ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាក់គី​អាវ​ និង​ប្រែ៊តលី ជួប​គ្នា​ជា​ថ្មី​នៅ​សង្វៀន​ក្រុង​ឡាស​វេហ្គាស​ ថ្ងៃ​12 មេសាខាង​មុខ

11 ឆ្នាំ មុន

ក្រុម​ហ៊ុន​រៀប​ចំ​ការ​ប្រ​កួត​ Top Rank Promotions ​បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា កីឡាករ​អា​មេរិក​ ធី​ម៉ូ​ធី ប៊្រែត​លី​ នឹង​ឡើង​សង្វៀន​ប្រ​កួត​ការ​ពារ​ខ្សែ​​ក្រ​វាត់​ស្ថាប័ន WBO ​ប្រ​ភេទទម្ងន់ Welterweight របស់​ខ្លួន​ជា​ថ្មី​​ម្តង​ទៀត​ប្រ​ឆាំងនឹង​កីឡាករ​ហ្វ៊ី​លី​ពីន​​ម៉ា​នី ប៉ាក់​គី​អាវ​នៅ​ក្រុង​ឡាស​វេហ្គាស​ ថ្ងៃ​ទី​១២​ ខែ​មេសា​ខាង​មុខ ។

ការ​ជួប​គ្នា​លើក​ទី​១ ​កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មិថុ​នា​ ឆ្នាំ​២០១២​ ប៊្រែត​លី​ បាន​យក​ឈ្នះ​ប៉ាក់​គី​អាវ​ដោយ​ពិន្ទុ​យ៉ាង​ប្រផុត​ប្រផើយ​ ហើយ​​លទ្ធផល​​នោះ​បាន​ធ្វើឱ្យ​​គ្រប់​ៗគ្នា​ជឿ​ថា ប៉ាក​គី​អាវ​ ជា​ជន​​រង​គ្រោះ​ដោយ​ការ​គៃ​បន្លំ​ ។

នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​ខ្លួន​ ក្រុម​ហ៊ុន Top Rank Promotions បាន​បញ្ជាក់​ថា ៖«លោកបប់ អា​រ៉ាំ លោក ថូត ឌូបូហ្វ និង​លោក​ម៉ៃ​ឃើល ខុន​ បាន​ប្រកាស​រួម​​គ្នា​ថា ពួក​គេ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយដែល​បើក​ផ្លូវ​ឱ្យ​កីឡាករ​ប៊្រែតលី​ ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBO ​របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​ម៉ា​នី ប៉ាក់​គីអាវ ។ ការ​ប្រ​កួត​នឹង​ធ្វើ​នៅ​សង្វៀន MGM Grand Arena ស្ថិត​ក្នុង​ទី​ក្រុង​ឡាស​វេហ្គាស​ សហរដ្ឋ​​អា​មេរិក​នា​រាត្រី​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មេសា» ។

ប៉ាក់​​គី​អាវ​ ធ្លាប់​ប្រ​កួត​​បាន​៦២​លើក ក្នុង​នោះ​ឈ្នះ​៥៥លើក ចាញ់​៥ ស្មើ២​លើក​ ​ធ្លាប់ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​​ចំ​នួន៣៨​លើក ។ ប្រ​កួត​លើក​ចុង​ក្រោយ​នៅ​ក្រុង​ម៉ាកាវ ប្រ​ទេស​​ចិន​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​វិច្ឆិ​កា​ ឆ្នាំ២០១៣ ឈ្នះ​កីឡាករ​អា​មេរិក​ប្រែ៊ន​ដុន រី​យ៉ូស​ ដោយ​ពិន្ទុ ។ ឯប៊្រែត​លី​ វិញ​ នៅ​ក្នុង​ការ​ប្រ​កួត​សរុប​៣១​លើក គឺ​មិន​ដែល​ចាញ់​ម្តង​ណា​ឡើយ ហើយ​ថែម​ទាំង​ផ្តួល​ដៃ​គូ​ឱ្យ​សន្លប់​បាន​ចំនួន​១២លើក​ផងដែរ ។ ប្រ​កួត​លើក​ចុង​ក្រោយ​​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុ​លា  ឆ្នាំ ២០១៣ ឈ្នះ​កីឡាករ​ម៉ិកស៊ិក​ចូ​អាន ម៉ានូ​អែលម៉ាក​ហ្គេស​ ដោយ​ពិន្ទុ​ការ​ពារ​បាន​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBO ​របស់​ខ្លួន ៕