ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​​ឧប​​នាយ​ក​រដ្ឋ​​មន្រ្តី​ ​ស​​ ខេង​ ​អញ្ជើញ​​ជា​អ​ធិប​​តី​​កាត់​​ខ្សែ​បូរ​​សម្ភោធ​​​ឱ្យ​ប្រើ​​ប្រាស់​​ជា​ផ្លូវ​​ការ​​ផ្លូវ​លេខ​​១៥៧​១A​ ក្នុង​​ខេត្ត​បាត់​​ដំបង​​

11 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖​ ផ្លូវ​លេខ​១៥៧​១A​​ ប្រវែង​១១.៦០០​ម៉ែត្រ​ ​ទទឹង​៥ម៉ែត្រ ​ស្ថិត​នៅ​ក្នុងឃុំ​បាយ​ដំរាំ​ ស្រុក​បាណន់​ និង​ឃុំវត្ត​តា​មឹម​ ស្រុក​​សង្កែ​​​ ខេត្ត​បាត់​ដំបង​ បាន​កាត់​ខ្សែបូរ​​សម្ភោ​ធឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ កាល​ពីវេលា​រសៀល​ ម៉ោង១​ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​​២០១៤​ ក្រោម​អធិបតី​ភាព​លោក​ស​ ខេង​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជារដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​និង​លោក​ចន្ទ ​ សុផល​​អភិបាល​ខេត្ត​​

ខេត្តបាត់ដំបង ​៖​ ផ្លូវ​លេខ​១៥៧​១A​​ ប្រវែង​១១.៦០០​ម៉ែត្រ​ ​ទទឹង​៥ម៉ែត្រ ​ស្ថិត​នៅ​ក្នុងឃុំ​បាយ​ដំរាំ​ ស្រុក​បាណន់​ និង​ឃុំវត្ត​តា​មឹម​ ស្រុក​​សង្កែ​​​ ខេត្ត​បាត់​ដំបង​ បាន​កាត់​ខ្សែបូរ​​សម្ភោ​ធឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ កាល​ពីវេលា​រសៀល​ ម៉ោង១​ថ្ងៃទី០៦​ ខែមេសា​ ឆ្នាំ​​២០១៤​ ក្រោម​អធិបតី​ភាព​លោក​ស​ ខេង​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជារដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​និង​លោក​ចន្ទ ​ សុផល​​អភិបាល​ខេត្ត​​បាត់​ដំបង​ ព្រម​ទាំង​មន្ត្រី​រាជ​ការ​ ប្រជា​ពលរដ្ឋ​ប្រមាណ​៣០០​នាក់​បាន​មក​ចូលរួម​។

លោក​ខាន់​ ម៉ាណេរ​ប្រធាន​មន្ទីរ​សាធារណះ​ការ​និងដឹក​ជញ្ជូន​​​ខេត្តបាត់​ដំបង​បានថ្លែង​សុន្ទរក​ថា​ស្វាគមន៍​​​និងអាន​​របាយ​ការណ៍​​សាង​សង់​ក្នុងគំរោង​អភិវឌ្ឍន៍​ របស់​រាជ​រដ្ឋាភិ​បាល​ ដែល​មាន​សម្តេច​តេជោ​ ហ៊ុន ​ សែន​ជានាយ​ករដ្ឋ​មន្ត្រី​ នៃព្រះ​រាជា​ណាច​ក្រ​​កម្ពុជា​ បាន​ជំរុញ​ការក​សាង​ប្រទេស​កម្ពុជា​​គ្រប់​វិស័យ​​សំខាន់​ផ្តោត​លើ​ហេដ្ឋា​រចនា​សម្ព័ន្ឋ ​ដឹកជញ្ជូន​​ដែល​ជាក្បាល​រថ​ភ្លើង ​នៃ​​កំណើន​សេដ្ឋកិច្ច​និងជាសរ​សៃឈាម​តភ្ជាប់ ​ទៅគ្រប់​ច្រកល្ហក​ក្នុង​ព្រះ​រាជា​ណាច​ក្រកម្ពុ​ជា​។

លោក​បាន​បញ្ជាក់​ផ្លូវនេះ​ មានសារះ​សំខាន់​តភ្ជាប់​ពីស្រុក​សង្កែ​មកស្រុក​បាណន់​​ដែលជា​ផ្លូវសំខាន់​សំរាប់កា​រដោះដូរ​ទំនិញ​​ភោគ​​ផល​របស់​ប្រជាពល​រដ្ឋទៅ​វិញ​ទៅ​ម​ក​ជា​មួយគ្នា​និងភ្ជាប់​ចូលមក​ក្រុង​បាត់​ដំបង​​ ដោយ​មាន​ការអូស​ទាញ​វិស័យ​​ទេស​​ចរណ៍​​បានយ៉ាង​ខ្លាំង​ផងដែរ​ ​ហើយ​ត្រូវចំណាយ​ថវិកា​ក្នុងឆ្នាំ​២០១៣​អស់ចំនួន​៤៥៨៧​លានរៀល​​ទើបតែ​រួចរាល់​​នាពេល​​នេះ​។ លោក​បន្តទៀ​តថាគំរោង​ក្នុងឆ្នាំ២០១៤​នេះគឺ ​មានចំនួន​៤គំរោងបន្ត​ទៀត​​ គឺ១/ជួសជុល​ផ្លូវជាតិលេខ​៥ពីស្ពាន​អូរតាគី​​ដល់​ប៉ោយ​​សំរោង​ ​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់​កន្លងមក​។ ២/បន្ត​ជួសជុល​ផ្លូវខេត្ត​លេខ១៥៧​១Aពីឃុំ​បាយដំ​រាំ​ទៅ​ដល់​ទំនប់​​ទឹក​​កង្ហត​​ដោយ​ក្រាល​ក្រួស​ក្រហម​ប្រវែង​១៨៨០០ម៉ែត្រ​។ ៣/ជួសជុ​លផ្លូ​វខេត្ត​លេខ១៥៦​ពីផ្សារ ​ប្រហុក​ដល់សា​លាតា​អន​​ក្រាល​​កៅស៊ូ​ប្រវែង២២៥០០​ម៉ែត្រ​។ ៤/ការងារថែ​ទាំ ​ផ្លូវជាតិ​៣ខ្សែ​ក្រាល​កៅស៊ូ​ប្រភេទ​DBST​ប្រវែង​សរុប​២៧២,៤៨​គីឡូ​ម៉ែត្រ​។ ថែទាំ​ផ្លូវខេត្ត-ក្រុង​ ៣៤​ខ្សែស​រុប​ប្រវែង​២៧៣,៩៣​​គីឡូម៉ែត្រ​​។បន្ទាប់​មក​លោកស ​​ ខេង​ឧប​នាយករដ្ឋ​មន្ត្រី​បាន​បញ្ជាក់ផង​​ដែរ​​ថា ក្នុង​ខេត្តបាត់​ដំបង​នឹងទទួល​បាន​ប្រព័ន្ឋផ្លូវ​ធំៗ​​ច្រើន​ខ្សែទៀត​ដែល​​ត្រូវអនុវត្តន៍​ក្នុងចុង​​ឆ្នាំ២០១៤​​​និងដើម​ឆ្នាំ២០១៥​​នេះ​​មាន​​​ដូច​ជា ​ ១/ផ្លូវខេត្ត​លេ​ខ១៥៧៧​ ពីភូមិភ្ជាវស្រុករតនះ​មណ្ឌលទៅដល់​ច្រកបួនរយ​​ព្រំដែនថៃ​ស្រុកសំឡូត​មាន​​ប្រវែង​​៥៥.២៩៩​​ម៉ែត្រ២/ផ្លូវវាងក្រុងបាត់​ដំបងប្រវែង១៤​គីឡូម៉ែត្រកាត់​តាមភូមិសាស្រ្ត​ឃុំបាដំរាំ​និងពង្រីក​ផ្លូវជាតិលេខ​៥ពីបាត់ដំ​បងទៅ​ខេត្ត​បន្ទាយ​​មានជ័យ។ ​៣/ ផ្លូវពីខេត្តបាត់ដំ​បងទៅខេត្តសៀមរាប​ដោយកាត់​តាម​រនាមទន្លេសាប​​ប្រវែង៧២​គីឡូ​ម៉ែត្រ​(ដែលសព្វ​ថ្ងៃទៅ​​សៀម​រាប​​កាត់តាម​​ខេត្តបន្ទាយ​មានជ័យ​មាន​ប្រវែង១៧២​គីឡូម៉ែត្រ)។​ ៤/ផ្លូវ​ភ្ជាប់ពីកំពី​ងពួយទៅ​អូរដូន​ពៅ​ដល់ពង្រ​មាន​​ប្រវែង​១៧គីឡូម៉ែត្រ៥/គំរោង​ពង្រីក​​ផ្លូវជាតិ​លេខ៥​ពីបាត់ដំបង​រហូតដល់ស្ពាន​ព្រែកក្តាម​ឲ្យទៅជាផ្លូវ​អាស៊ាន​ហាយ​វ៉េយ៍។​

ក្រៅពី​នោះ​រាជ​រដ្ឋា​ភិបាល​មាន​គំ​រោង​ធំៗ​ជាច្រើន​ទៀតដូចជា​ការភ្ជាប់​ផ្លូវស្ពាន​ពីខេត្តកំពង់​ឆ្នាំងទៅ​ខេត្តកំពង់ធំ​​ដោយ​ឆ្លងកាត់​​បឹង​​​ទន្លេ​សាប​ ផ្លូវពី​ខេត្តពោធិសាត់​ទៅខេត្ត​កោះកុង​និងផ្លូវ​ខ្សែក្រវ៉ាត់​ព្រំដែន​ទាំងអស់​។