ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bayern Munich សម្លឹង​ឃើញ​ខ្សែបម្រើ​ឡើង​ជើង​១​រូប​របស់ Birmingham City

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich កំពុង​តែ​តាម​សម្លឹង​មើល​កីឡាករ​ខ្សែបម្រើ Jude Bellingham…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Bayern Munich កំពុង​តែ​តាម​សម្លឹង​មើល​កីឡាករ​ខ្សែបម្រើ Jude Bellingham របស់ Birmingham City សម្រាប់​រដូវ​កាល​ក្រោយមក​ពី​អង់គ្លេស ​។

ក្លិប​អា​ល្លឺ​ម៉​ង់​បាន​យកឈ្នះ​លើ Tottenham នៅ​ក្នុង​ស​ប្តា​ហ៍​នេះ ដោយសារ​តែ​ថ្វី​ជើង​របស់ Serge Gnabry អតីត​កីឡាករ​ក្លិប Arsenal​។ នៅ​ពេល​នេះ គេ​ចង់បាន Bellingham កីឡាករ​អាយុ​១៦​ឆ្នាំ មក​កាន់​ក្លិប​របស់​ខ្លួន​ ។ Bellingham បាន​លេង​ក្នុង​ការ​ប្រកួត Championship ដល់​ទៅ​៦​ដង​នៅ​រដូវ​កាល​នេះ ហើយ​រក​គ្រាប់​បាល់​ពេល​តទល់​ជាមួយនឹង Chariton និង Stoke​។

កីឡាករ​វ័យក្មេង​រូប​នេះ មាន​ក្លិប​កំពូល​របស់​អឺរ៉ុប​ជា​ច្រើន​កំពុង​តែ​សម្លឹង​មើល​រូបគេ ដែល​ក្នុង​នោះ​មាន​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់​ផង​ដែរ​។ ដើម​ឡើង Bayern Munich ចាប់អារម្មណ៍​លើ​កីឡាករ Callum Hudson-Odoi ខ្សែប្រយុទ្ធ​របស់ Chelsea ទេ​។ តែ​ក្រោយមក​គេ​ក៏​បង្វិល​ការ​ចាប់អារម្មណ៍​មក​លើ Bellingham វិញ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bellingham បាន​យកឈ្នះ​ក្នុង​ការ​ប្រកួត U17 របស់​អង់គ្លេស ក្រោយ​ពី​បាន​លើក​ពាន Syrenka Cup កាលពី​ខែ​មុន ដែល​នៅ​ក្នុង​នោះ​មាន​កីឡាករ Musiala​។ កីឡាករ​វ័យក្មេង​រូប​នេះ បាន​រក​គ្រាប់​បាល់​ជូន​ក្រុម​បាន​២​គ្រាប់ សម្រាប់​ការ​ប្រកួត​៣​ដង និង ៤​គ្រាប់ ក្នុង​ការ​ប្រកួត​៧​ដង​សម្រាប់ U16៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ