រាជធានីភ្នំពេញ ៖ ដោយមានការណែនាំពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងសម្រុកធ្វើការតុបតែងកែលម្អ មានដូចជា លាបថ្នាំពណ៌សតាមគល់ឈើ ចិញ្ចើមសួនច្បារ ខឿនផ្លូវ បោសសម្អាត និងតុបតែងភ្លើងពណ៌ជាដើម ដើម្បីលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ត្រៀមអបអរសាទរ និងទទួលអំណរទេវតាឆ្នាំថ្មី ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ។
ដោយមានការជំរុញពីលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អង្គភាពលូទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការបែងចែកក្រុមការងារជាក្រុមចុះរៀបចំតុបតែងកែលម្អមានលាបថ្នាំពណ៌ស នៅតាមដើមឈើតាមផ្លូវ និងសួនច្បារសាធារណៈ ដែលការងារនេះ ចាប់ផ្តើមពីថ្ងៃទី៤ មេសា និងសម្រុកឱ្យរួចរាល់នៅថ្ងៃទី១០ មេសា មុនបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ។
លោក មៀច ចាន់នី អនុប្រធានអង្គភាពលូទឹក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការណែនាំពីលោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ អង្គភាពរបស់លោក បានចុះលាបថ្នាំនិងលាបកំបោរស តាមគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញ ។ ក្នុងនោះមានលាបខឿន និងចិញ្ចើម សួរច្បារវិមានឯករាជ្យ សួនមុខព្រះបរមរាជវាំង សួនច្បារសម្តេចហ៊ុនសែន សួនមុខវត្តបទុមវតីសួនច្បារមាត់ទន្លេ ចិញ្ចើមផ្លូវជុំវិញសួន ចិញ្ចើមមហាវិថីព្រះនរោត្តម សួនច្បារវត្តភ្នំ និងតាមគល់ឈើ តាមដងផ្លូវផងដែរ ដោយការងារនេះ ចែកជា២ក្រុម និងចាប់ផ្តើមពីថ្ងៃទី៤ មេសា និងបញ្ចប់នៅថ្ងៃទី១០ មេសា មុនបុណ្យចូលឆ្នាំថ្មី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ