ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ប្រកួត​រសៀល​ថ្ងៃទី​៦ មេសា នេះ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នៅរសៀល​ថ្ងៃទី​៦ មេសា ២០១៤ នេះ ព្រឹត្តិ​ការណ៍​ប្រកួតកីឡា​បាល់​ទាត់​ពាន​រង្វាន់​មិត្តហ្វូន ខេមបូឌា​លីក នឹង​ធ្វើ​ការ​ប្រកួត​ចំនួន​២​ប្រកួត លើ​ទីលាន​តែមួយ​ក្នុង​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក ។

ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពីវេលា​ម៉ោង​០៣និង​៣០​នាទី​​រសៀល​​​ទៅ ដែល​ក្រុម​ចំណូល​​ថ្មី Tri Asia ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Western Uni FC ។​ មួយ​

រាជធានីភ្នំពេញ ៖ នៅរសៀល​ថ្ងៃទី​៦ មេសា ២០១៤ នេះ ព្រឹត្តិ​ការណ៍​ប្រកួតកីឡា​បាល់​ទាត់​ពាន​រង្វាន់​មិត្តហ្វូន ខេមបូឌា​លីក នឹង​ធ្វើ​ការ​ប្រកួត​ចំនួន​២​ប្រកួត លើ​ទីលាន​តែមួយ​ក្នុង​ពហុ​កីឡដ្ឋាន​​ជាតិ​អូឡាំពិក ។

ការ​ប្រកួត​នឹង​ចាប់​ផ្តើម​ពីវេលា​ម៉ោង​០៣និង​៣០​នាទី​​រសៀល​​​ទៅ  ដែល​ក្រុម​ចំណូល​​ថ្មី Tri Asia ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម Western Uni FC ។​ មួយ​ប្រកួត​ទៀត ក្រុម​ក្រសួង​ការ​ពារ​ជាតិ​​ជួប​ប្រកួត​ជាមួយ​ក្រុម​ចំការ​កៅស៊ូ​បឹង​កេត ។ សម្រាប់​ពេល​នេះ ៧​ប្រកួត​របស់​ក្រុម Tri Asia មាន​១០​ពិន្ទុ​បណ្តោះ​អាសន្ន​ហើយ គឺឈ្នះ៣​ប្រកួត ស្មើ​១​ប្រកួត ចាញ់​៣​ប្រកួត ។

ចំណែក​៧​​ប្រកួត​របស់ Western Uni FC ទើប​តែ​​មាន​​៦​ពិន្ទុ​ប៉ុណ្ណោះ គឺឈ្នះ​១ប្រកួត ស្មើ​៣​ប្រកួត និង​ចាញ់​៣​ប្រកួត ។ ចំពោះ​៧​ប្រកួត​របស់​ក្រសួង​ការពារ​ជាតិ​វិញ មានតែ​៧​ពិន្ទុ​ គឺ​ឈ្នះ​១ប្រកួត ស្មើ​៤​ប្រកួត ចាញ់​២​ប្រកួត ខណៈ​៧​ប្រកួត​របស់​បឹងកេត មាន​១៥​ពិន្ទុ គឺឈ្នះ​៥​ប្រកួត និង​ចាញ់​២​ប្រកួត ។ សូម​រង់​ចាំ​មើល​ថា តើ​​ក្រុម​មួយណា​អាចមាន​សំណាង​ទទួល​បាន​៣​​ពិន្ទុ​ទៀត?