ខេត្តស្ទឹងត្រែង ៖ ភ្នំជម្រកសត្វស្ថិតនៅភាគខាងក្នុងភូមិសាស្ត្រភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវគេអះអាងថា ជាតំបន់ដែលមានសក្តានុពលផ្នែកទេសចរណ៍ដោយសារផ្អែកលើសោភ័ណ្ឌភាពជុំវិញស្រស់ត្រកាល ជាមួយដើមឈើធំៗម្លប់ត្រឈឹងត្រឈៃ ផងដែរ ។ ជាងនេះនារដូវប្រាំងនឹងមានរៀបចំសេវាកម្មជូនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តទៅកាន់ភ្នំឈ្ងោក-ភ្នំក្ងោកមាស-និងភ្នំដំរីជល់ ដែលនៅមិនឆ្ងាយពីភ្នំជម្រកសត្វនោះដែរ ។
ប្រជាសហគមន៍បានបញ្ជាក់ថា តំបន់ភ្នំខាងលើសម្បូទៅដោយព្រៃឈើ និងពពួកសត្វច្រើនប្រភេទ ។ ហើយធនធានទាំងនោះត្រូវបានការពារអភិរក្ស និងពីប្រជាសហគមន៍ក្នុងតំបន់នីមួយៗ ដើម្បីទប់ស្កាត់អំពើលួចចូលកាប់ទន្ទ្រានព្រៃឈើ ។ បណ្តាភ្នំដែលមានសក្តានុពលផ្នែកទេសចរណ៍ខាងលើត្រូវបានជ្រុំជ្រែង និងគាំទ្រពីអង្គការជាដៃគូរ ហើយបច្ចុប្បន្នអង្គការនោះក៏បាន និងកំពុងពន្លឿនការសាងសង់មណ្ឌលទេសចរណ៍សហគមន៍ឱ្យបានឆាប់ ដើម្បីរៀបចំជាកន្លែងប្រចាំការអភិរក្សផង និងសម្រាប់ជាកន្លែងទទួលភ្ញៀវផងដែរ ។
លោកសា សាវុធ ប្រធានល្បាតនៃសហគមន៍ព្រៃឈើភ្នំជម្រកសត្វបានបញ្ជាក់ថា មន្ទីរទេសចរណ៍ និងអង្គការដៃគូបានសាងសង់មណ្ឌលទេសចរណ៍សហគមន៍ភ្នំជម្រកសត្វបានជិត៥០%ភាគរយហើយ តែត្រូវផ្អាកទៅវិញមិនដឹងមូលហេតុ ។ លោកបានស្នើរដល់អង្គការដៃគូរមកបន្តការស្ថាបនាបន្ថែមឱ្យបានឆាប់ ដើម្បីផ្តល់លទ្ធភាពឱ្យសហគមន៍រៀបចំប្រចាំការនៅភូមិសាស្ត្រភ្នំឈ្ងូគ-ភ្នំក្ងោកមាស និងភ្នំដំរីជល់ នេះឱ្យមានប្រសិទ្ធភាព ព្រោះនៅតំបន់នេះចេះតែមានជនខិលខូចមកកាប់ព្រៃឈើរានយកដី និងសម្លាប់សត្វពពួកសត្វផ្សេងៗធ្វើជាអាហារ ។
លោក កែវ សុភាព សមាជិកក្រុមប្រឹក្សាឃុំសំអាងបានទទួលស្គាល់ចំពោះការលើកឡើងនេះព្រោះអាជ្ញាធរឃុំក៏បានរៀបយុទ្ធសាស្ត្រ និងលើកគម្រោងដាក់បញ្ចូលទៅក្នុងផែនការវិនិយោគឃុំសម្រាប់ធ្វើផ្លូវគ្រួសក្រហមប្រវែងជិត៣គីឡូម៉ែត្រចូលទៅកាន់តំបន់នេះដែរ ដើម្បីបំណងការពារជម្រកសត្វដែលមានសក្តានុពលផ្នែកទេសចរណ៍នេះ ។
លោក ផល លុយ ប្រធានប្រតិបត្តិអង្គការសេប៉ាប្រចាំខេត្តស្ទឹងត្រែងបានបញ្ចាក់ថា អង្គការដៃគូនៅតែបន្តគាំទ្រគម្រោងនេះ ព្រោះសង្កេតឃើញប្រជាសហគមន៍បានប្រឹងប្រែងរួមគ្នាឧស្សាហ៍ចុះល្បាត ដើម្បីអភិរក្សសម្បត្តិធនធានធម្មជាតិនៅទីនេះបានច្រើនជាកន្លងមក ។ លោកបន្តថា នៅដើមខែតុលានេះ ក្រុមការងារបន្តការសាសងសង់មណ្ឌលទេសចរណ៍សហគមន៍ភ្នំជម្រកសត្វនេះ បន្តព្រោះសម្ភារៈមួយចំនួនមាននៅទីនោះស្រាប់ហើយពេលផ្លូវស្ងួតទឹក និងដឹកសម្ភារៈមួយចំនួនចូលបន្ថែមទៀត ដើម្បីសាងសង់ឱ្យហើយនៅចុងឆ្នាំ ២០១៩នេះ ។
សូមបញ្ជាក់ថា សហគមន៍ភ្នំជម្រកសត្វនេះបានបង្កើតឡើងនៅឆ្នាំ២០១៤ ដែលមាសមាជិក៤៧៦ គ្រួសារសម្រាប់រួមគ្នាគ្រប់គ្រង ផ្ទៃដី៤១៥៣ហិកតា ដើម្បីអភិរក្សតំបន់នេះទុកបម្រើឱ្យវិស័យទេសចរណ៍ ៕ កែសម្រួលដោយ ៖ សុឃាក់
រាជធានីភ្នំពេញ ៖ កិច្ចព្រមព្រៀងសេរីរវាងកម្ពុជានិងបណ្ដាប្រទេសសហភាពអឺរ៉ុប អាស៊ី រួមមានប្រទេសធំៗចំនួន៥ មានដូចជា ប្រទេស រុស្ស៊ី អាមេនៀ កាហ្សាក់ស្ថានកៀស៊ីស៊ី...
រាជធានីភ្នំពេញ៖ បើទោះបីជាផ្លែស្វាយកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិក៏ពិតមែន តែចំនួននៃការនាំចេញគឺមានចំនួនតិចតួចនៅឡើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុកបានត្រូវជាបណ្ដើរៗហើយ ក្នុង...
ប្រទេសប៉ូឡូញ ៖ បើតាមអាជ្ញាធរមូលដ្ឋានរាយការណ៍កាលពីថ្ងៃទី៥ធ្នូថា មនុស្ស៨នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី៤ធ្នូ នៅប្រទេសប៉ូឡូញ ក្នុងការបាក់អគារកម្ពស់៣ជាន់...
រាជធានីភ្នំពេញ ៖ក្រុមព្រះសុរិយាបានព្រមានប្ដឹងស្ត្រីម្នាក់ដែលប្រមាថសិល្បៈភាពយន្តខ្មែរ ក្នុងពេលដែលក្រុមព្រះសុរិយាខិតខំយ៉ាងខ្លាំង ក្នុងបេកកសកម្មភាពដើម្បី...
សហរដ្ឋអាមេរិក ៖ ក្រសួងការពារប្រទេសអាមេរិក កាលពីថ្ងៃទី៤ធ្នូបានបដិសេធព័ត៌មានដែលថា ក្រុងវ៉ាស៊ិនតោនគ្រោងបញ្ជូនទាហាន១៤.០០០នាក់ថែមទៀតទៅកាន់តំបន់មជ្ឈឹម...
រាជធានីភ្នំពេញ ៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយរមណីយដ្ឋានកោះដាច់បានស្ថិតនៅក្រោមការដែលគ្រប់គ្រងរបស់ឯកជនឈរចាំលក់សំបុត្រប្រមូលតែប្រាក់ ពីអ្នកដែលនាំក្រុម...
សហរដ្ឋអាមេរិក-កូរ៉េខាងជើង ៖ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងមួយរូប លោកស្រីCHOE SON HUI កាលពីថ្ងៃទី៥ធ្នូបានសម្ដែងការមិនសប្បាយចិត្ត ក្រោយសេចក្ដីថ្លែងការណ៍នាពេលថ្មី...
រាជធានីភ្នំពេញ ៖ ការប្រកួតជ្រើសរើសជើងឯក TV5 Knock out Series by K-Cement រដូវកាលទី៦ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ កីឡាករ ព្រឿង សុជាតិ នឹងប៉ះជាមួយកីឡាករ កូយ...
ប្រទេសចិន-អាស៊ាន ៖ យោងតាមការវាយតម្លៃមួយចំនួនថា ប្រទេសថៃនឹងបាត់បង់ប្រាក់រហូតដល់១៨៧ពាន់លានបាត នៃចំណែកទីផ្សាររបស់ខ្លួនរហូតដល់ឆ្នាំ២០២២ លើទីផ្សារកម្ពុជា...
ហ្វ៊ីលីពីន ៖ ពិតជាអស្ចារ្យខ្លាំងណាស់ដែលក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយ មាសបន្ទាប់ពីផ្ដួលក្រុមកីឡាការិនីម៉ាឡេស៊ី ដោយលទ្ធផលពិន្ទុ១៣-៤លើ...
រាជធានីភ្នំពេញ, ថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៩ ៖ បុគ្គលិកគ្រប់ផ្នែក និងថ្នាក់ដឹកនាំក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ប្រមាណជា ៣០០ នាក់ បានចេញយុទ្ធនាការលក់ផលិតផលស្រាបៀរកម្ពុជា...
ខេត្តកណ្តាល ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីអគ្គីភ័យបានឆាបឆេះរោងចក្រផលិតបារី នៅស្រុកកណ្តាលស្ទឹង យ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់រថយន្ត...
នៅក្នុងបរាភវសូត្របានពោលថា បុរសជាស្វាមីមិនត្រេកអរ មិនមានតម្រេកនឹងភរិយារបស់ខ្លួនបែរជាទៅរួមរ័កនឹងស្រីកំណាន់ក្រៅផ្ទះ ជាប្រមុខនៃសេចក្តីវិនាស គឺវិនាស...
ព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ នៅការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក (ANGKOR DAIRY PRODUCTS CO., LTD.) មិត្តហ្វូន និងអង្គរមីលឃ៍ បានចាប់ផ្តើមរៀបចំពិធីសម្ពោធដាក់...
សិល្បករមួយចំនួនបានបញ្ចេញយោបល់ថា កម្ពុជាគួរបើកចំហខ្លាំងជាងនេះទៅលើភាពសិចស៊ីក្នុងវិស័យសិល្បៈ ដើម្បីឲ្យទាន់សម័យកាល និងដើម្បីឲ្យវិស័យសិល្បៈមានភាពរស់រវើក ។...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើល...
ការភ័យខ្លាចជាឧបសគ្គដ៏ធំនៃការរកលុយសម្រាប់មនុស្សម្នាក់ៗព្រោះវារារាំងមនុស្សមិនឲ្យក្លាហានក្នុងការធ្វើអ្វីមួយដើម្បីរកលុយបន្ថែម ប៉ុន្តែមនុស្សម្នាក់ៗ...
លោក ដ្វេន ចនសាន់ (Dwayne Johnson) ដែលមានឈ្មោះហៅក្រៅថា The Rock គឺជាតារាសម្តែង និងអតីតកីឡាករកីឡាកាសដ៏ល្បីឈ្មោះមួយរូប ។ លោកជាមនុស្សដែលប្រើ Instagram ដ៏សកម្ម និងតែងតែចែករំលែកវីឌីអូ...
រាជធានីភ្នំពេញ ៖ ខណៈដែលសហភាពអឺរ៉ុបកំពុងរង់ចាំការឆ្លើយតបពីរាជរដ្ឋាភិបាលកម្ពុជា មុននឹង សម្រេចថាតើត្រូវព្យួរឋានៈអនុគ្រោះពន្ធដល់កម្ពុជាឬក៏យ៉ាងណានោះ...