ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាល់ទាត់យូហ្វា​ឆេមពានលីកវគ្គ8ក្រុម​​ចុងក្រោយជើងទី2 សម្រាប់រាត្រីថ្ងៃអង្គារ​មាន2ប្រកួត ក្រុមតោ​ខៀវ Chelsea ត្រូវការឈ្នះ Paris SG ខណៈ Real M ប្រកួត​កំដរ Dortmund

11 ឆ្នាំ មុន

ការ​​ប្រកួត​បាល់​ទាត់​​យូហ្វាឆេមពាន​លីក​វគ្គ​ 8 ក្រុម​ចុង​ក្រោយ​ជើង​ទី​ 2 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 2 ប្រកួត​ ។​ ស្ដេច​ដំរី​ស​ Real M រីករាយ​ត្រឹម​ស្មើ​ Dortmund ខណៈ Chelsea ត្រូវ​ការ​ឈ្នះ​ Paris SG ក្នុង​ទឹក​ដី​ ។​

ការ​​ប្រកួត​បាល់​ទាត់​​យូហ្វាឆេមពាន​លីក​វគ្គ​ 8 ក្រុម​ចុង​ក្រោយ​ជើង​ទី​ 2 សម្រាប់​រាត្រី​ថ្ងៃ​អង្គារ​នេះ​មាន​ 2 ប្រកួត​ ។​ ស្ដេច​ដំរី​ស​ Real M រីករាយ​ត្រឹម​ស្មើ​ Dortmund ខណៈ Chelsea ត្រូវ​ការ​ឈ្នះ​ Paris SG ក្នុង​ទឹក​ដី​ ។​

Dortmund V Real M
Dortmund ធ្លាប់​ជាប់​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ម្ដង​ កាល​ពី​ឆ្នាំ​1997 ក្រោយ​ពី​ផ្ដួល​ Juventus 3-1 និង​រង​ជើង​ឯក​ម្ដង​ក្រោយ​ពី​ប្រកួត​ចាញ់​បងប្រុស​បង្កើត​ Bayern 2-1 កាល​ពី​ឆ្នាំ​ 2013 ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 3-1-1 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Stuttgart 3-2 ចាញ់​ Real M 3-0 ក្រៅ​ផ្ទះ​ តែ​ឈ្នះ​ Wolfsburg 2-1 ក្នុង​ផ្ទះ​ ។
Real M រីក​រាយ​ត្រឹម​ស្មើ​ថ្ងៃ​នេះ​ ។​ គឺ​ជា​ក្រុម​កំពូល​ជើង​ឯក​ឆេម​ពាន​លីក​ ។ Real M ធ្លាប់​ត្រូវ​បាន​ក្រុម​ Dortmund ទម្លាក់​ត្រឹម​វគ្គ​ 8 ក្រុម​ កាល​ពី​ឆ្នាំ​ទៅ​មិញ​គឺ​លេង​ឈ្នះ​ 2-0​ ក្នុង​ផ្ទះ​ តែ​ចាញ់​ 4-1 នៅ​ផ្ទះ​ D​o​r​t​m​u​n​d​ ។ Real M ជាប់ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ 9 សម័យ​កាល​ច្រើន​ជាង​គេ​បំផុត​ក្នុង​ចំណោម​បាល់​ទាត់​លើ​ពិភព​លោក​គឺ ​(1956 ,1957 ,1958 ,1959 ,1960 ,1966 ,1998 ,2000 និង​ 2002) និង​រងជើង​ឯក​ 3​ សម័យ​កាល​​គឺ​ឆ្នាំ​ 1962 ,1964 និង​ 1981 ។​ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​
3-0-2 ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Vallecano 5-0 ឈ្នះ​ Dortmund 3-0 ក្នុង​ផ្ទះ​ និង​ឈ្នះ​ Sociedad 4-0 ក្រៅផ្ទះ​ ។
ប្រវត្ដិ​ជួប​គ្នា​ 8 ប្រកួត​គឺ​៖​
02-03 Real M 2-1 Dortmund
02-03 Dortmund 1-1 Real M
08-09 Dortmund 0-5 Real M
10-12 Dortmund 2-1 Real M
11-12 Real M 2-2 Dortmund
04-13 Dortmund 4-1 Real M
05-13 Real M 2-0 Dortmund
04-14 Real M 3-0 Dortmund

ទស្សនៈ​ WDW:  ស្មើ​ 2-2
​PD: Dortmund​ ឈ្នះ​ 2-1
Asianbookie យក​ Dortmund
Chelsea V Paris SG
Chelsea ធ្លាប់ជាប់​ជើងឯក​ឆេម​ពាន​លីក​ម្ដង​ កាល​ពី​ឆ្នាំ​ 2012 ក្រោយ​ពី​យក​ឈ្នះ​ Bayern ដោយ​ការ​ទាត់​បាល់​ប៉េណាល់​ទី​ឈ្នះ​
4-3 និង​រង​ជើង​ឯក​ម្ដង​ កាល​ពី​ឆ្នាំ​ 2008 ក្រោយ​ពី​លេង​ចាញ់ Man Utd កាត់​សេចក្ដី​ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់ទី​ 6-5 ។ លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 3-0-2 ​​​។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់​ Crystal 1-0 ចាញ់​ Paris SG 3-1 ក្រៅ​ផ្ទះ​ តែ​ឈ្នះ​ Stoke 3-0 ក្នុង​ផ្ទះ​ ។​
Paris SG ត្រូវ​ទប់ទល់​យក​ស្មើ​ ឬ​ចាញ់​ត្រឹម​ 1-0 ក៏​ក្រុម​របស់​គេ​បាន​ឡើង​ទៅ​វគ្គ​ 4 ក្រុម​ចុង​ក្រោយ​ដែរ​ ។​ Paris SG មិន​ធ្លាប់​មាន​ប្រវត្ដិ​ឈ្នះ​ជើង​ឯក​យូហ្វា​ឆេម​ពាន​លីក​ទេ​ ។ ​ ​លទ្ធផល​ 5 ប្រកួត​ចុង​ក្រោយ​គឺ​ 5-0-0​ ។​ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ឈ្នះ​ Nice 1-0 ក្រៅ​ផ្ទះ​ ឈ្នះ​ Chelsea 3-1​ និង​ឈ្នះ​ Reims 3-0 ក្នុង​ផ្ទះ​ ។​

ប្រវត្ដិ​ជួប​គ្នា​ 4 ប្រកួត​គឺ​៖​
09-04 Paris SG 0-3 Chelsea
11-04 Chelsea 0-0 Paris SG
07-12 Paris SG 1-1 Chelsea
04-14 Paris SG 3-1 Chelsea

ទស្សនៈ​ WDW: Chelsea ឈ្នះ​ 2-0
​PD: Chelsea ឈ្នះ​ 2-1