ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ក្នុង​ទីចាត់​ការ​របស់​​ប៉ូលិស​​ស្លា.ប់​៤​នាក់

4 ឆ្នាំ មុន

ប្រទេស​បារាំង ៖ មន្ត្រី​៤​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣​តុលា ដោយ​សារ​ការ​វាយប្រហារ​នឹង​កាំបិត នៅ​ខាងក្នុង​ទីចាត់ការ​ប៉ូលិស​ក្រុងប៉ារីស ពី​សំណាក់​និយោ​ជិត​រដ្ឋបាល​ម្នាក់​ដែល​បន្ទាប់​មក​ត្រូវ​ប៉ូលិស​ម្នាក់​បាញ់​សម្លាប់​។ វា​ជា​ការ​វាយប្រហារ​បែប​នោះ​​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដោយ​សមាជិក​ម្នាក់​នៃ​ទីចាត់ការ​ប៉ូលិស​ដ៏​ល្បី​មួយ ដែល​មូលហេតុ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។…

ប្រទេស​បារាំង ៖ មន្ត្រី​៤​នាក់​ក្នុង​នោះ​មាន​ប៉ូលិស​៣​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៣​តុលា ដោយ​សារ​ការ​វាយប្រហារ​នឹង​កាំបិត នៅ​ខាងក្នុង​ទីចាត់ការ​ប៉ូលិស​ក្រុងប៉ារីស ពី​សំណាក់​និយោ​ជិត​រដ្ឋបាល​ម្នាក់​ដែល​បន្ទាប់​មក​ត្រូវ​ប៉ូលិស​ម្នាក់​បាញ់​សម្លាប់​។ វា​ជា​ការ​វាយប្រហារ​បែប​នោះ​​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដោយ​សមាជិក​ម្នាក់​នៃ​ទីចាត់ការ​ប៉ូលិស​ដ៏​ល្បី​មួយ ដែល​មូលហេតុ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ​។

ជន​វាយប្រហារ​មាន​អាយុ​៤៥​ឆ្នាំ​ជា​អ្នកធ្វើការ​ក្នុង​ការិយាល័យ​ស៊ើ​ប​ការណ៍ របស់​ទីចាត់ការ​ប៉ូលិស​ក្រុង​ចាប់តាំងពី​ឆ្នាំ​២០០៣​មក​។ អាយ្យ​ការ​ក្រុងប៉ារីស​លោក​REMY HEITZ​គូសបញ្ជាក់​ថា ការ​សើ​ុ​ប​អង្កេត​មួយ​ត្រូវ​បាន​បើក​ធ្វើ​ពី​បទ​ធ្វើឃាត​មនុស្ស​ដោយ​ចេតនា​។ ពួក​អ្នក​ស៊ើប​អង្កេត​ស្រាវជ្រាវ​រក​គ្រប់​មូលហេតុ​ក្នុង​នោះ​រួម​ទាំងមូល​ហេតុ​នៃ​ជម្លោះ​បុគ្គលិក​មួយ​ផង​ដែរ​។ ការ​ឆែកឆេរ​កំពុង​ធ្វើ្វ​​នៅផ្ទះ​ឃាតករ ស្ថិត​ក្នុង​អគារ​មាន​៥​ជាន់​មួយ​ជា​កន្លែង​រស់នៅ​របស់​ប៉ូលិស​ច្រើន​នាក់​។ ចំណែក​ភរិយា​របស់​គេ​ត្រូវ​ឃុំខ្លួន​។

ឃាតករ​ជា​មនុស្ស​ងាក​មក​កាន់សាសនា​អ៊ិ​ស្លា​ម​កាលពី​១៨​ខែ​មុន​។ តាម​ពិត​ទៅ​បុរស​នោះ​ជា​មនុស្ស​ចូល​ចិត្ត​នៅ​ស្ងៀមស្ងាត់​បំផុត ហើយ​តែង​ទៅ​សូត្រធម៌​ក្នុង​ព្រះ​វិហារ​ជា​ធម្មតា​។ ជន​នោះ​មានកូន​២​នាក់​ម្នាក់​អាយុ​៩​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​៣​ឆ្នាំ​។

មានកាំបិត​មួយ​នៅ​នឹង​ដៃ​បុរស​នោះ​ដំបូង​បាន​កាប់សម្លាប់​ប៉ូលិស​២​នាក់​និង​ភ្នាក់ងារ​រដ្ឋបាល​ម្នាក់ ក្នុង​ការិយាល័យ​២​ស្ថិត​នៅ​ជាន់​ទី​១​។ បន្ទាប់​មក​គេ​បាន​ឡើង​តាម​ជណ្ដើរ​ទៅ​ខាងលើ​កាប់​ប្រហារ​នារី​២​នាក់​ម្នាក់​ជា​ប៉ូលិស​ដែល​ត្រូវ ស្លាប់ ហើយ​ម្នាក់​ទៀត​ជា​និយោជិត​ផ្នែក​ធនធានមនុស្ស​រង​របួសធ្ងន់​។

បន្ទាប់​មក​ទៀត​ជន​នេះ​បាន​មក​កាន់​ទីធ្លា​នៃ​អគារ ដោយ​ប៉ូលិស​ម្នាក់​បាន​ឲ្យ​គេ​ទម្លាក់​កាំបិត​ចុះ បន្ទាប់​មក​ក៏​បង្ខំចិត្ត​ប្រើ​កាំភ្លើង​បាញ់​ឃាតករ​រង​របួសធ្ងន់​រហូត​ស្លាប់​។ ក្រៅពី​សម្លាប់​មនុស្ស​៤​នាក់ មន្ត្រី​ម្នាក់​រង​របួសធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ