ឧបនាយករដ្ឋមន្ត្រីម៉ែន សំអន និងលោកប៉ា សុជាតិវង្ស ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខនៅរមណីយដ្ឋានវត្តភ្នំក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៤ មេសា លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជការក្រោមឱវាទក្រសួង និងមន្ត្រីសាលារាជធានីភ្នំពេញ រៀបចំធ្វើពិធីបួងសួងនៅរមណីយដ្ឋានវត្តភ្នំ ដើម្បីសុំសេចក្តីសុខសប្បាយជូនដល់ប្រទេសជាតិ និងប្រជាជន
ចែករំលែកព័តមាននេះ