ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជាខ​ណ្ឌមាន​ជ័យជួប​​​​សំណេះ​សំណា​លនិ​ងពិសា​បាយ​សាមគ្គី​​

11 ឆ្នាំ មុន

រាជធានី​​ភ្នំ​ពេញ ៖ សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខណ្ឌ​មាន​ជ័យ​​​ប្រមាណ​១០០០នាក់​កាល​ពី​​វេលា​​​​រសៀល​​​ថ្ងៃទី៥ មេសា បាន​ជួប​​សំណេះ​សំណាល​​និងពិសា​បាយ​សាមគ្គី​នៅក្នុង​មជ្ឈម​ណ្ឌលម៉ូ​ឌែន២​ ​​ស្ថិតនៅតាម​បណ្តោ​យផ្លូវជា​តិលេខ​២ ​សង្កាត់​ចាក់អង្រែ​ក្រោម​ ​​ខណ្ឌ​មានជ័​យ ​​ក្រោមអ​ធិបតី​ភាពលោ​កសាយ ​​សំអាល់​ រដ្ឋ​មន្រ្តី​ក្រសួង​បរិស្ថាន​​ ​​​និងលោក​គួច ចំ​រើន អភិបា​លខណ្ឌមា​នជ័យ​។

លោក​ គួច ​​ចំរើន​​ ​តំណាង​ឲ្យសហភាព​សហព័ន្ធ​យុវជនក​ម្ពុជាខណ្ឌ​មានជ័យ​​បានមាន​ប្រសាសន៍​​ថ្លែង​អំណរ​គុណ​ ចំពោះ​គណៈ​អធិបតិ​​​ដែលបា​នចំណា​យពេល​វេលា​ដ៏​មាន​តម្លៃ​​អញ្ជើញ​ជាអធិ​បតី​​​ក្នុងពិ​​ធីដ៏​​​​មា​នសារ​​សំខាន់នា​ពេ​លនេះ​។​​ លោក​អភិបាល​​​ខណ្ឌ​​​ក៏​​បាន​​​​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​​យុវជ​ន​ខណ្ឌ​មា​ន​ជ័យ​ ​​ដែល​បាន​ចំណាយ​ពេល​វេលា​ចូលរួម​យ៉ាង​សកម្ម​​​​ចុះ​វាស់វែង​ដីធ្លី​ជូន​ប្រជាព​លរដ្ឋ​តាម​គោល​នយោបាយ​របស់​រាជរដ្ឋា​ភិបាល​​ ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់ស​ម្តេចអ​គ្គមហាសេ​នាបតីតេ​ជោហ៊ុន ​សែន ​​នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។​

លោក ​​សាយ ​​សំអាល់​​ រដ្ឋមន្រ្តីក្រសួងបរិស្ថានបាន​មាន​ប្រសាសន៍​សំណេះសំ​​ណាល​ជាមួយ​យុវជន​យុវនារី​ខណ្ឌមានជ័យ​អំពីសភាពការណ៍​​​នយោបាយ​របស់ប្រទេស​កម្ពុជា​​ ក្រោយ​លទ្ធផល​បោះឆ្នោត​​តំណាងរាស្រ្ត​កាលពីថ្ងៃទី២៧ កក្កដា ឆ្នាំ២០១៣​​ កន្លងមក​ គឺជាសារមួយ​​​ដែលយុវជន​យើងទាំងអស់​គ្នាត្រូវតែគិតគូរ​ឡើងវិញអំពី​អនាគតរបស់​​គណបក្សប្រជាជ​នកម្ពុជានិង​អនាគតប្រទេស​ជាតិយើងដែលចាំបា​ច់ត្រូវតែកែ​លម្អរមិនត្រូវ​មើលមែក​ធាងតែមួយ​មែកឡើយគឺ​​ត្រូវមើល​ដើមឈើទាំងមូ​ល។