ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចម្រុះ​ខេត្តព្រៃវែង​ឃាត់ចាប់រថយន្ត​កូរ៉េដឹកអេតចាយ​លួចបង្កប់ឈើគ្រញូងជាច្រើនដុំ

11 ឆ្នាំ មុន

ខេត្តព្រៃវែង​៖​ រថយន្តកូរ៉េ​ចំណុះ៥តោន​ដឹកអេតចាយ​ តែលួចបង្កប់ឈើគ្រញូង​​ពីក្រោម​ប្រមាណកន្លះរថយន្ត​​ ត្រូវបាន​សមត្ថកិច្ចចម្រុះ​ខេត្ត​ឃាត់ចាប់នៅលើ​ផ្លូវជាតិលេខ១ ​ត្រង់ចំណុចភូមិ​កក្រចាប់ ឃុំកំពង់សិង្ហ ​ស្រុកព្រះស្តេច ​កាលពីម៉ោង១រំលងអធា្រត្រ​ឈានចូលថ្ងៃទី​០៧ ​មេសា​ ២០១៤ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា ​រថយន្តខាងលើព៌ណស​ ពាក់ស្លាកលេខព្រៃវែង​ 3A 0452 ​បានដឹកអេតចាយ​និងបង្កប់ឈើគ្រញូង​ច្រកបាវជាច្រើនដុំចេញពី​រាជធានី​ភ្នំពេញ​ ក្នុងបំណងឆ្ពោះទៅ​កាន់ប្រទេសវៀតណាម​តាមច្រកទ្វារ​អន្តរជាតិព្រៃវ័រ​ ក្នុងខេត្តស្វាយរៀង ។

ក្រោយហេតុការណ៏ ​អ្នកបើកបររថយន្ត​បានបើកទ្វាររត់គេចខ្លួន​បាត់ស្រមោល ។

នៅព្រឹកថ្ងៃចន្ទនេះដែរ ​សមត្ថកិច្ចចម្រុះ​សហការ​ជាមួយខាងជំនាញ​រដ្ឋបាលព្រៃឈើ ​និង​ មានការចូលរួមពីព្រះរាជអាជ្ញា​ បានចាប់ផ្តើម​រាប់​និងដឹកជញ្ជូន​យកទៅរក្សាទុក​នៅសង្កាត់រដ្ឋបាល​ព្រៃឈើបាភ្នំ រង់ចំា​ស្រាវជ្រាវ​រកម្ចាស់ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ៕