ការប្រកួតបាល់ទាត់យូហ្វាឆេមពានលីកវគ្គ 8 ក្រុមចុងក្រោយជើងទី 2 សម្រាប់រាត្រីថ្ងៃពុធនេះមាន 2 ប្រកួត ។ តើបងប្អូនរួមផ្ទៃតែមួយ Barcelona អាចយកឈ្នះម្ចាស់ផ្ទះ Atletico បានឬអត់? ខណៈ Bayern ត្រូវការឈ្នះ Man Utd ឬស្មើ 0-0 ដើម្បីឡើងទៅវគ្គ 1/2 ។
Bayern V Man Utd
ជើងទី 1 Man Utd 1-1 Bayern
Bayern គឺជាក្រុមការពារជើងឯកយូហ្វាឆេមពានលីកឆ្នាំ 2013 ។ ក្រុម Bayern ធ្លាប់ជាប់ជើងឯកយូហ្វាឆេមពានលីក 5 សម័យកាលគឺ (1974 ,1975 ,1976 ,2001 និង 2013) និងរកជើងឯក 5 សម័យកាលដែរគឺ (1982 ,1987 ,1999 ,2010 និង 2012) ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 2-2-1 ។ 3 ប្រកួតចុងក្រោយគឺលេងស្មើ Hoffenheim 3-3 ក្នុងផ្ទះ ស្មើ Man Utd 1-1 បន្ទាប់មកលេងចាញ់ Ausburg 1-0 ក្រៅផ្ទះ ។
Man Utd ជើងឯក 3 សម័យកាលគឺ (1968 ,1999 និង 2008) និងរងជើងឯក 2 សម័យកាលគឺឆ្នាំ 2009 និង 2011 ។ ក្រុម Man Utd ធ្លាប់ត្រូវបានក្រុម Bayern ធ្វើឱ្យស្រក់ទឹកភ្នែកក្នុងវគ្គ 8 ក្រុម កាលពីឆ្នាំ 2010 ។ តើថ្ងៃនេះ Man Utd អាចគេចផុតពីបរាជ័យបានឬអត់នៅផ្ទះ Bayern ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Aston Villa 4-1 ស្មើ Bayern 1-1 ក្នុងផ្ទះ បន្ទាប់មកលេងឈ្នះ Newcastle 4-0 ក្រៅផ្ទះ ។
ប្រវត្ដិជួបគ្នា 8 ប្រកួតគឺ៖
04-01 Man Utd 0-1 Bayern
04-01 Bayern 2-1 Man Utd
11-01 Bayern 1-1 Man Utd
03-02 Man Utd 0-0 Bayern
07-09 Bayern 0-0 Man Utd
03-10 Bayern 2-1 Man Utd
04-10 Man Utd 3-2 Bayern
04-14 Man Utd 1-1 Bayern
ទស្សនៈ WDW: Bayern ឈ្នះ 2-1
PD: Bayern ឈ្នះ 3-1
Asianbookie យក Bayern
Atletico V Barcelona
ជើងទី 1 Barcelona 1-1 Atletico
Atletico មិនធ្លាប់ជាប់ជើងឯកឆេមពានលីកទេ តែធ្លាប់ជាប់រងជើងឯកម្ដងតាំងពីឆ្នាំ 1974 មកម៉្លេះ ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Bilbao 2-1 ស្មើ Barcelona 1-1 ក្រៅផ្ទះ បន្ទាប់មកលេងឈ្នះ Villarreal 1-0 ក្នុងផ្ទះ ។
Barcelona ជាក្រុមជើងឯកយូហ្វាឆេមពានលីក 4 សម័យកាលគឺ (1992 ,2006 ,2009 និង 2011) និងរងជើងឯក 3 សម័យកាលគឺ (1961 ,1986 និង 1994) ។ នៅក្នុងជំនួបគ្នារដូវកាលនេះ Barcelona លេងបានត្រឹមតែស្មើ Atletico 0-0 ក្រៅផ្ទះ តែធ្លាប់បានយកឈ្នះ Atletico ដោយការស្មើ 1-1 ក្រៅផ្ទះជើងទី 1 បន្ទាប់ពីលេងស្មើ 0-0 ក្នុងផ្ទះ មានឱកាសលើកពានរង្វាន់អេស៉្បាញ Super Cup មុនបើករដូវកាល ។ លទ្ធផល 5 ប្រកួតចុងក្រោយគឺ 4-1-0 ។ 3 ប្រកួតចុងក្រោយគឺលេងឈ្នះ Espanyol 1-0 ក្រៅផ្ទះ ស្មើ Atletico 1-1 បន្ទាប់មកឈ្នះ Batis 3-1 ក្នុងផ្ទះ ។ ប្រវត្ដិជួបគ្នា 10 ប្រកួត Atletico ឈ្នះ 1 Barcelona ឈ្នះ 5 ស្មើ 4 ។
ជួបគ្នា 4 ប្រកួតចុងក្រោយគឺ៖
08-13 Atletico 1-1 Barcelona
08-13 Barcelona 0-0 Atletico
01-14 Atletico 0-0 Barcelona
04-14 Barcelona 1-1 Atletico
ទស្សនៈ WDW: ស្មើ 1-1
PD: ស្មើ 1-1
Asianbookie យក Atletico
ចែករំលែកព័តមាននេះ