ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​​ APF Holdings ​ព្រម​ព្រៀង​​ផ្ដល់​ការ​​ឧបត្ថម្ភ​​ដល់​កីឡាករ​​វាយ​កូន​បាល់​ជប៉ុន​​រយៈ​ពេល​​1ឆ្នាំ​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ នាយក​ក្រុម​ហ៊ុន​ APF Holdings លោក​ Mitsuji Konoshita កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ មេសា​ បានចុះកិច្ច​ព្រម​ព្រៀង​ឧបត្ថ​ម្ភ​ជួយ​ដល់​​កីឡាករ​វាយ​កូន​បាល់អាជីព​របស់​ជប៉ុន លោក​ Toshihide Matsui នៅ​ក្នុង​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ GL Finance ដែល​ស្ថិត​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ ។

រាជធានីភ្នំពេញ​ ៖ នាយក​ក្រុម​ហ៊ុន​ APF Holdings លោក​ Mitsuji Konoshita កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧​ មេសា​ បានចុះកិច្ច​ព្រម​ព្រៀង​ឧបត្ថ​ម្ភ​ជួយ​ដល់​​កីឡាករ​វាយ​កូន​បាល់អាជីព​របស់​ជប៉ុន លោក​ Toshihide Matsui នៅ​ក្នុង​ទី​ស្នាក់​ការ​ក្រុមហ៊ុន​ GL Finance ដែល​ស្ថិត​នៅ​ផ្លូវ​កម្ពុជា​ក្រោម​ ។​

លោក​ Mitsuji Konoshita ប្រធាន​ក្រុម​ហ៊ុន​ APF Holdings បានថ្លែង​ថា​ កិច្ច​ព្រម​ព្រៀង​រួម​គ្នា​រវាង​ក្រុមហ៊ុន​ APF Holdings និង​កីឡាករ​វាយ​កូន​បាល់​ជម្រើស​ជាតិ​ជប៉ុន​លោក​ Toshihide Matsui ខាង​លើនេះ​គឺ​មាន​រយៈ​ពេល​១​ឆ្នាំ​ដោយ​ចាប់​ផ្ដើមពី​ថ្ងៃ​ទី​១​ មេសា​ ឆ្នាំ​២០១៤​នេះ​ រហូត​ដល់ថ្ងៃ​ទី​៣១​ មីនា​ ឆ្នាំ​២០១៥​ ទើប​ផុត​កំណត់​ ហើយ​​ក្រុមហ៊ុន​នឹង​ជួយ​ឧបត្ថម្ភ​កីឡាករ​ Toshihide គ្រប់​សកម្ម​ភាព​ជាលក្ខណៈ​អន្ដរជាតិ​ទាំង​អស់​តែ​ម្ដង​ ។​
លោក​ Konoshita ឱ្យ​ដឹង​ទៀត​ថា​ មូល​ហេតុ​ដែល​លោក​ចូល​ខ្លួន​មក​ឧបត្ថម្ភ​កីឡាករ​ Toshihide Matsui ព្រោះលោក​ចូល​ចិត្ដ​កីឡា​វាយ​កូន​បាល់​តាំង​ពី​ក្មេង​មក​ម៉្លេះ​ ហើយ​លោក​ធ្លាប់​បាន​ទទួលជោគជ័យ​នៅ​ក្នុង​ការ​ប្រកួត​ជាលក្ខណៈ​ទ្រង់ទ្រាយ​តូចៗ​ មិន​ទទួល​បាន​ជោគជ័យ​ធំៗ​ដូច​កីឡាករ​ Toshihide Mat sui ទេ​ ។​

ប៉ុន្ដែ​លោក​ចង់​សម្រេច​ក្ដី​ស្រមៃ​របស់​លោក​ ទើប​លោក​បាន​ផ្ដល់​ការ​ឧបត្ថម្ភ​ដល់​កីឡាករ​ Toshihide Matsui ដើម្បី​ជំរុញ​ភាព​ជោគ​ជ័យ​កាន់​តែ​ខ្លាំង​ថែម​ទៀត​នៅ​លើ​ឆាក​អន្ដរជាតិ​សម្រាប់​អាជីព​កីឡា​វាយ​កូនបាល់​ ។ លោក​សង្ឃឹម​ថា​ ការ​ជួយ​ឧបត្ថម្ភ​ជ្រោម​​ជ្រែង​ពី ក្រុម​ហ៊ុន​របស់​លោក​នឹង​ជួយ​ឱ្យ​កីឡាករ​ Toshi hide Matsui បាន​សម្រេច​នូវ​គោលដៅ​របស់​ខ្លួន​ក្លាយជា​កីឡាករ​វាយ​កូន​បាល់​អាជីព​ម្នាក់​ដែល​មាន​ចំណាត់​ថ្នាក់​យ៉ាង​ហោច​ណាស់​លេខ​៥០​នៅ​លើ​ពិភព​លោកដែរ​ ។​ លោក​បន្ថែម​ទៀត​ថា​ បើការ​ប្រកួត​អូឡាំពិក​ កីឡាករ​ Toshihide Matsui ទទួលបាន​មេដាយ​មាស​នោះ​ ក្រុម​ហ៊ុន​លោក​នឹង​ឧបត្ថម្ភ​ទឹក​ប្រាក់​ចំនួន​១លាន​ដុល្លារ​ បើ​មេដាយ​ប្រាក់​ទទួល​បាន​៥០​ម៉ឺុន​ដុល្លារ​ ។​

នាយក​ក្រុមហ៊ុនរូប​នេះ​បាន​បន្ដ​ទៀត​ថា​ កន្លង​មក​ក្រុមហ៊ុន​ GL Finance ដែល​ជា​សាខា​របស់​ក្រុមហ៊ុន​ APF Holdings ធ្លាប់​បាន​ចូល​រួម​ឧបត្ថម្ភ​ដល់កីឡាវាយ​កូនបាល់​កម្ពុជា​ ៣​ឆ្នាំ​មក​ហើយ​ ចាប់​ពីឆ្នាំ​២០១២​មក​ម៉្លេះ​ ហើយ​ក៏​បាន​ចូលរួម​អភិវឌ្ឍន៍​កីឡា​វាយ​កូនបាល់កម្ពុជា​ជា​ច្រើន​ផង​ដែរ​ តាមរយៈការ​រៀប​ចំ​ព្រឹត្ដិ​ការណ៍​ប្រកួត​លក្ខណៈ​ជាតិ​ និង​អន្ដរជាតិ​ជា​ដើម​ ។​ តាមរយៈ​ការចុះ​កិច្ច​ព្រម​ព្រៀង​នេះ​ដែរ​ លោក​ Mitsuji Konoshita សង្ឃឹម​ថា​ កីឡាករ​ Toshihide Matsui នឹងធ្វើ​ឱ្យ​កីឡា​វាយ​កូន​បាល់​ក្នុង​តំបន់អាស៊ី​ទាំង​មូល​មាន​ភាពល្បី​ល្បាញ​ ហើយ​គាត់​នឹង​ជួយ​ឱ្យប្រភេទ​កីឡា​វាយ​កូន​បាល់​កម្ពុជា​មាន​សក្ដា​នុពល​លើ​ឆាក​អន្ដរជាតិ​ ។ ចំណែក​កីឡាករ​ Toshihide Matsui បាន​ថ្លែង​ថា​​ លោក​មានមោទនភាព​យ៉ាង​ខ្លាំង​ ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ពីក្រុមហ៊ុន​ APF Holdings នោះ ហើយ​លោក​សូម​ប្ដេជ្ញា​ថា​នឹង​ជួយ​ឱ្យ​វិស័យ​កីឡា​វាយ​កូន​បាល់​អាស៊ី​យើង​មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត​ ។​

គួរ​បញ្ជាក់​ថា​ កីឡាករ​ Toshihide Matsui គឺ​ជាកីឡាករ​វាយ​កូន​បាល់​អាជីព​មួយ​រូប​ដែល​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​ដូចជា​ ដណ្ដើម​បាន​មេដាយ​ប្រាក់​ និង​សំរឹទ្ធ​ ក្នុង​ព្រឹត្ដិការណ៍​ Asian Games ឆ្នាំ​២០០៦​ ,​ដណ្ដើម​បាន​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ All-Japan Tennis Cham pionships Singles កាល​ពី​ឆ្នាំ​២០០៦​ ,​ដណ្ដើម​បាន​ជ័យ​លាភី​ក្នុង​ព្រឹត្ដិការណ៍​ All-Japan Tennis Cham pionships Doubles កាល​ពី​ឆ្នាំ​២០០៥ ,​២០០៧​ ,​២០០៨ និង​ឆ្នាំ​២០០៩​ និង​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ក្នុង​ការ​ប្រកួត​ Davis-Cup កាល​ពី​ឆ្នាំ​២០០៦​ និង​ឆ្នាំ​២០១០​ ផង​ដែរ​ ៕