​ទៅ​នឹង​កម្រិត​​ទាប​បំផុត​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ ។
​តាម​ស្ថិតិ​របស់​ក្រសួង​កសិកម្ម​​​ និង​អភិវឌ្ឍន៍​ជន​បទ​ បាន​បង្ហាញ​ថា​ នា​ចុង​​ខែ​មីនា កន្លង​មក​នេះ​ វិស័យ​ឧស្សាហ​កម្ម​ផលិត​ស្ករ​​ ផលិត​

ប្រភព​ព័ត៌​មាន​​បរទេស​ផ្សាយ​ថា​​ ឧស្សាហ​កម្ម​​ផលិត​ស្ករ​នៅ​ប្រទេស​​វៀត​ណាម​ក្នុង​ត្រីមាស​​ទី​១​ ឆ្នាំ​២០១៤​ បាន​កើន​ឡើង​ខ្ពស់​ស្មើ​នឹង​៥០%​​​​លើស​ឆ្នាំ​មុន​​​៦០០.០០០​តោន ខណៈ​តម្លៃ​លក់​នៅ​រោង​ចក្រ​​​​នៅតែ​បន្ត​​ធ្លាក់​ចុះ​ទៅ​នឹង​កម្រិត​​ទាប​បំផុត​ក្នុង​រយៈ​ពេល​​៥​ឆ្នាំ ។
​តាម​ស្ថិតិ​របស់​ក្រសួង​កសិកម្ម​​​ និង​អភិវឌ្ឍន៍​ជន​បទ​ បាន​បង្ហាញ​ថា​ នា​ចុង​​ខែ​មីនា កន្លង​មក​នេះ​ វិស័យ​ឧស្សាហ​កម្ម​ផលិត​ស្ករ​​ ផលិត​បាន​១,១៧​លាន​តោន​ គឺ​ច្រើន​ជាង​​អំឡុង​ពេល​ដូច​គ្នា​​​ក្នុង​ឆ្នាំ​២០១៣​ ដល់​ទៅ​​១២០.០០០​តោន​ ។

លើស​ពី​នេះ​​ក្រសួង​​បាន​ព្យាករ​ថា ទិន្ន​ផល​ស្ករ​ឆ្នាំ​នេះ​​ នឹង​សម្រេច​បាន​​១,៦​លាន​តោន​ ខណៈ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​​នឹង​សម្រេច​​បាន​១,៤​​លាន​តោន​​​​​ ជា​លទ្ធផល​​ការ​ផ្គត់​ផ្គង់​ស្ករ​ក្នុង​ឆ្នាំ​២០១៤​​នេះ នឹង​មាន​កម្រិត​​ច្រើន​​ជាង​​តម្រូវ​ការ​​រហូត​ដល់​ទៅ​២០០.០០០​តោន​ឯណោះ ។ ​

រីឯ​តម្លៃ​ស្ករ​នៅ​តាម​រោង​ចក្រ​ ត្រូវ​បាន​​កាត់​បន្ថយ​​ពី​០,៨៦​​ទៅ​០,៩០​​ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​​​នៅ​ក្នុង​ឆ្នាំ​២០១១​ ទៅ​នឹង​​០,៦៧​ទៅ​០,៧១​ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​​ក្នុង​ឆ្នាំ​​  ២០១៣ ។ សរុប​​មក​ រយៈ​ពេល​៣​ខែ​​​ដំបូង​នេះ​ តម្លៃ​ស្ករ​​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​អវិជ្ជ​មាន​ទៅ​នឹង​តម្លៃ​០,៥៧​ទៅ​០,៦២​ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​ ខណៈ​ស្ករ​នាំ​ចូល​ខុស​ច្បាប់​បាន​ដាក់​លក់​ក្នុង​តម្លៃ​​ត្រឹម​តែ​០,៥២​ដុល្លារ​​ប៉ុណ្ណោះ​​ក្នុង​មួយ​គីឡូ​ក្រាម ។

ដោយ​ឡែក​​តម្លៃ​​ហាង​ឆេង​ស្ករ​​លើ​ទី​ផ្សារ​ពិភព​លោក​ ធ្លាក់​ចុះ​ពី​៨០០​ដុល្លារ មក​ត្រឹម​៤៦៥,៩​ដុល្លារ​​​ ក្នុង​មួយ​តោន ។​គួរ​បញ្ជាក់​ថា សមា​គម​​ផលិត​ស្ករ​របស់​វៀត​ណាម​ បាន​ព្យាករ​ថា ទិន្ន​ផល​ស្ករ​​សម្រាប់​​ការ​ប្រមូល​ផលិត​​ផល​ឆ្នាំ​២០១៣​-​២០១៤​ នៅ​ក្នុង​ប្រទេស​ចិន​ នឹង​ទទួល​បាន​១៤,២​លាន​តោន​ ខណៈ​តម្រូវ​ការ​ក្នុង​ស្រុក​​របស់​ខ្លួន​​មាន​ចំនួន​១៦,៣​លាន​តោន ៕