ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​វិល​ត្រឡប់​ពី​ថៃ​ដូច​ទឹក​បាក់​ទំនប់​អង្គុយ​ចាំ​រថ​យន្ត​ជិះ​ទៅ​ស្រុក​កំណើត​

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ក្រុម​ពល​ករ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ថ្ងៃ​នេះ​​(ថ្ងៃ​ទី៦ មេសា ២០១៤)ប្រៀប​បាន​នឹង​ទឹក​បាក់​ទំនប់​ បាន​អង្គុយ​ត្រៀប​ត្រា​តាម​សាខា​លក់​សំបុត្រ​រថ​យន្ត​ក្រុង​ ព្រោះ​តែអស់​ជើង​ដំណើរ​ចេញ​ពី​ប៉ោយ​ប៉ែត​ ឯ​រថ​យន្ត​ត្រូវ​ជិះ​មិន​ទាន់​ត្រឡប់​ពី​ភ្នំពេញ​វិញ​។

នៅ​តាម​ទី​តាំង​សាខា​លក់​សំបុត្រ​រថ​យន្ត​ក្រុង​៤២​កន្លែង​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ និង​មួយ​ចំនួន​តូច​នៅ​តាម​ដង​ផ្លូវ​លំ​នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ទាំង​មូល​គេ​ឃើញ​ក្រុម​ពលករ​ខ្លះ​ឈរ ខ្លះ​អង្គុយ​ ឯ​ពលករ​ខ្លះ​​ទៀត​កំពុង​​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​ម៉ូតូ​ពី​តាម​ច្រក​របៀង​ជា​បន្ត​បន្ទាប់​។

នៅ​ពេល​កំណើន​នៃ​ការ​វិល​ត្រឡប់​របស់​ពលករ​ពី​ប្រទេស​ថៃ​កាន់​តែ​មានចំនួន​ច្រើន​ដូច​ទឹក​បាក់​ទំនប់​នេះ មិន​ថា​រថ​យន្ត​តូច ឬ​រថ​យន្ត​ធំ​ទេ ភាគ​ច្រើន​បាន​ដំឡើង​ថ្លៃ​ផង​ដែរ​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព