ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធ​ផល​បាល់​ទាត់ Metfone Cambodian League កាលពីរសៀល​ថ្ងៃទី​៥ មេសា

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ លទ្ធ​ផល​បាល់​ទាត់​​ពាន​រង្វាន់ Metfone Cambodian League ៤​ប្រកួត កាល​ពីរសៀល​ថ្ងៃទី​៥ មេសា ម្សិល​មិញ​ នៅ​ទីលាន​ស្តាត​ចាស់​ដែល​មាន​២​ប្រកួត​នោះ ក្រុម​សាកល​វិទ្យា​ល័យ​អាស៊ី​អឺរ៉ុប​យក​ឈ្នះ​ក្រុម Albirex Niigata Phnom Penh ក្នុង​លទ្ធ​​ផល​​៣​ទល់១ រីឯ​មួយ​ប្រកួត​ទៀត​ ក្រុម​ស្វាយរៀង ចាញ់​ក្រុម​ណាហ្គាខប ១ទល់​០ យ៉ាងលំបាក ។

សម្រាប់​៨​ប្រកួត​របស់​អាស៊ី​អឺរ៉ុប​បាន​៩​ពិន្ទុ ឈ្នះ​២​ ស្មើ​៣ ចាញ់​៣​ប្រកួត ចំណែក​ក្រុម​ Albirex Niigata Phnom Penh នៅតែ​ស្ថិត​​ក្នុង​លំដាប់​បាត​តារាង​ដោយ​៨​ប្រកួត​ ឈ្នះ​​១ ចាញ់​៧​ប្រកួត បាន​៣​ពិន្ទុ ។សម្រាប់​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​វិញ ក្រុម​គីរីវង់​សុខសែន​ជ័យ ឈ្នះ​៣ ស្មើ​២ ចាញ់​៣​ប្រកួត បាន​១១​ពិន្ទុ ។

ចំពោះ​អគ្គស្នងការ​នគរបាល​ជាតិ​វិញ ឈ្នះ​៣ ស្មើ​២ ចាញ់​៣​ប្រកួត បាន​១១​ពិន្ទុ ចំណែក​​ក្រុម​ភ្នំពេញ​ក្រោន​ឯណោះ​វិញ ជាក្រុម​ដែល​នៅតែ​ស្ថិត​លំដាប់​​កំពូល​តារា​ង​​ដោយ​​៨​ប្រកួត​ឈ្នះ​៦ ស្មើ​១ និង​ចាញ់​១​ប្រកួត បាន​​១៩​ពិន្ទុ ។