ខេត្តព្រះវិហារ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាព្រឹក ថ្ងៃទី៨ មេសា ២០១៤ បានដឹកនាំគណៈប្រតិភូចុះមកសំណេះសំណាល និងសួរសុខនាយ និងពលទាហាន ព្រមទាំងគ្រួសារកងទ័ពនៃកងពលតូចអន្តរាគមន៍លេខ៧ដែលកំពុងឈរជើងការពារទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់នាពេលខាងមុខនេះ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧បានអានរបាយការណ៍ស្តីពីលទ្ធផលដែលកងពលសម្រេចបានក្នុងប៉ុន្មានឆ្នាំកន្លងមក ដោយសារមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី សម្ភារ និងថវិកាគ្រប់បែបយ៉ាងពីរាជរដ្ឋាភិបាល។
គួរបញ្ជាក់ផងដែរថា អំណោយដែលលោកបណ្ឌិត អ៊ិត សំហេង នាំមកចែកជូនដល់អង្គភាពនាឱកាសនោះរួមមានកុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីនធ័រ២គ្រឿង អង្ករ៣.៥០០គីឡូក្រាម ត្រឡាច៤២០គីឡូក្រាម ត្រសក់១៤០គីឡូក្រាម ល្ពៅ៣២០គីឡូក្រាម ស្ពៃក្តោប១២០គីឡូក្រាម ស័ង្កសី១.០០០សន្លឹកទឹកបរិសុទ្ធ២០០កេស ថ្នាំពេទ្យ៤កេស សម្ភារគ្រួសារទ័ព១.៦០០កញ្ចប់ ស្រាបៀរ៣០០កេស ទឹកក្រូច១០០កេស សាច់ជ្រូក២០០គីឡូក្រាម ទឹកត្រី១៧៥យួរ ទឹកស៊ីអ៊ីវ១៧៥យួរ ផងដែរ ៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ