ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះចំនួន2​កន្លែង ហាង​កាហ្វេជាន់​ទី1ឆេះ​ហ្មត់ ផ្ទះ5​ល្វែងដំបូល​តែ1​ឆេះ​ជិត​អស់

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ហាង​កាហ្វេ​ជន​ជាតិ​វៀត​ណាម​មួយ​កន្លែង​ យីហោ​ ញៀម​ ធ្វី​ ស្ថិត​នៅ​ផ្ទះ​ល្វែង​លេខ​១B ផ្លូវ​លេខ​៣៥៥​ ខាង​ជើង​អង់​តែន​ទូរ​ទស្សន៍​ជាតិ​ ក្នុង​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ត្រូវ​បាន​ភ្លើង​ឆេះ​សម្ភារ​នៅ​ក្នុង​ផ្ទះ​ជាន់​ទី​១​ អស់​ទាំង​ស្រុង​ ។​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ មេសា​ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង​ បាន​ទៅ​អន្តរា​គមន៍​បា.ញ់​ទឹក​ពន្លត់​ អស់​ប្រមាណ​១ម៉ោង​ ទើប​រលត់​ ។​

រាជធានីភ្នំពេញ​ ៖ ហាង​កាហ្វេ​ជន​ជាតិ​វៀត​ណាម​មួយ​កន្លែង​ យីហោ​ ញៀម​ ធ្វី​ ស្ថិត​នៅ​ផ្ទះ​ល្វែង​លេខ​១B ផ្លូវ​លេខ​៣៥៥​ ខាង​ជើង​អង់​តែន​ទូរ​ទស្សន៍​ជាតិ​ ក្នុង​ភូមិ​ទួល​គោក​ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សី​កែវ​ ត្រូវ​បាន​ភ្លើង​ឆេះ​សម្ភារ​នៅ​ក្នុង​ផ្ទះ​ជាន់​ទី​១​ អស់​ទាំង​ស្រុង​ ។​ ហេតុ​ការណ៍​នេះ​ កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៤​ មេសា​ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៦​គ្រឿង​ បាន​ទៅ​អន្តរា​គមន៍​បាញ់​ទឹក​ពន្លត់​ អស់​ប្រមាណ​១ម៉ោង​ ទើប​រលត់​ ។​

ទោះ​បី​ជា​យ៉ាង​ណា​ ឧប្បត្តិ​ហេតុ​នេះ​ ពុំ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ ឬ​រង​របួស​ធ្ងន់​ឡើយ​ គឺ​មាន​តែ​បុរស​ជា​ម្ចាស់​ហាង​ រង​របួស​ស្រាល​ ហើយ​ត្រូវ​នគរ​បាល​នាំ​ទៅ​សាក​សួរ​ទាំង​២​នាក់​ ប្តី​ប្រពន្ធ​ផង​ដែរ​ ។​ ហាង​កាហ្វេ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ មាន​ម្ចាស់​ឈ្មោះ​ ជា​ ពៅ​ អាយុ​៣៣​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ លី​ វ៉ាន់​យីម​ អាយុ​៣២​ឆ្នាំ​ ដែល​បាន​ជួល​ផ្ទះ​ខាង​លើ​ បើក​ហាង​កាហ្វេ​ ក្នុង​១ខែ​ តម្លៃ​៥០០​ដុល្លារ។ ប្រភព​ព័ត៌​មាន​ពី​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​ ឱ្យ​ដឹង​ថា​ មូល​ហេតុ​ដែល​កើត​​មាន​អគ្គិ​ភ័យ​នេះ​ បណ្តាល​មក​ពី​ទុស្សេ​ចរន្ត​ភ្លើង​ចេញ​ពី​បារ៉ែត​ភ្លើង​ជាន់​ទី​១​ ខាង​មុខ​ ហើយ​កម្ទេច​ភ្លើង​បាន​ធ្លាក់​ទៅ​លើ​ពូក​ និង​ខោ​អាវ​ និង​ឆេះ​រាល​ដាល​ទៅ​ដល់​របស់​របរ​ក្នុង​ផ្ទះ​យ៉ាង​ពេញ​បន្ទុក​ ។​

តាម​ស្ត្រី​ជា​ម្ចាស់​ហាង​ និយាយ​ថា​ មុន​ពេល​កើត​មាន​អគ្គិ​ភ័យ​ គាត់​កំពុង​លក់​ដូរ​នៅ​ខាង​ក្រោម​ ស្រាប់​តែ​ភ្លើង​ឆេះ​នៅ​ជាន់​ទី១​ ផ្សែង​ហុយ​ទ្រោម​ ចេញ​មក​ខាង​ក្រៅ​ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​ប្រជា​ពល​រដ្ឋ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិ​ភ័យ​ ជួយ​បាញ់​ពន្លត់​ ប៉ុន្តែ​មិន​អាច​ទប់​ស្កាត់​បាន​ ព្រោះ​ភ្លើង​បាន​ឆេះ​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ ។​ បន្ទាប់​មក​ រថយន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន​៦​គ្រឿង​ បាន​មក​អន្តរា​គមន៍​ ជួយ​បាញ់​ទឹក​ពន្លត់​ ។​ ទោះ​បី​ជា​យ៉ាង​ណា​ របស់​របរ​ក្នុង​ផ្ទះ​ជាន់​ទី​១​ ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់​ ៕​