ថ្មីៗនេះក្រុមហ៊ុនLinde ដែលជាអ្នកផ្គត់ផ្គង់ឧស្ម័នហ្គាសធំមួយក្នុងប្រទេសថៃបានព្យាករកំណើននៃអត្រាលក់របស់ខ្លួន១០%នៅក្នុងឧស្សាហកម្មនេះសម្រាប់ឆ្នាំ២០១៤ ខណៈរោងចក្រធំពីរចាប់ផ្ដើមផលិតកម្ម ។ រោងចក្រទាំងពីរនេះនឹងពង្រីកនូវសមត្ថភាពរបស់ខ្លួនយ៉ាងខ្លាំងក្លាដើម្បីផលិតនិងផ្គត់ផ្គង់ឧស្ម័នហ្គាសដល់ឧស្សាហកម្មឱ្យបានទូលំទូលាយជាមួយនឹងការកើនឡើងនៃតម្រូវការនៅក្នុងឧស្សាហកម្មថមពលនិងវត្ថុគីមីសំយោគពីប្រេងវិស័យថែទាំសុខភាពនិងអេឡិចត្រូនិក ។
លោក Keerin Chutumstid អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនLinde បានលើកឡើងថា រោងចក្រចម្រាញ់យកឧស្ម័នធម្មជាតិធំបំផុតរបស់ប្រទេសត្រូវបានបញ្ចប់ការសាងសង់កាល ពីចុងឆ្នាំ២០១៣កន្លងមក ហើយនឹងបើកកិច្ចសហប្រតិបត្តិការនៅឆ្នាំ២០១៤នេះ ។
ចំណែករោងចក្រHemaraj Estern Industrial Estate នៅក្នុងខេត្តរ៉ាក់យ៉ងអាចផលិតបានបានជាង៨០០តោនក្នុងមួយថ្ងៃ ។ ម្យ៉ាងទៀតរោងចក្រចម្រាញ់យកឧស្ម័នហ្គាសមួយនេះគឺជាការវិនិយោគដ៏ធំជាងគេបំផុតរបស់ក្រុមហ៊ុនLinde Thailand ដែលគិតជាសាច់ប្រាក់ប្រមាណ៣,៥ពាន់លានបាតចាប់ពីការបង្កើតក្រុមហ៊ុនសាជីវកម្មក្នុងឆ្នាំ១៩៧០មក ។
ចំណែករោងចក្រដទៃទៀតមានសមត្ថភាពផលិតកាបូបឌីអុកសីុតបាន៣០០តោនក្នុងមួយថ្ងៃដែលកំពុងបន្តសកម្មភាពហើយក៏នឹងប្រតិបត្តិការនៅក្នុងឆ្នាំនេះផងដែរ ។ រីឯរោងចក្រផលិតកាបូនឌីអុកសីុតទី៤ របស់ខ្លួននៅក្នុងប្រទេសមួយនេះនឹងមានសមត្ថភាពបង្កើតទិន្នផលបាន២៥%ស្មើនឹង១.២០០តោនក្នុងមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ