ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយក្រែន​៖ ពួក​ស្និទ្ធ​រុស្សុី​ដោះ​លែង​ចំណាប់​ខ្មាំង​56នាក់​

11 ឆ្នាំ មុន

ទីភ្នាក់​ងារ​សន្ដិសុខ​អ៊ុយក្រែន​គូស​បញ្ជាក់​ថា​​ ចំណាប់ខ្មាំង​៥៦នាក់ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ទាំង​៦០​នាក់​ដែល​ចាប់​ទុកដោយ​ពួក​សកម្ម​ជន​ស្និទ្ធ​រុស្សុី​នៅ​ឯ​ទី​ស្នាក់​ការ​មូលដ្ឋាន​របស់​ទីភ្នាក់​ងារ​នោះ​ឯ​ទីក្រុង​ LOUGANSK ភាគ​ខាង​កើត​អ៊ុយក្រែន​ត្រូវ​បាន​ដោះ​លែង​វិញ​ហើយ​ កាល​ពី​យប់​ថ្ងៃ​ទី​៨​ មកទី​៩​ មេសា​​ ។

ពួកបំបែក​ខ្លួននិយមដែល​កាន់​កាប់​អគារ​របស់​ទីភ្នាក់​ងារ​សន្ដិសុខ​នៅក្រុង​ LOUGANS K​ ដំបូង​ដោះ​លែង​ចំណាប់​ខ្មាំង​៥១​នាក់ រួច​បន្ទាប់​មក​ដោះលែង​៥​នាក់ទៀត​ក្រោយ​ពី​បណ្ដា​សមាជិក​សភា​ចូល​មក​ចរចា​ ។​ បណ្ដា​សមាជិក​សភា​ដែលធ្វើ​ការ​ចរចា​អាច​ចាក​ចេញ​ទៅ​វិញ​ រួច​ការ​ចរ​ចា​បន្ដ​ក្នុង​គោល​បំណង​សម្រាល​គ្រោះ​ថ្នាក់​ដល់អាយុជីវិត​និង​សន្ដិសុខ​របស់​ប្រជា​ជន​ក្រុង​ LOUGANSK ។
ពួក​ស្និទ្ធ​រុស្សុី​នៅក្រុង​ DONETSK បន្ដ​កាន់​កាប់អគារ​រដ្ឋ​បាល​តំបន់​ដែលពួកគេ​លុក​ចូល​កាល​ពី​ថ្ងៃ​ទី​៦​ មេសា​ ដោយ​ពួកគេ​ពង្រឹង​បារ៉ាស់​ដែល​ដាក់ដោយ​របស់របរ​ផ្សេងៗ​ និង​សម្បកកង់​រថយន្ដ​ជុំវិញ​អគារ​នោះ​ ។

មេ​ដឹក​នាំ​ម្នាក់​របស់​ក្រុម​នេះ​លោកវ៉ាឌីម​ឈ័រនី​ ញ៉ាកូវ​ អះអាង​ជា​ថ្មី​ ថា​ យើង​ប៉ុនប៉ង​រៀប​ចំ​មុនថ្ងៃ​ទី​១១​ ឧសភា​ នូវ​ការ​បោះ​ប្រជា​មតិ​មួយ​លើ​ការ​ផ្ដាច់តំបន់​នោះ​ភ្ជាប់​ជា​មួយរុស្សុី​ ហើយ​ប្រកាស​ពី​ការ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ​នៃ​សាធារណរដ្ឋ​ DONETSK ៕