ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ភ្នាក់​ងារ​​បារាំង​​សម្រា​ប់​​​​ការ​អភិវឌ្ឍ​​​ចង់ឃើញ​​​​គម្រោង​​អនុវត្ត​​​​​​​​​​​​​​​​​​​​​ប្រាក់​​សោធន​និវត្តន៍​​​របស់​​​កម្ម​ករ​​​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖​​​ ក្នុង​កិច្ច​ពិភា​ក្សា​ការ​ងារ​​ជាមួយ​លោក​​រដ្ឋ​មន្ត្រីក្រសួង​ការ​ងារ​ និង​បណ្តុះ ​បណ្តាល​វិ​ជ្ជា​ជីវៈ​ កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​ទី​ស្តី​ការ​ក្រសួង​​​ លោក​​André ​POULLES​ ប្រធាន​ទី​ភ្នាក់​ងារ​បារាំង​សម្រាប់​ការ​ភិវឌ្ឍ​(AFD) ប្រចាំ​នៅ​កម្ពុជា​ និង​​ឡាវ​ ចង់​ដឹង​ពី​គម្រោង​អនុវត្ត​ប្រាក់​សោធ​ន​និវត្ត​ន៍​នៅ​ឆ្នាំ​២០១៥​ របស់​កម្ពុជា​ថា​តើ​ពាក់​ព័ន្ធ​នឹង​អ្វី​ខ្លះ ​​ហើយ​តើ​ត្រូវ​​អនុ​វត្ត​ជា​ជំហានៗ​​ដោយ​របៀប​ណា​?​ ​

​ជា​​​​ការ​ឆ្លើយ​តប ​លោក​រដ្ឋ​មន្រ្តី​ អិុត​ សំហេង​  ​​មាន​ប្រសា​សន៍​ថា​​ ចំពោះ​របប​ធា​នារ៉ាប់​រង​សុខ​ភាព​ការ​ងារ​នេះ​​​ កម្ពុជា​នឹង​ចាប់​ផ្តើម​អនុ​វត្ត​នៅ​ឆ្នា​ំ២០១៤​ ​នេះ​ប៉ុន្តែ​ពេល​នេះ​ក្រសួង​​កំពុង​រង់​ចាំ​ការ​រៀប​ចំ​បច្ចេក​ទេស​ព័ត៌​​មាន​វិទ្យា​​​ដែល​មាន​រយៈ​ពេល​៥​ខែ​ទៀត​ ។​ របប​នេះ​​ ត្រូវ​តែ​អនុ​វត្ត​ចំពោះ​សមា​ជិក​ និង​គ្រួសារ​របស់​គេ​ ប៉ុន្តែ​ត្រូវ​អនុ​វត្ត​ជា​ជំហានៗ​​។​ ជំហានទី១​ ត្រូវ​ចាប់​ផ្តើម​ពី​សមា​ជិក​សិន​ ហើយ​គោល​ដៅ​របស់​​យើង​​គឺ​ចង់​ឱ្យ​វិភាគ​ទាន​​ដល់​​សមា​ជិ​ក​គ្រួសារ​របស់​គេ​ទៀត​ ។

លោក​រដ្ឋ​មន្ត្រី​ បាន​ស្នើឱ្យ​កម្ម​វិធី​ជំនួយ​​ខាង​ផ្នែក​សុខ​ភាព​(P4H)​ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​របស់​រដ្ឋា​ភិ​បាល​​បារំាង​ និង​អា​​​ល្លឺម៉ង់​​ បន្ត​ជួយ​ទាក់​ទង​នឹង​ប្រព័ន្ធ​បច្ចេក​ទេស​​​ព័ត៌​មាន​វិទ្យា​នេះ​​​ដើម្បី​កុំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ​ព្រោះ​ថា​បើ​សិន​ជា​គ្រប់​គ្រង​មិន​បាន​ច្បាស់​លាស់​ទេ​ នឹង​អាច​មាន​បញ្ហា​កើត​ឡើង​ជាក់​ជា​មិន​ខាន​​ ។​ ក្រសួង​ការ​ងារ​​តែង​តែសហ​ការ​គ្នា​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ​ ដើម្បី​​ជំរុញ​ឱ្យ​មាន​ការ​អ​ភិ​វឌ្ឍ​​ ។ ទាក់​ទង​នឹង​ការ​ស្នើ​​​ឱ្យ​មាន​ជំនួប​រវាង​​P4H​ និង​ក្រសួង​​ការ​ងារ ​​គឺ​ត្រូវ​ជួប​គ្នា​រៀង​រាល់​៦​ខែ​ម្តង​ដើម្បី​សិក្សា​ពី​ការ​អនុ​វត្ត​ការ​ងារ​ទាក់​ទង​នឹង​វិស័យ​រប​បសន​្តិសុខ​សង្គម​​ ព្រម​ទាំង​ស្នើ​ឱ្យP4Hបន្ត​ជួយ​ក្រសួង​ថែម​ទៀត​ ។

ចំពោះការ​អនុ​វត្ត​ប្រាក់​សោធ​ន​និវត្ត​ន៍​ នៅ​ឆ្នាំ​២០១៥​ ​​​​​​លោក​ អិុត​​​ សំហេង​​​​ បាន​​​លើក​ឡើង​ថា​ នេះ​ជា​បញ្ហាដ៏ធំមួយ​ដែល​ក្រសួង​ត្រូវ​តែ​គិត​គូ​រ​ឱ្យ​​បាន​ច្បាស់​លាស់​ ​ហើយ​ចំណុច​ធំ​ដំបូង​បំផុត​របស់​​​ក្រសួង ​គឺ​​សិក្សា​ផ្នែក​បច្ចេក​ទេស​ជា​ចាំ​បាច់​ ។​ ទាក់​ទង​នឹង​បច្ចេក​ទេស​នេះ​​ ​គឺ​ការ​​រៀប​ចំ​វិភាគ​ទាន​ពេល​នេះ​រហូត​ដល់​​សមា​ជិក​បេឡា​ជាតិ​របប​សន្តិ​សង្គម​(ប.ស.ស)​​ចូល​និវត្ត​ន៍​ថា​តើ​ធ្វើ​បែប​ណា​ដើម្បី​ឱ្យ​មាន​និរន្ត​រភាព​ ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព