ខេត្តពោធិ៍សាត់ ៖ បុរសកំហូចម្នាក់បានគេចខ្លួនបាត់ បន្ទាប់ពីចាប់ប្អូនថ្លៃស្រីរំលោភរហូតបានសម្រេចកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ មេសា ២០១៤ នៅលើផ្ទះរបស់នាងស្ថិតក្នុងភូមិបត់រំដួល ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខណៈម្តាយ និងប្រពន្ធមិននៅផ្ទះ។
នារីរងគ្រោះត្រូវបាននគរបាលស្រុកភ្នំក្រវាញប្រាប់ឱ្យដឹងថា ជាស្ត្រីពិការមានក្បាលធំខុសប្រក្រតីតាំងពីកំណើត ត្រូវជាប្អូនថ្លៃរបស់បុរសកំហូចឈ្មោះអើល ផាន់ណា អាយុ២៦ឆ្នាំ រស់នៅផ្ទះក្បែរគ្នាក្នុងភូមិកើតហេតុខាងលើ។
ដោយឡែកកាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី៦ មេសាដដែល នៅភូមិព្រៃកន្លង់ ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ក៏មានករណីជនសង្ស័យវាយក្បាលម្ចាស់ម៉ូតូនឹងកាំភ្លើងខ្លីបែកឈាមប្លន់យកម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៤ ពាក់ស្លាកលេខពោធិ៍សាត់១D៦៧១៤ ជិះគេចខ្លួនដោយសុវត្ថិភាព។
ម្ចាស់ម៉ូតូត្រូវគេស្គាល់ឈ្មោះអប ធារី អាយុ២៩ឆ្នាំ ជាស្ត្រីមេម៉ាយ។ ករណីនេះសមត្ថកិច្ចកំពុងដុតដៃដុតជើងតាមស្វែងរកមុខសញ្ញាក្រុមចោរប្លន់មកផ្តន្ទាទោសតាមច្បាប់៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ