ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ទុយោ​ហ្គាស​ឆាបឆេះ​កន្លែង​ចំអិនម្ហូប​ក្នុង​ខារ៉ា​អូខេ «អ៊ិចហ្គោល» បង្ក​ភ្ញាក់​ផ្អើល​រត់​ជាន់ជើង​គ្នា​

11 ឆ្នាំ មុន

រាជ​​ធានីភ្នំពេញ ៖​ ហាងខារ៉ាអូខេមួយ​កន្លែងយីហោ «អ៊ិច​ហ្គោល» ត្រូវ​​​អគ្គិភ័យឆាប​ឆេះ​យ៉ាងសន្ធោ​សន្ធៅ​ដោយ​សារ​ធ្លាយ​ទុយោ​ហ្គាស​ ​ខណៈ​ដែល​ចុង​ភៅ​​​​បើកហ្គាស ​ដើម្បី​ចំអិន​ម្ហូប​​​ឱ្យ​​ភ្ញៀវ ​បង្កឱ្យ​មានការភ្ញាក់ផ្អើល​​កាល​ពី​វេលា​ម៉ោង​៦ និង​១៥នាទី​ល្ងាច​​ថ្ងៃទី​៦ មេសា ២០១៤ ​នៅ​តាមបណ្តោយ​ផ្លូវ​២០០៤ ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​​​ពោធិ៍​សែនជ័យ ប៉ុន្តែសំណាងល្អ​ធុងហ្គាស​

រាជ​​ធានីភ្នំពេញ ៖​ ហាងខារ៉ាអូខេមួយ​កន្លែងយីហោ «អ៊ិច​ហ្គោល» ត្រូវ​​​អគ្គិភ័យឆាប​ឆេះ​យ៉ាងសន្ធោ​សន្ធៅ​ដោយ​សារ​ធ្លាយ​ទុយោ​ហ្គាស​ ​ខណៈ​ដែល​ចុង​ភៅ​​​​បើកហ្គាស ​ដើម្បី​ចំអិន​ម្ហូប​​​ឱ្យ​​ភ្ញៀវ ​បង្កឱ្យ​មានការភ្ញាក់ផ្អើល​​កាល​ពី​វេលា​ម៉ោង​៦ និង​១៥នាទី​ល្ងាច​​ថ្ងៃទី​៦ មេសា ២០១៤ ​នៅ​តាមបណ្តោយ​ផ្លូវ​២០០៤ ក្នុង​ភូមិ​ត្រពាំង​ល្វា សង្កាត់​កាកាប ខណ្ឌ​​​ពោធិ៍​សែនជ័យ ប៉ុន្តែសំណាងល្អ​ធុងហ្គាស​នោះមិនបាន​ផ្ទុះឡើង ព្រោះ​ត្រូវ​បាន​គេ​យកបំពង់ពន្លត់​ជាច្រើនបំពង់ ​។

ទាក់​ទិន​នឹង​ករណីនេះ ត្រូវបាន​គេ​រិះគន់ថា ជា​ការ​ធ្វេស​ប្រហែស​របស់​ចុង​ភៅ​នៅទីនោះ ដែល​មុន​នឹងប្រើប្រាស់​ចង្ក្រាន​ហ្គាស​​មិនបាន​ត្រួតពិនិត្យ​មុនសិន ។  

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព