រាជធានីភ្នំពេញ ៖ សពនិស្សិតពេទ្យម្នាក់ត្រូវគេប្រទះឃើញអណ្តែតលើផ្ទៃទឹកទន្លេបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៦ មេសា ២០១៤ នៅចំណុចច្រាំងទន្លេវិថីព្រះស៊ីសុវត្ថិទល់មុខសណ្ឋាគារខ្មែររ៉ូយ៉ាល់ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ក្រោយពីបាត់ពីផ្ទះរយៈពេល២ថ្ងៃសង្ស័យលោតទឹកសម្លាប់ខ្លួន។
សពត្រូវបានគេស្គាល់ឈ្មោះស្រឿន ឈុនហេង ភេទប្រុស អាយុ២១ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី១ (ផ្នែកវេជ្ជសាស្ត្រ) មានស្រុកកំណើតនៅភូមិសមាគម ឃុំក្រែក ស្រុកពញាក្រែក ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៤៨៥ ផ្លូវលំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បើតាមការឱ្យដឹងពីបងស្រីជនរងគ្រោះថា ជនរងគ្រោះមានជំងឺផ្លូវចិត្តរយៈពេលមួយខែមកហើយ ។
ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យសពរួចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល៕
ចែករំលែកព័តមាននេះ