ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាក​បាទ​ក្រហម​កម្ពុជា​ សូត្រ​មន្ត​ រាប់បាត្រ​ លើក​រាសី​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា កាល​ពី​​ព្រឹក​ថ្ងៃ​ទី​៧ ​មេសា ២០១៤នេះ បានរៀបចំពិធីសូត្រម​ន្តចំរើន​ព្រះបរិត្ត និងរាប់បាត្រ​ព្រះ​សង្ឃចំនួន​៧អង្គ ដើម្បីលើក​រាសីក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមី ឆ​ស័ក ពុទ្ធសករាជ២៥៥៨។

ពិធីនេះ បានរៀបចំធ្វើឡើងនៅស្នាក់ការកណ្តាល​របស់កាកបាទក្រហមកម្ពុជា ក្រោមវត្តមានរបស់​លោកជំទាវ អានី សុខ​អាន អនុ​ប្រធានទី១ តំណាងដ៍ខ្ពស់ខ្ពស់​របស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហមកម្ពុជា ព្រមជាមួយ​មន្ត្រី បុគ្គ​លិក​ក្រោមឱវាទជាច្រើនរូបទៀត។

ពិធីសូត្រមន្តរាប់​បាត្រព្រះសង្ឃនេះ ត្រូវបាន​កាកបាទក្រហមកម្ពុជា​រៀបចំធ្វើជារៀងរាល់ឆ្នាំ ដើម្បីលើករាសីឆ្នាំថ្មី​ និងបួង​សួងសុំ​សេចក្តី​សុខ ថ្វាយព្រះមហាក្សត្រ សម្តេច​ម៉ែ សម្តេចទាំង​បី ​ជាសេសជូនដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបា​ទក្រហមកម្ពុជានៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។