ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ទេស​ចរណ៍​សូត្រ​មន្ត​លើករា​សី​ និង​បួង​សួង​សុំ​សេចក្តី​សុខក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ក្រសួង​ទេស​ចរណ៍​នា​ព្រឹក​ ថ្ងៃ​ទី​៨ មេសា ២០១៤ នេះ​បាន​រៀប​ចំ​សូត្រ​មន្ត​បង្សុកូល​ និង​លើក​រាសីក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ដោយ​មាន​ការ​បួង​សួង​សុំ​សេចក្តី​សុខ សេចក្តី​ចម្រើន​សម្រាប់​ថ្នាក់​ដឹក​នាំ​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​ក្នុង​ក្រសួង​ទេស​ចរណ៍​ទាំង​អស់ រួម​ទាំង​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ផង​ដែរ​។

ពិធី​នោះ​មានការ​អញ្ជើញ​ចូល​រួម​ពី​លោក​ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ ព្រម​ទាំង​មន្ត្រី​ថ្នាក់​ដឹ​ក​នាំ​មន្ត្រី​រាជ​ការ បុគ្គ​លិក​ក្នុង​ក្រសួង​ជា​ច្រើន​រូប​ទៀត​។

គួរ​បញ្ជាក់​ថា គ្រប់​ក្រសួង​ស្ថាប័ន​ អង្គ​ភាព រួម​ទាំង​ប្រជា​ជន​កម្ពុជា​គ្រប់​គ្រួសារ​ក្នុង​ទូទាំង​ប្រទេស​តែង​តែ​រៀប​ចំ​ពិធី​សូត្រ​មន្ត​បង្សុ​កូល​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​មាតា​ បិតា​ជីដូន ជីតា​ញាតិការ​ទាំង​៧​សណ្តាន រួម​ទាំង​ឧប​ការី​ជន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​លោក​ខាង​មុខ​ និង​សូត្រ​មន្ត​បណ្តេញ​ឧប​ទ្រព​ចង្រៃ​ចេញ​ ព្រម​ទាំង​លើក​រាសី​សុំ​សេចក្តី​សុខ​សប្បាយ​នា​ឱកាស​ចូល​ឆ្នាំ​ថ្មី​ដែល​ជា​ទំនៀម​ទំលាប់​ប្រពៃ​ណី​ដ៏​ល្អ​ផូរ​ផង់​របស់​ប្រជា​ជន​ខ្មែរ​យើង៕