ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ទ្វារ​ផ្ទះ​ទៅ​សែន​ឆេង​ម៉េង​​ ត្រឡប់​មក​វិញ​ចោរ​គាស់​ផ្ទះ​យក​ទ្រព្យ​សម្បត្តិ​អស់​ជាង​១​ម៉ឺន​ដុល្លារ​នៅ​ភ្នំពេញ​ថ្មី

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ផ្ទះ​ល្វែង​មួយ​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ុង ឬទ្ធី​ (១៩២៨) ក្នុង​ភូមិ​បាយ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌសែន​សុខ​ ត្រូវ​ក្រុម​ចោរ​ហារយ​គាស់​ទ្វារ​ចូល​ទៅ​រើ​កកាយ​ និង​គាស់​ទូដែក​យក​លុយ និង​មាស​សរុប​ជា​ទឹក​ប្រាក់​ជាង​១​ម៉ឺន​ដុល្លារ​ បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៧ មេសា ២០១៤ ខណៈម្ចាស់​ផ្ទះ​ត្រឡប់​មក​ពី​សែន​ឆេង​ម៉េង​​នៅ​ខេត្ត​។

តាម​ស្ត្រី​ម្ចាស់​ផ្ទះ​ឈ្មោះ​ម៉ឹល គឹម​ស្រេង ​អាយុ​៦០​ឆ្នាំ​ ​បាន​ឱ្យ​ដឹង​ថា ទ្រព្យ​សម្បត្តិ​ដែល​ទុក​នៅក្នុង​ទូ​ដែក​ ហើយ​ត្រូវ​បាន​ចោរ​គាស់​យក​អស់​នោះ​មាន​ប្រាក់​ដុល្លារ​ចំនួន​៥.០០០​ដុល្លារ ប្រាក់​អឺរ៉ូ​ចំនួន​៣.០០០ ចិញ្ចៀន​២​វង់​ ខ្សែ.ក​ ខ្សែ​ដៃ​ទម្ងន់​១​តម្លឹង​៦ជី​ និង​បន្តោង​ព្រះ​ស្រោប​មាស​ទម្ងន់​៦​ហ៊ុន​។

ស្ត្រី​រូប​នោះ​បន្ត​ថា ក្រៅពី​ទ្រព្យ​សម្បត្តិ​ដែល​ទុក​ក្នុង​ទូ​ដែក​ ប្រាក់​ចំនួន​១៥០​ដុល្លារ​ និង​លុយ​ខ្មែរ​ចំនួន​៤០​ម៉ឺន​រៀល​ត្រូវ​បាន​ចោរ​រើ​កកាយ​យក​ទាំង​អស់​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព