ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រញ្ជួយ​ដី​នៅ​ខេត្ត​យុន​ណាន់​ចិន​ របួស​25​នាក់​

11 ឆ្នាំ មុន

អាជ្ញា​ធរ​ចិន​ គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​២៥​នាក់​ បាន​ត្រូវ​របួស​ក្រោយ​ការ​រញ្ជួយ​ដី​ កម្លាំង​៥,៣​រីស្ទ័រ​មួយ​ ដែល​កើត​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​ មេសា​ ក្នុង​ស្រុក​មួយ​នៃ​ខេត្ត​យុន​ណាន់​ ភាគ​និរតី​ចិន​ ។​

មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​ បញ្ជាក់​ថា​ ស្រុក​យ៉ុង​សាន​ ខេត្ត​យុន​ណាន់​ ជួប​ការ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី​៥​ មេសា​ វេលា​ម៉ោង​៦​ និង​៤០​នាទី​ ម៉ោង​ក្នុង

អាជ្ញា​ធរ​ចិន​ គូស​បញ្ជាក់​ថា​ មនុស្ស​យ៉ាង​តិច​២៥​នាក់​ បាន​ត្រូវ​របួស​ក្រោយ​ការ​រញ្ជួយ​ដី​ កម្លាំង​៥,៣​រីស្ទ័រ​មួយ​ ដែល​កើត​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥​ មេសា​ ក្នុង​ស្រុក​មួយ​នៃ​ខេត្ត​យុន​ណាន់​ ភាគ​និរតី​ចិន​ ។​

មជ្ឈ​មណ្ឌល​បណ្តាញ​រញ្ជួយ​ដី​ចិន​ បញ្ជាក់​ថា​ ស្រុក​យ៉ុង​សាន​ ខេត្ត​យុន​ណាន់​ ជួប​ការ​រញ្ជួយ​ដី​កាល​ពី​ថ្ងៃ​ទី​៥​ មេសា​ វេលា​ម៉ោង​៦​ និង​៤០​នាទី​ ម៉ោង​ក្នុង​ស្រុក​ ហើយ​ចំណុច​កណ្តាល​របស់​វា​ ស្ថិត​ក្នុង​ជម្រៅ​១៣​គីឡូ​ម៉ែត្រ​ ក្នុង​សង្កាត់​ XILUODU ។​ អ្នក​របួស​ទាំង​អស់​ដែល​៥​នាក់​ របួស​ធ្ងន់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ ។​ គេ​រាប់​ឃើញ​ផ្ទះ​៧៥​ខ្នង​ ត្រូវ​រលំ​បាក់​ ហើយ​ផ្ទះ​សរុប​២.៧៣១​ខ្នង​ទៀត​ រង​ការ​ខូច​ខាត​ ។​ លើស​ពី​នេះ​ សាលា​រៀន​៤៨​រង​ការ​បំផ្លាញ​ក្នុង​ឃុំ​៦​ ។​ យោង​តាម​អាជ្ញា​ធរ​មូល​ដ្ឋាន​ថា​ អគ្គិសនី​ ការ​ដឹក​ជញ្ជូន​ និង​គមនា​គមន៍​ វិល​មក​រក​ប្រក្រតី​ភាព​ឡើង​វិញ​ហើយ​ ៕​