យោធាវរសេនាតូច៥១៣ម្នាក់ដើរទៅស្រែប្រទះឃើញមីនកប់ក្នុងដីយកដៃឆ្កឹះផ្ទុះរបួសធ្ងន់
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជាយោធាវរសេនាតូច៥១៣ចំណុះកងពលតូចថ្មើរជើងលេខ៥១ប្រចាំនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅបានរងរបួសធ្ងន់ ខណៈពេលដើរទៅស្រែប្រទះឃើញមីនកប់ក្នុងដីសល់ពីសម័យសង្គ្រាមយកដៃឆ្កឹះបណ្តាលឱ្យផ្ទុះរបួសពេញផ្ទៃមុខ ដៃ និងទ្រូង ត្រូវគេដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនអង្គរបុរី។
ចែករំលែកព័តមាននេះ