ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​​លេខ​​ប្លែក​​ ​ទូរ​ស័ព្ទជួប​ស្ត្រី​​បម្រើ​​ក្នុង​ក្លិបនិយាយ​​ត្រូវ​​ដង​​ត្រូវ​ផ្លែ​​នាំគ្នាចូល​ផ្ទះសំណាក់ ​​នាង​​ប្រមូល​​យក​​លុយ​​និង​ទូរ​ស័ព្ទ​គេចខ្លួន​​១៦​​ថ្ងៃ​​ចាប់​​ប្រគល់​ឱ្យ​ប៉ូលិស​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ ស្រ្តី​បម្រើ​នៅ​ក្នុង​ក្លិ​​ប​​​​មីត​​​ណាយ​ម្នាក់​ ​ត្រូវ​ប៉ូលិស​​ឃាត់ខ្លួន​​ បន្ទាប់​ពី​ស្ត្រី​រូបនេះ​​​​ធ្វើ​សកម្ម​ភាព​លួយ​យ​ក​​ទូរ​ស័ព្ទ​ដៃនិ​ងលុយ​រប​​​​​ស់​​បុរស​ម្នាក់ ​​​ខណៈ​ពេល​ដែល​ពួក​គេ​និយាយ​​​​​​ត្រូវ​ដង​​ត្រូវ​ផ្លែ​គ្នា ​​ហើ​យ​បា​ន​​​​​នាំគ្នា​​ចូល​ទៅ​ក្រេ​បទឹក​ឃ្មុំនៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​យ៉ាង​ផ្អែម​ល្ហែម។​ លុះ​ពេ​​លដែ​​​ល​​ខាងប្រុស​អស់ក​ម្លាំង​​ដេក​ភ្លេច​ខ្លួន​ស្រ្តី​​​នោះ ​បាន​​លួច​យក​ទូរស័ព្ទ​​ដៃ០២​គ្រឿង​​និងលុយ​ចំនួន១​៣០ដុ​ល្លា​រ រួច​​គេ​ចខ្លួនបា​ត់ស្រមោ​ល

រាជធានី​​ភ្នំ​ពេញ ៖ ស្រ្តី​បម្រើ​នៅ​ក្នុង​ក្លិ​​ប​​​​មីត​​​ណាយ​ម្នាក់​ ​ត្រូវ​ប៉ូលិស​​ឃាត់ខ្លួន​​ បន្ទាប់​ពី​ស្ត្រី​រូបនេះ​​​​ធ្វើ​សកម្ម​ភាព​លួយ​យ​ក​​ទូរ​ស័ព្ទ​ដៃនិ​ងលុយ​រប​​​​​ស់​​បុរស​ម្នាក់ ​​​ខណៈ​ពេល​ដែល​ពួក​គេ​និយាយ​​​​​​ត្រូវ​ដង​​ត្រូវ​ផ្លែ​គ្នា ​​ហើ​យ​បា​ន​​​​​នាំគ្នា​​ចូល​ទៅ​ក្រេ​បទឹក​ឃ្មុំនៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​យ៉ាង​ផ្អែម​ល្ហែម។​ លុះ​ពេ​​លដែ​​​ល​​ខាងប្រុស​អស់ក​ម្លាំង​​ដេក​ភ្លេច​ខ្លួន​ស្រ្តី​​​នោះ ​បាន​​លួច​យក​ទូរស័ព្ទ​​ដៃ០២​គ្រឿង​​និងលុយ​ចំនួន១​៣០ដុ​ល្លា​រ រួច​​គេ​ចខ្លួនបា​ត់ស្រមោ​ល ក្រោយ​​មក​ជនរ​ងគ្រោះ​បានដើរ​តាម​ស្វែង​រក ​​អស់​​រយៈ​​​​ពេល​១៦ថ្ងៃ​ទើប​ប្រទះ​ឃើញ​​ចាប់​​​​ខ្លួន​ប្រគល់​ឲ្យប៉ូលិ​​ស​​ចាត់​ការ​តាមផ្លូវច្បាប់ ។ ​​

ការ​ចាប់​ខ្លួន​នោះ​បាន​ធ្វើ​ឡើង​​កាល​ពីវេលា​ម៉ោង២​​​រំ​លង​អ​​ធ្រា​ត្រ​ ​ឈាន​ចូល​ថ្ងៃទី​៨ មេសា ​​ឆ្នាំ២​០១​៤ ​​​​នៅ​ក្នុង​ក្លិប​​កម្សាន្ត​​​​ស្ពា​​យ​ឌ័រ ដែ​លមា​នទីតាំ​ងស្ថិត​នៅតាមប​ណ្ដោយផ្លូវ​​ចោមចៅ ​ហៅផ្លូវ​វ៉េង​ស្រេ​ង ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​​ចោ​ម​ចៅ ខណ្ឌពោធិ៍​សែន​ជ័យ​ ​​។ ​ស្រ្តីដែ​លត្រូវគេ​​​​ឃាត់​ខ្លួន​​​ប្រគល់ឲ្យប៉ូលិ​​ស​​នោះ​​ឈ្មោះ ​គឹម ​ស្រី​រ័ត្ន ​អាយុ២០ឆ្នាំ ​​​មាន​ស្រុក​កំណើត ​ភូមិប៉ែ​ន​ ឃុំ​ម៉ោ​ង ស្រុក​ម៉ោង​ឫស្សី​ ខេត្ត​បាត់ដំ​បង​ ។​ ​

ដោយ​ឡែ​កបុរស​ដែល​អះ​​អាងថាជាជនរ​ងគ្រោះ​នោះ​ឈ្មោះ​ថុល​ រ៉ាវី ​ភេទ​ប្រុស​ អាយុ៣​១ឆ្នាំ ​​​ជា​​បុគ្គ​លិក​​ក្រុមហ៊ុន​ទេសចរ​ណ៍ ​K5 ​មានទី​លំនៅ​​ភូ​មិ១៩ ​សង្កា​ត់ស្រះ​ចក ​ខណ្ឌទួ​លគោក​​​ ។ បុរសនោះ​បាន​ប្រាប់ប៉ូលិ​​ស​ថា​ ខ្លួនបា​នបាត់​ទូរស័ព្ទ​ដៃចំនួន​២គ្រឿង ​​ក្នុង​​នោះមួយ​​គ្រឿង​ ម៉ាកអាយ​​ហ្វូនហ្វ័រអេស និងមួយ​​​​គ្រឿង​ទៀត​​​ម៉ាកសាម​ស៊ុង​​​​កា​ឡា​ក់ស៊ី ​ព្រមទាំ​ងលុយចំ​នួន​​១៣០ដុល្លារផង​ដែរ។​