រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ មេសា សម្រេចប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនចំនួន២នាក់ និងជនជាតិវៀតណាមចំនួន២នាក់ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់ ដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំ និងពិន័យជាប្រាក់៨លានរៀល។
ជនជាប់ចោទទាំង៤នាក់ ទី១-ឈ្មោះ លាំង យូហ្វា ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន(ចិនតៃវ៉ាន់) ,ទី២-ឈ្មោះ ស៊ាន យ៉ាវវិន ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិនដីគោក ,ទី៣-ឈ្មោះ យឿន គឹមហ័រ ភេទប្រុស អាយុ៣២ ឆ្នាំជនជាតិវៀតណាម ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ និងទី៤-ឈ្មោះ ច្រឹង ធីធូ ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ដាក់ពន្ធនាគារចំនួន២ឆ្នាំ។
គួររំលឹកថា សំណុំរឿងជួញដូរថ្នាំញៀនជាប្រព័ន្ធដោយមានការចាត់តាំង ដែលប៉ូលិសចាប់បានជនជាប់ចោទចំនួន៤នាក់ខាងលើ និងថ្នាំញៀនប្រភេទកេតាមីន មេតំហ្វេតាមីនសរុបជាង១គីឡូក្រាម កើតឡើងកាលពីខែមិថុនា ២០១៣ នៅចំណុចបន្ទប់លេខ២០៦ នៃសណ្ឋាគារចុងស៊ីន និងបន្ទប់លេខ២០១ នៃផ្ទះសំណាក់ទំនើប ក្នុសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ចែករំលែកព័តមាននេះ