ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយមេ​និង​ខ្យល់​កន្ត្រាក់​​រលំ​ផ្ទះ​​អស់​​៩​ខ្នង​​នៅស្រុក​ចន្ទ្រា​​

11 ឆ្នាំ មុន

ខេត្ត​​ស្វាយរៀង​ ៖ មាន​ភ្លៀង​​ធ្លាក់​​មួយ​មេ​ធំ​​កក់​ខែ​​ លាយ​ឡំ​ខ្យល់​​កន្ត្រាក់​​យ៉ាង​ខ្លាំង​​ បណ្តាល​​ឱ្យ​​កួច​​បក់​បោក​​ផ្ទះ​ប្រជា​ពល​រដ្ឋ​​ដួល​​រលំ​ចំនួន​​៥ខ្នង និង​​របើក​​ដំបូល​​ ជញ្ជាំង​​ចំនួន​​៤​ខ្នង​​ និង​ខូចខាត​សម្ភារ​​អស់​មួយចំនួន​​ធំ ។ ករណី​នេះកើត​ឡើង​​ កាល​ពីថ្ងៃ​ទី​០៦ មេសា ២០១៤ វេលា​ម៉ោង​​២និង​៣០​នាទី​រសៀល​ ស្ថិត​ក្នុង​​ភូមិ​ព្រៃ​គគីរ​​ ស្រុក​ចន្ទ្រា​​ ។

បើតាម​ម្ចាស់​ផ្ទះ​ឈ្មោះ ស៊ឹម សុង អាយុ​​៥៧​ឆ្នាំ បាន​ឱ្យដឹង​ថា នៅ​រសៀលថ្ងៃខាងលើ មាន​ភ្លៀង​ធ្លាក់​​មួយ​​មេធំ​​ ព្រម​ទាំង​​ផ្លេក​​បន្ទោ​​ ផ្គ​​រ រន្ទះ​​ លាយ​ឡំ​​ខ្យល់​​បោក​បក់​​យ៉ាង​ខ្លាំង​​ និងមាន​ដុំ​ពពក​​ខ្មៅកួច​កន្ទុយនាគ​​ប៉ះ​​​ចំ​ផ្ទះ​របស់​គាត់​​ បណ្តាល​​ឱ្យ​​របើក​​ដំបូល​​ផ្ទះ​រងការ​ខូច​ខាត ។