ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ប្រកាស​ពី​ការ​ចរចា​ កូរ៉េ​ខាង​ជើង​​បា.ញ់​មី​សី​ុ​ល

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង ៖ អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២​តុលា​បាន​បាញ់​មី​ស៊ីល​នានា​សំដៅ​ទៅ​សមុទ្រ ដែល​ការ​បាញ់​មី​ស៊ីល​ទាំងនោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ពី​ការ​បន្ត​ពិភាក្សា​ការងារ នា​ថ្ងៃ​ទី​៥​តុលា​ស្ដី​ពី​នុយក្លេអ៊ែរ ជា​មួ​​យ​សហរដ្ឋអាមេរិក​។ កងទ័ព​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បាញ់​បណ្ដា​មី​ស៊ីល មិន​ទាន់​ដឹង​ជា​ប្រភេទ​អ្វី​ចេញពី​វ៉ុ​ន​សាន…

ប្រទេស​កូរ៉េ​ខាងជើង ៖ អគ្គ​សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២​តុលា​បាន​បាញ់​មី​ស៊ីល​នានា​សំដៅ​ទៅ​សមុទ្រ ដែល​ការ​បាញ់​មី​ស៊ីល​ទាំងនោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​ពី​ការ​បន្ត​ពិភាក្សា​ការងារ នា​ថ្ងៃ​ទី​៥​តុលា​ស្ដី​ពី​នុយក្លេអ៊ែរ ជា​មួ​​យ​សហរដ្ឋអាមេរិក​។

កងទ័ព​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​ថា កូរ៉េ​ខាងជើង​បាន​បាញ់​បណ្ដា​មី​ស៊ីល មិន​ទាន់​ដឹង​ជា​ប្រភេទ​អ្វី​ចេញពី​វ៉ុ​ន​សាន សំដៅ​ទៅ​សមុទ្រ​ខាងកើត​ហៅ​សមុទ្រ​ជប៉ុន នា​ព្រឹក​ថ្ងៃ​ទី​២​តុលា​។ កងទ័ព​កូរ៉េ​ខាងត្បូង​មិន​បញ្ជាក់​ពី​ប្រភេទ​មី​ស៊ីល​ដែល​បាញ់​ចេញ តែ​ការ​បាញ់​នោះ​ប្រាកដជា​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​។

ចំណែក​អគ្គលេខាធិការ​នៃ​រដ្ឋាភិបាល​ជប៉ុន​លោក​យ៉ូ​ស៊ី​ហ៊ី​ដ​ស៊ូ​ហ្គា​គូសបញ្ជាក់​ទៅ​កាន់​សារ​ព័ត៌​មាន​ថា នា​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ម៉ោង​ក្នុងស្រុក មី​ស៊ីល​២​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​ឆ្នេរសមុទ្រ​ខាងកើត​របស់​កូរ៉េ​ខាងជើង​។ មី​ស៊ីល​១​គ្រាប់​ហាក់ដូចជា​ធ្លាក់​ក្នុង​​តំបន់សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់​ជប៉ុន​។ រីឯ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ី​ន​ហ្សូ​អា​បេ បាន​ថ្កោលទោស​ការ​បាញ់​មី​ស៊ី​ល​ទាំងនោះ​របស់​កូរ៉េ​ខាងជើង​ថា ជា​ការ​រំលោភ​បំពាន​លើ​បណ្ដា​ដំណោះស្រាយ​អ​.​ស​.​ប​។ យើង​តវ៉ា​និង​ថ្កោលទោស​យ៉ាង​ម៉ឺង​ម៉ាត់​។

ការ​បាញ់​មី​ស៊ី​ល​ទាំងនោះ​ធ្វើ​ឡើង​ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​ប្រកាស​នា​ថ្ងៃ​ទី​១​តុលា ពី​ការ​បើក​ធ្វើ​នា​ថ្ងៃ​ទី​៥​តុលា ការ​ពិភាក្សា​ការងារ​ស្ដី​ពី​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​វ៉ា​ស៊ិន​តោន ដែល​នឹង​ជម្រុញ​ខាង​ការទូត ៨​ខែ​ក្រោយ​ពី​បរាជ័យ​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ក្រុង​ហាណូយ​។ អ្នកនាំពាក្យ​ក្រសួងការ​បរទេស​​អា​មេ​រិ​ក លោកស្រី​MORGAN ORTAGUS អះអាង​នា​ពេល​មុន​នេះ​ពី​ការ​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី​នា​ពេល​ដ៏​ឆាប់​ខាង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ