ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របួស​ប្រ​អប់​ជើង​អាច​ប៉ះ​ពាល់​វត្ត​មាន​យូ​សេន​ បូល​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​ Commonewalth Games 2014

11 ឆ្នាំ មុន

ម្ចាស់​ជើង​ឯក​ពិភព​លោក​និង​ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​ យូសេន បូល​​ ដែល​បាន​រង​របួស​ប្រ​អប់​ជើង​អំ​ឡុង​ការ​ប្រ​កួតមួយ​​ក្នុងប្រ​ទេស​​អាល្លឺ​ម៉ង់​សប្តាហ៍​កន្លង​ទៅ​ ទំ​នង​​មិន​អាច​ចូល​រួម​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​ Commonwealth Games​ឆ្នាំ​២០១៤​នេះ​​បាន​ទេ ខណៈ​អត្ត​ពលិក​រូប​នេះ​បាន​ជូន​ដំណឹង​ពី​ការ​ដក​ខ្លួន​ពី​កម្ម​វិធី​ប្រ​កួត Diamond League នៅ​ទី​ក្រុង​រ៉ូម​ខែ​មិ​ថុ​នា​ខាង​មុខ។​

​តាម​គម្រោង​ យូសេន បូល​ ត្រៀម​ទៅ​ចូល​រួម​កម្ម​វិធី​ខាង​លើ​នៅ​ប្រ​ទេស​អុី​តា​លី​​នា​​ថ្ងៃ​ទី​១៧​ខែ​មិថុ​នា​ ហើយ​បន្ទាប់​មក​នៅ​ថ្ងៃ​ទី​៥​ ខែ​កក្ក​ដា រូប​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ទី​ក្រុង​ប៉ា​រីស ប្រទេស​បារាំង​ ។ លោក Glen Mills ដែល​ជា​គ្រូ​បង្វឹក​បាន​ថ្លែង​ថា ដំណឹង​ពី​ការ​ចូល​រួម​ក្នុង​ព្រឹត្តិ​ការ​ណ៍​កីឡា​Commonwealth Games របស់​យូ​សេន បូល​​នៅ​ឆ្នាំ​នេះ​អាច​នឹង​យឺត​យ៉ាវ​បន្តិច​ ប៉ុន្តែ​ថា កំពូល​អ្នក​រត់​លឿន​គ្មាន​ពីរ​លើ​លោក​រូប​នេះ​គ្មាន​គម្រោង​លុប​ចោល​ការចូល​រួម​ឡើយ ។​

សូម​បញ្ជាក់​ថា​ ព្រឹត្តិ​ការ​ណ៍​ប្រ​កួតកីឡា​​ Commonwealth Games​ ឆ្នាំ​២០១៤​ នឹង​ចាប់​ផ្តើម​បើក​ការ​ប្រ​កួត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៣​ ខែ​កក្ក​ដា ហើយ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣​ ខែ​សី​ហា​ ។ ការ​ប្រ​កួត​នឹង​រៀប​ចំ​នៅ​ទី​ក្រុង​ Glasgow ប្រ​ទេស​ស្កុតឡែន ។ ក្នុង​រយៈពេល​១១ថ្ងៃ​ អត្ត​ពលិក​មក​ពី​៧០​ប្រ​ទេស​នឹង​ប្រ​កួត​ប្រជែង​គ្នា​លើ​១៧​ប្រភេទ​កីឡា ៕