ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​​ឧទ្ធរណ៍​​សម្រេចបន្ត​​​​ឃុំ​ខ្លួន​​តារាចម្រៀង​​​ អូ រស្មី​ ដដែល​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ សា​លាឧ​​​ទ្ធ​រ​ណ៍​ កាល​ពី​​​ព្រឹកថ្ងៃទី៧ មេសា ២០១៤ ​សម្រេច​តម្កល់​​ការ​ឃុំ​ខ្លួន​នាង​អូ ​រស្មី តា​​រា​ចម្រៀង​ប្រចាំផ​លិ​​ត​កម្មឆ្ល​​ងដែនិង​​​​​រ៉ៃ​មាស ​​តាម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល ​ពោ​លគឺមិនអ​នុញ្ញាត​​ឲ្យនា​ង​​​បាន​នៅ​ក្រៅឃុំ​នោះ​ទេ ។​
សាលាឧទ្ធរ​ណ៍សម្រេ​ចដូច្នេះ​មា​នន័យ​ថា ​​ដើម្បី​​ទុក្ខ​ពេល​ឲ្យ​សាលា​ដំបូង​បើក​សវនាការ​លើ​អង្គ​សេចក្តី​​ ហើយ​បើ​​​អនុញ្ញា​ត​​ឲ្យនាងនៅ​ក្រៅ​ឃុំនោះ​ វាអា​ចប៉ះ​​ពាល់​ដល់ការ​ស៊ើប​អង្កេតទៀតផង ។

រាជធានី​ភ្នំ​ពេញ ៖ សា​លាឧ​​​ទ្ធ​រ​ណ៍​ កាល​ពី​​​ព្រឹកថ្ងៃទី៧ មេសា ២០១៤ ​សម្រេច​តម្កល់​​ការ​ឃុំ​ខ្លួន​នាង​អូ ​រស្មី តា​​រា​ចម្រៀង​ប្រចាំផ​លិ​​ត​កម្មឆ្ល​​ងដែននិង​​​​​រ៉ៃ​មាស ​​តាម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដដែល ​ពោ​លគឺមិនអ​នុញ្ញាត​​ឲ្យនា​ង​​​បាន​នៅ​ក្រៅឃុំ​នោះ​ទេ ។​

សាលាឧទ្ធរ​ណ៍សម្រេ​ចដូច្នេះ​មា​នន័យ​ថា ​​ដើម្បី​​ទុក​ពេល​ឲ្យ​សាលា​ដំបូង​បើក​សវនាការ​លើ​អង្គ​សេចក្តី​​ ហើយ​បើ​​​អនុញ្ញា​ត​​ឲ្យនាងនៅ​ក្រៅ​ឃុំនោះ​ វាអា​ចប៉ះ​​ពាល់​ដល់ការ​ស៊ើប​អង្កេតទៀតផង ។

គួរបញ្ជាក់ថា តា​​រា​ចម្រៀង​​ប្រចាំ​ផ​លិ​​ត​​កម្មឆ្ល​​ងដែន​និ​ង​​​​​​រ៉ៃ​​មាស ​នាង​​ អូ ​រស្មី ​​ត្រូវ​បាន​​សមត្ថ​កិច្ច​​នគ​របាល​​​ការិយាល័​យ​​ប្រឆាំ​ង​ការ​​ជួញ​ដូរ​​មនុស្ស​​ ​និង​ការ​ពា​រ​​អនី​តិជ​ន​​រាជ​ធានី​​ភ្នំ​​ពេញចា​ប់​ខ្លួន​ កាល​​ពី​ថ្ងៃ​​ទី​​១​៨ មករា ​​​ដោយ​​​ជាប់​​​​ពា​ក់​​​​ព័ន្ធ​​ប​ទ​ល្មើស​​​​​​​(អូស​ទាញ​ពេស្យាចារ​កុមារ)​​ ជនរង​គ្រោះជាអនីតិជន​ឲ្យទៅ​រួមភេទ​ជាមួយ​ភ្ញៀវ និង​​​ប្រ​ព្រឹត្ត​អំពើ​សញ្ចារក​ម្មមាន​ស្ថាន​ទម្ងន់​ទោសទាក់​ទិននឹង​ជន​​រងគ្រោះ ។

តារា​ចម្រៀង​រូបនេះ​ឈ្មោះអូ​ រស្មី ​ភេទស្រី​ អាយុ​៣៦​​ឆ្នាំ​ ​​ស្នាក់​នៅផ្ទះ​​លេខ៨​៦ ​ផ្លូវលេ​ខ២ ​​បុរីពិ​ភពថ្មី ​ស​ង្កា​ត់ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជយ័ រាជធានីភ្នំពេញ​ ។