ខេត្តព្រះសីហនុ ៖ ស្ត្រីម្នាក់ដែលជាប់ពាក់ព័ន្ឋទៅនឹងបទល្មើស លក់ ចែកចាយគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង២០និង០០នាទីនៅចំណុច ក្រុមទី១ ភូមិ៣ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
តាមការឱ្យដឹងពីលោកវរៈសេនីយ៍ឯក សាន់ ប៊ុនថន បានអោយដឹងថាស្ត្រីដែលត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោកធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ពេជ្រ សោភ័ណ្ឌ ភេទស្រី អាយុ ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅក្រុមទី១ ភូមិ៣ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ខណះពេលស្រ្តីរូបនោះកំពុងធ្វើការចែកចាយទៅអោយកម្មករទូក។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានឆែកឆេរកឃើញនូវវរ្ថុតាងមួយចំនួនរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ICE)ចំនួន២៧កញ្ចប់តូច ដបសំរាប់ជក់ចំនួន០១។
បច្ចប្បន្នស្ត្រីជាជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ នៃបទល្មើសគ្រឿងញៀន ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ចែករំលែកព័តមាននេះ