ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រឹង​​អង្គ​បោះ​​ឆ្នោត​ក្រុម​​ប្រឹក្សា​​ស្រុក​ប្រាសាទ​​សំបូរ​​ពី​ផែន​​ការ​បោះ​​ឆ្នោត​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ នៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​ស្រុក​សំបូរ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មេសា​កន្លង​ទៅ​នេះ​ លោក​ផាន់​ សុផេង​ ​សមា​ជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​សំបូរ​ និង​ជា​ស្នង​ការ​នគរ​បាល​ខេត្ត​ ​បាន​ចុះ​ពង្រឹង​អង្គ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ស្រុក​ប្រាសាទ​សំបូរ ។ ក្នុង​ពិធី​នោះ​លោក​ខៀវ​ ប៉ាង​ ​អភិបាលស្រុក​ ​និងជាប្រធាន​គណៈ​កម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ស្រុក​ប្រាសាទ​

ខេត្ត​កំពង់​ធំ​ ៖ នៅ​ទី​ស្នាក់​ការ​គណបក្ស​ប្រជា​ជន​ស្រុក​សំបូរ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មេសា​កន្លង​ទៅ​នេះ​ លោក​ផាន់​ សុផេង​ ​សមា​ជិក​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ខេត្ត អនុ​ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ប្រាសាទ​សំបូរ​ និង​ជា​ស្នង​ការ​នគរ​បាល​ខេត្ត​ ​បាន​ចុះ​ពង្រឹង​អង្គ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ស្រុក​ប្រាសាទ​សំបូរ ។ ក្នុង​ពិធី​នោះ​លោក​ខៀវ​ ប៉ាង​ ​អភិបាលស្រុក​ ​និងជាប្រធាន​គណៈ​កម្មាធិការ​គណបក្សប្រជាជន​កម្ពុជា​ស្រុក​ប្រាសាទ​សំបូរ​ បានអាន​របាយ​ការណ៍​ស្តី​ពី​ផែន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង​ ស្រុក នៅ​ក្នុងស្រុក​ប្រាសាទ​សំបូរ​ ដោយ​មាន​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​ ស្រុក​ទាំង​អស់​សរុប​ចំនួន​១៣០​នាក់​ចូល​រួម​ ។​

លោក​ផាន់ សុផេង​ បាន​មានប្រសាសន៍​សំណេះ​សំណាល​ជា​មួយ​សមា​ជិក​បក្ស​ទាំង​អស់​ថា ត្រូវ​រួប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ ពង្រឹង​សាមគ្គី​ភាព​ផ្ទៃ​ក្នុង​ឱ្យ​បាន​ល្អ​រវាង​សមា​ជិក​គណបក្សប្រជាជន​កម្ពុជា​ ធ្វើ​យ៉ាងណា​នៅថ្ងៃ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុ​មប្រឹក្សា​រាជ​ធានី​ ខេត្ត ក្រុង ស្រុក​ ខណ្ឌ អាណត្តិ​ទី​២​ ឱ្យ​ទទួលបាន​ជោគ​ជ័យ​១០០%​ បន្ទាប់​ពី​អាណត្តិ​ទី​​១​ បាន​បញ្ចប់​ ។​

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព