ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្មហិ.ង្សា​ត្រឹម​​៣​ថ្ងៃ​ ស្លា.ប់​មនុស្ស​​រហូត​ដល់​៣១​នាក់

4 ឆ្នាំ មុន

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ថ្ងៃ​ទី​៣​តុលា​ជា​ថ្ងៃ​យ៉ាង​បង្ហូរឈាម​បំផុត តាំងពី​ចាប់ផ្ដើម​បាតុកម្ម​ពី​ថ្ងៃ​ទី​១​តុលា​មក ដោយ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បាតុកម្មហិង្សា​ទាំងនោះ មនុស្ស​ដល់​ទៅ​៣១​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​ជាមួយ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​ពី​មុន​មក រវាង​ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​សន្តិសុខ​។ ចាប់ផ្ដើម​ពី​ក្រុង​បា​ដា​ដ​ចលនា​តវ៉ា​ដែល​ទាមទារ​ការងារ​សម្រាប់​យុវជន និង​ការ​ចាកចេញ​របស់​បណ្ដា​មេដឹកនាំ​ដែល​ពុក​រលួយ ចលនា​នោះ​បាន​រីករាយ​ដាល​ស្ទើរ​នៅ​ពាសពេញ​ភាគ​ខាងត្បូង​ប្រទេស…

ប្រទេស​អ៊ី​រ៉ា​ក់ ៖ ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ថ្ងៃ​ទី​៣​តុលា​ជា​ថ្ងៃ​យ៉ាង​បង្ហូរឈាម​បំផុត តាំងពី​ចាប់ផ្ដើម​បាតុកម្ម​ពី​ថ្ងៃ​ទី​១​តុលា​មក ដោយ​ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បាតុកម្មហិង្សា​ទាំងនោះ មនុស្ស​ដល់​ទៅ​៣១​នាក់​ហើយ​បាន​ត្រូវ​ស្លាប់​ជាមួយ​ការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​ពុំ​ធ្លាប់​មាន​ពី​មុន​មក រវាង​ពួក​អ្នក​តវ៉ា​និង​កងកម្លាំង​សន្តិសុខ​។

ចាប់ផ្ដើម​ពី​ក្រុង​បា​ដា​ដ​ចលនា​តវ៉ា​ដែល​ទាមទារ​ការងារ​សម្រាប់​យុវជន និង​ការ​ចាកចេញ​របស់​បណ្ដា​មេដឹកនាំ​ដែល​ពុក​រលួយ ចលនា​នោះ​បាន​រីករាយ​ដាល​ស្ទើរ​នៅ​ពាសពេញ​ភាគ​ខាងត្បូង​ប្រទេស ហើយ​ប្រែ​ក្លាយទៅជា​ផ្ទុះ​ហិង្សា​ជាមួយ​អ្នក​ស្លាប់​និង​អ្នក​រង​របួស​ច្រើន​សិប​នាក់ ដោយ​គ្រាប់កាំភ្លើង ក្នុង​ទីក្រុង​ផ្សេង​ៗ​របស់​ប្រទេស​ក្នុង​នោះ​មាន​រដ្ឋធានី​បា​ដា​ដ​។

​ប្រឈម​មុខជា​មួយ​បាតុកម្ម​តវ៉ា​បែប​នេះ រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ា​ក់ នា​ថ្ងៃ​ទី​៤​តុលា​ត្រូវ​ជួប​ប្រទះ​នឹង​ការ​សាកល្បង​ខាង​នយោបាយ​សំខាន់​មួយទៀត ជា​មួ​យ​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​មហា​អា​យ៉ា​តុលា​អា​លី​ស៊ី​ស្តា​នី​។ ជា​ប្រមុខ​អាជ្ញាធរ​សាសនា​សម្រាប់​ពួក​ស៊ីអ៊ី​ត​ដែល​មាន​ភាគច្រើន​នៅ​អ៊ី​រ៉ា​ក់ លោក​ជា​អ្នកមាន​សិទ្ធិ​តែងតាំង​និង​ដកហូត​តំណែង​នាយក​រដ្ឋមន្ត្រី​។

នាយក​រដ្ឋមន្ត្រី​អ៊ី​រ៉ា​ក់​លោក​អា​ដែល​អាប់​ដែល​ម៉ា​ហ៍​ឌី កាលពី​យប់​ថ្ងៃ​ទី​៣​មក​ទី​៤​តុលា បាន​ចេញពី​ភាព​ស្ងៀមស្ងាត់ ដើម្បី​ការពារ​តុល្យការ​នៃ​រដ្ឋាភិបាល​របស់​លោក និង​ការ​គ្រប់គ្រង​វិបត្តិ​ដែល​លោក​ថា គំរាមកំហែង​បំផ្លាញ​រដ្ឋ​ទាំងមូល​។ មុន​នេះ​តាម​សេចក្ដី​ប្រកាស មួយ​លោក​សម្ដែង​ការ​អបអរ ចំពោះ​ការ​អត់ធ្មត់​របស់​កងទ័ព ហើយ​ប្រកាស​ពី​បំរាម​គោចរ​ណ៍៍​នៅ​ក្រុង​បា​ដា​ដ​។ ចំណែក​ខុ​ន្ទ​កាល័យ​របស់​លោក អះអាង​ពី​ការ​ជួប​ជាមួយ​បណ្ដា​តំណាង​ពួក​បាតុករ​។

ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍ នាយក​រដ្ឋ​ម​ន្ត្រិ​ពុំ​បាន​ថ្លែង​ដោយ​ផ្ទាល់​ចំពោះ​ពួក​អ្នក​តវ៉ា​ឡើយ តែ​លោក​បាន​សន្យា​ពី​ការ​ឧបត្ថម្ភ​បណ្ដា​គ្រួសារ​ដែល​គ្មាន​ប្រាក់​ចំណូល ហើយ​លោក​ទាមទារ​ពេលវេលា​សម្រាប់​បង្កើត​ការ​កែទម្រង់​នានា​ដូច​ការ​សន្យា​របស់​លោក​ពេល​លោក​ឡើង​កាន់​អំណាច​។

ពេល​ដែល​ទូរទស្សន៍​រដ្ឋ​កំពុង​ផ្សាយ​សុន្ទរកថា​របស់​លោក ស្នូរ​កាំភ្លើង​បាន​លាន់ឮ​នៅ​កណ្ដាល​ក្រុង​បា​ដា​ដ​។ នា​វេលា​យប់​ការ​ប៉ះទង្គិច​គ្នា​បាន​បន្ត ក្នុង​ទីក្រុង​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ប្រទេស​ព្រមទាំង​នៅ​ក្រុង​បា​ដា​ដដែល​នៅ​ទីនោះ បណ្ដា​រថពាសដែក​របស់​កងកម្លាំង​ពិសេស បាន​លើក​ចូល​ធ្វើ​អន្តរាគមន៍​បំបែកពួក​បាតុករ​។ កងកម្លាំង​សន្តិសុខ​បាន​បាញ់​កំរាម​ទៅ​លើ​ដី ហើយ​បណ្ដា​គ្រាប់កាំភ្លើង​បាន​ផ្លា​តទៅ​ត្រូវ​ពួក​បាតុករ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ