ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​​ប្រកួត​​កីឡា​ការ៉ា​​​តេ​-ដូ​ ​សូតូកង់​ ​ពាន​រង្វាន់​​លោក​​បណ្ឌិត​ សុក​ ​ស៊ីផាន់​​ណា​​ លើក​​ទី​1

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ការ៉ា​តេ​-ដូ សូតូកង់​​ ពាន​រង្វាន់​លោក​បណ្ឌិត​ សុក​ ស៊ី​ផាន់​ណា​ លើក​ទី​១​ ដែល​បាន​ចាប់​ផ្តើម​​ធ្វើ​នៅ​ថ្ងៃទី​៥​ មេសា​ នោះ​បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មេសា​ ។​

រាជ​ធានី​ភ្នំ​ពេញ​ ៖ ការ​ប្រកួត​កីឡា​ការ៉ា​តេ​-ដូ សូតូកង់​​ ពាន​រង្វាន់​លោក​បណ្ឌិត​ សុក​ ស៊ី​ផាន់​ណា​ លើក​ទី​១​ ដែល​បាន​ចាប់​ផ្តើម​​ធ្វើ​នៅ​ថ្ងៃទី​៥​ មេសា​ នោះ​បាន​បញ្ចប់​ជា​ស្ថាពរ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែ​មេសា​ ។​

ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀប​ចំ​ធ្វើ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោក​បណ្ឌិត​ សុក ស៊ីផាន់​ណា​ ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល​ និង​ជា​នាយក​សាលា​​ការ៉ា​តេ-​ដូ​ សូតូ​កង់​កម្ពុជា​, លោក​ថោង ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​អូឡាំពិក​កម្ពុជា, លោក​ខៀវ​ ​កាញា​រីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន​, លោកអូន​ ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​, លោក​ហង់​ ជួនណា​រុ៉ន​ រដ្ឋ​មន្ត្រី​ក្រសួង​​អប់រំ​ យុវជន និង​កីឡា​ និង​លោក​លឹម​ គាន​ហោ​ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម​ ថ្នាក់​ដឹក​កីឡា​ និង​កីឡា​ករ-​កីឡា​ការិនី​ជា​ច្រើន​នាក់​ទៀត ។​
ជា​លទ្ធ​ផល​សម្រាប់​ការ​ប្រកួត​រយៈ​ពេល​២​ថ្ងៃ​ជាប់​គ្នា​នោះ​មាន​ដូច​ខាង​ក្រោម​ ៖​

វិញ្ញាសា​ប្រកួត​កា​តា​ឯកត្ត​ជន​កុមារា​ អាយុ​១០​ឆ្នាំ​ ពូលA លេខ​១​ កីឡាករ​សំណាង​ រតនៈ​ពិទូ​ មក​ពី​សមា​គម​កីឡា​ក្រសួងការ​ពារ​ជាតិ​ និង​ពូល​B លេខ​១​ កីឡាករ​ឯក ជុតិ​មន្ត​ មក​ពី​ក្លិប​មុនី​​ឋាបនា​ ។​ វិញ្ញាសា​ប្រកួត​កាតា​ឯកត្ត​ជន​កុមារា​ អាយុ​១៥​ឆ្នាំ​ ពូល​A លេខ​១​ កីឡាករ​មាន​ ឆានី​ មក​ពី​សមា​គម​កីឡា​ក្រសួង​ការពារ​ជាតិ​ និង​ពូល​B លេខ​១​ កីឡាករ​មុនី​ ឧត្តម​ មក​ពី​ក្លិប​រស្មី​ព្រះ​អាទិត្យ​ ។​ វិញ្ញាសា​ប្រកួត​កាតា​ឯកត្ត​ជន​បុរស​ អាយុ​១៦​ឆ្នាំ​ លេខ​១​ កីឡាករ​ប៊ិន​ រ៉ាយ៉ា​ មក​ពី​សមា​គម​កីឡា​ក្រសួង​ការ​ពារ​ជាតិ​​ ។​ វិញ្ញាសា​ប្រកួត​កាតា​ឯកត្ត​ជន​កុមារី​ អាយុ​១០​ឆ្នាំ​ ពូលA លេខ​១​ កីឡា​ការិនី​លី​ ស៊ូអុីង​ មក​ពី​​​ក្លិប​ឫស្សី​កែវ​ និង​ពូល​B លេខ​១​ កីឡា​ការិនី​ជូ ស៊ូ​មេថា​ មក​ពី​សមា​គម​កីឡា​អន្តរ​ទ្វីប​ ។​​

វិញ្ញាសា​ប្រកួត​កាតា​ឯកត្ត​ជន​កុមារី​ អាយុ​១៥​ឆ្នាំ​ ពូល​A លេខ​១​ កីឡា​ការិនី​ស៊ុត​ ស្រី​ណែត​ មក​ពី​ក្លិប​មូល​និធិ​កុមារ​កម្ពុជា​ទី​២​ និង​ពូល​B លេខ​១​ កីឡា​ការិនី​ឆន​ ស្រី​ភា​ មក​ពី​ក្លិប​ Axiza’s Place និង​វិញ្ញាសា​ប្រកួត​កាតា​ឯកត្ត​ជន​នារី​អាយុ​១៦​ឆ្នាំ​ លេខ​១​ កីឡា​ការិនី​នាង ស៊ីណា​​ មក​ពី​ក្លិប​ Chibadia ។​
វិញ្ញាសា​ប្រកួត​ជា​ក្រុម​កុមារី​ អាយុ​១០​ឆ្នាំ​ លេខ​១​ បាន​ទៅ​ក្រុម Chibadia និង អាយុ​១៥​ឆ្នាំ​ លេខ​១ បាន​ទៅ​ក្រុម​មូល​និធិ​កុមារ​កម្ពុជា​ទី​២។​ វិញ្ញា​សា​ប្រកួត​ជា​ក្រុម​បុរស​ អាយុ​១៦​ឆ្នាំ​​ លេខ​១ បាន​ទៅ​ក្រុម​ក្រសួងការ​ពារ​ជាតិ ។​ វិញ្ញាសា​ប្រយុទ្ធ​ឯកត្ត​ជន​នារី​​ទម្ងន់​៤៥​គីឡូ​ក្រាម​ លេខ​១​ កីឡា​​ការិនី​ទឹម​ សារ៉ាន​ មក​ពី​ក្លិប​មូល​និធិ​កុមារ​កម្ពុជា​ទី​១,​ ទម្ងន់​៥០​គីឡូ​ក្រាម​ លេខ​១​ កីឡា​ការិនី​ផេង​ ធី​ មក​ពីក្លិប​សន្តិ​ភាព​ និង​ទម្ងន់​៥៥​គីឡូ​ក្រាម​ លេខ​១​ កីឡា​ការិនី​ខៀវ​ កោ​សត្យា​ មក​ពី​ក្លិប​បញ្ញា​សាស្ត្រ ។​

វិញ្ញាសា​ប្រយុទ្ធ​ឯកត្ត​ជន​បុរសទម្ងន់​​៧០​គីឡូ​ក្រាម​ លេខ​​១​ កីឡា​ករ​លឹម​ បូរិន​ មក​ពី​ក្លិប​បញ្ញា​សាស្ត្រ​ និង​វិញ្ញាសា​ប្រកួត​ទម្ងន់​សេរី​ លេខ​១​ កីឡាករ​ចាន់​ រដ្ឋា មក​ពី​ក្លិប​ខេត្ត​សៀម​រាប ។​ លោកថោង ខុន​ មានប្រសាសន៍ថា​ បច្ចុប្បន្ន​​នេះ​កីឡា​ការ៉ា​តេ​ដូ គឺ​ជា​ប្រភេទ​កីឡា​ដែល​ពេញ​និយម​ក្នុងសង្គម​ខ្មែរ​ ដូច្នេះ​យើង​ទាំង​អស់​គ្នា​ត្រូវ​លើក​កម្ពស់​ការ​គ្រប់​គ្រង​កែ​លម្អ​​របៀប​របប​ការ​ងារ​ និង​ឧបត្ថម្ភ​គាំទ្រ​ដល់​ខេមរៈ​សហ​ព័ន្ធ​កីឡា​ការ៉ាតេ​ដូ​ឱ្យ​មាន​ភាព​រឹង​មាំ​កាន់​តែ​ខ្លាំង​ឡើង​ថែម​ទៀត​ ។​ ជា​ពិសេស​រៀបចំ​ផែន​ការ​កសាង​អភិវឌ្ឍន៍​កីឡាករ-​កីឡា​ការិនី​ក្មេងៗ​ដើម្បី​ត្រៀម​លក្ខណៈ​ដណ្តើម​ជ័យ​លាភី​ក្នុង​ការ​ប្រកួត​កីឡា SEA Games ឆ្នាំ​២០២៣​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។​ ដូច្នេះ​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​នេះ​ឡើង​គឺ​ជា​រឿង​ល្អណាស់​សម្រាប់​សង្គម​ជាតិ​យើង​ ព្រោះ​ថា​យើង​អាច​​ផ្តល់​ឱកាស​ឱ្យ​ក្មេងៗ​ជំនាន់​ក្រោយ​បាន​ចូលរួម​បញ្ចេញ​សមត្ថភាព​ ព្រម​ទាំង​ទទួល​បាន​ចំណេះ​ដឹង​ថ្មី​ពី​រាម​ច្បង​ជើង​ចាស់​ទៀត​ផង ។​

លោក​សុក​ ស៊ី​ផាន់​ណា​ ថ្លែង​ក្នុង​ឱកាស​នោះ​​ថា គោល​បំណង​ដែល​យើងរៀបចំ​ព្រឹត្តិ​ការណ៍​នេះ​ឡើង​ គឺ​ដើម្បី​​ប្រមូល​ផ្តុំ​កីឡា​ករ​ជើង​ចាស់​ និង​យុវ​ជន​ជំនាន់​ក្រោយ​ទាំង​អស់​មក​ចូល​រួម​ប្រកួត​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ពង្រីក​សមត្ថ​ភាព​ឱ្យបាន​កាន់តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ក្នុង​ការ​ត្រៀម​ដណ្តើម​មេដាយ​ឱ្យ​បាន​ច្រើន​នៅ​ពេល​ប្រទេស​យើង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀបចំ​ការប្រកួត​កីឡា SEA Games នៅ​ឆ្នាំ​២០២៣​ ក៏ដូច​ជា​ការ​ចូល​រួម​ប្រកួត​ព្រឹត្តិ​ការណ៍​អន្តរ​ជាតិ​ផ្សេងៗ​ដើម្បី​លើក​កម្ពស់​មុខ​មាត់​ប្រទេស​ជាតិ​តាម​រយៈ​កីឡា​នេះ​ផង​ដែរ ៕​