ខេត្តក្រចេះ ៖ នគរបាលស្រុកស្នួលបានចាប់ឃាត់ខ្លួនយុវជនម្នាក់ទៅតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ ក្រោយពីជនម្នាក់នេះធ្វើសកម្មភាពចាប់រំលោភ ក្មេងស្រីរងគ្រោះវ័យអនីតិជន។
នគរបាលស្រុកស្នួលឱ្យដឹងថា ជនម្នាក់នេះគឺត្រូវកម្លាំងសមត្ថកិច្ច ចាប់ខ្លួនកាលពីថ្ងៃទី៦ មេសា បន្ទាប់ពីជននេះ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះបានរយៈពេល៤ថ្ងៃរួចមក។ ក្មេងស្រីរងគ្រោះមានវ័យ១៣ឆ្នាំ មានទីលំនៅឃុំស្នួល ស្រុកស្នួល។ ប៉ូលិសព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននេះ ឈ្មោះ ជាតិ សុខនាថ ហៅចិត្រ អាយុ២១ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយ។
តាមចម្លើយសារភាពរបស់ជនម្នាក់នេះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២ មេសា ខណៈដែលឪពុកម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ ជាប់រវល់ទៅឆេងម៉េង នៅខេត្តកំពង់ចាម រូបគេក៏បានឡើងទៅលើផ្ទះរបស់ក្មេងស្រីរងគ្រោះ និងបានចាប់រំលោភរហូតបានសម្រេច។
ចែករំលែកព័តមាននេះ