ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនៈអាឡេវ ៖ រឿង​ដោះដូរ​អគារ​រដ្ឋ​នៅ​មាន​បន្ត

11 ឆ្នាំ មុន

«ការ​ដោះដូរ» ដែល​មិន​ខុស​ពី «ការ​លក់» អគារ​របស់​រដ្ឋ​មួយ​ចំនួន​កន្លង​មក បង្កើត​នូវបញ្ហា​វិវាទ​ឥត​ឈប់​ឈរ រហូត​ដល់​អ្នក​លក់ និង​អ្នក​ទិញ​លែង​អៀន​ខ្មាស​​ទៅ​ហើយ ។

ជាក់ស្តែង ការ​លក់ ឬ​ដោះដូរ​ មន្ទីរ​សម្ភព​ក្រុង មណ្ឌល​សុខ​ភាព​ខណ្ឌ​ចំការ​មន សាលាសង្កាត់​បឹង​កក់​ទី​១ ជា​ដើម។ល។ នៅ​ជាប់​គាំង​​បន្សល់​ទុក​នូវ​បញ្ហា​

«ការ​ដោះដូរ» ដែល​មិន​ខុស​ពី «ការ​លក់» អគារ​របស់​រដ្ឋ​មួយ​ចំនួន​កន្លង​មក បង្កើត​នូវបញ្ហា​វិវាទ​ឥត​ឈប់​ឈរ រហូត​ដល់​អ្នក​លក់ និង​អ្នក​ទិញ​លែង​អៀន​ខ្មាស​​ទៅ​ហើយ ។

ជាក់ស្តែង ការ​លក់ ឬ​ដោះដូរ​ មន្ទីរ​សម្ភព​ក្រុង មណ្ឌល​សុខ​ភាព​ខណ្ឌ​ចំការ​មន សាលាសង្កាត់​បឹង​កក់​ទី​១ ជា​ដើម។ល។ នៅ​ជាប់​គាំង​​បន្សល់​ទុក​នូវ​បញ្ហា​អាក្រក់​ស្តាប់ អាក្រក់​មើល​រហូតមក​ ដែល​នៅ​ក្នុង​បញ្ហា​នេះ អាច​បង្កប់​ទៅ​ដោយ​អំពើពុក​រលួយ​ពិត​ជា​មិន​ខាន ប្រសិន​បើ​ស្រាវ​ជ្រាវ​ឱ្យ​ដល់​ជម្រៅ ។

តាម​អាឡេវ​ដឹងថា ​​នៅមាន​ការ «ដោះដូរ» ដែល​គេហៅថា ឈ្មួញ​យក​ឆ្នាំង​ដី​មក​ដូរ​យក​ឆ្នាំង​មាស ឆ្នាំង​ស្ពាន់​ពី​អាជ្ញា​ធរ​ តាម​ខណ្ឌនានា​ជាច្រើន​កន្លែង​ទៀត ដែល​យើង​គិត​ថា ឆ្នាំ​នេះ​ប្រហែល​ត្រូវ​របូត​អគារ​រដ្ឋ ដូចជា មណ្ឌល​សុខភាព សាលា​សង្កាត់​​ច្រើន​ទៀត ព្រោះ​ជាទីតាំង​ត្រូវ​ប៉ាន់ ។ ចាំមើល​មើ ! របូត​ប៉ុន្មាន​ទៀត​ក្នុង​ខណ្ឌចំការ​មន?

អាឡេវ