ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មរណ​ភាពគួរឱ្យ​រន្ធត់និង​សង្វេគ​បំផុតនៅ​រតនគិរី ម្តាយ​និងកូនស្រី​អាយុ5ឆ្នាំ​ត្រូវរថយន្ត​កិនខ្ទេច​រមូរ​ចូល​គ្នា

11 ឆ្នាំ មុន

ខេត្ត​​រតន​គីរី​​ ​៖ ​គ្រោះ​ថ្នាក់​​​ចរាចរណ៍​ដ៏​រន្ធត់​​បំផុត​​ ខណៈ​ស្ត្រី​​ជា​ម្តាយ​​និង​កូន​ជិះ​ម៉ូតូ​​ចេញ​​ពី​មណ្ឌល​សុខ​ភាព​​បម្រុង​​ឆ្លង​ថ្នល់​ ត្រូវ​រថយន្ត​​សណ្តោង​​ដឹក​គ្រាប់​ស្វាយ​ចន​្ទី​​ចំណុះ​​រាប់​សិប​​តោន​ គេច​មិន​​ទាន់​កិន​​ខ្ទេច​​សាច់​​ទាំង​២នាក់​​​​​ដូច​សាច់​​ចិញ្ច្រាំ​គួរ​ឱ្យ​តក់​ស្លុត​ ​​កាល​ពី​វេ​លា​ម៉ោង​​១២​​និង​១០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣ មេសា​ ​នៅ​ភូមិ​​១ ឃុំ​​ទ្បា​មិញ ​ស្រុក​បរកែវ​ ​​​តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៧៨​ ពី​ក្រុង​បាន​លុង​​​ទៅ​ស្រុក​អូរ​​យ៉ាដាវ​ ​​ត្រង់​ចំណុច​​ផ្លូវ​ភ្លោះ​ ​មុខ​មន្ទីរ​ពេទ្យ​​បង្អែក​​ស្រុក​បរកែវ​ ។ ​

តាម​សា​ក្សី​​​ដែល​បាន​ឃើញ​​ហេតុ​ការណ៍​​នេះ​ផ្ទាល់​​​ភ្នែក​​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​​ ពណ៌​ស​​​ ពាក់​ស្លាក​​លេខ​ភ្នំ​ពេញ​ ៣B-៣៣៤៤ ​សណ្តោង​រ៉ឺម៉ក​ដឹក​គ្រាប់​​ស្វាយ​ចន្ទី​ពេញ​ ហើយ​ការ​​បើក​​បរ​​មិន​លឿន​ប៉ុន្មាន​​​​​ទេ ក្នុង​ទិស​ដៅ​ពី​លិច​​ទៅ​​កើត​ ខណៈ​​មក​ដល់​កន្លែង​​កើត​ហេតុ​ ស្រាប់​តែ​​​មាន​ម៉ូតូ​​​ឌ្រីម​ ​ពណ៌​ខ្មៅ​ ស៊េរី​ចាស់អត់​ស្លាក​លេខ​មួយ​គ្រឿង​ បើក​បរ​​ដោយ​បុរស​ម្នាក់​​ ដែល​គេ​សង្ស័យ​​ថាជា​អ្នក​​រត់​ម៉ូតូ​ឌុប​​ បាន​ដឹក​ស្ត្រី​ម្នាក់ ដែល​ចង​​ក្រមា​​ស្ពាយ​​កូន​ពី​មុខ​​ជិះ​ចេ​​ញ​ពី​មន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​បរ​កែវ​ ​ឆ្លង​កាត់​​​មុខ​រថ​យន្ត​​​ ធ្វើ​ឱ្យ​អ្នក​បើក​​បរ​រថយន្ត​​ស្រទ្បាំង​​កាំង​​ជាន់​​ហ្វ្រាំង​​មិនទាន់​ ក៏​បុក​​ម៉ូតូ​​ខ្ទាត​​ម្តាយ​និង​កូន​​ ដែល​​អង្គុយ​​ខាង​​ក្រោយ​​​ចូល​ក្រោម​រថយន្ត​កិន​បែក​​សាច់​ខ្ទេច​​ទាំង​២នាក់​​គួរឱ្យ​​រន្ធត់​​បំផុត​ ដែល​ជា​ហេតុ​​ការណ៍​​កម្រ​នឹង​​កើត​មាន​ ។

ចំណែក​បុរស​​ជា​អ្នក​បើក​បរ​​ម៉ូតូ​សំណាង​ណាស់​ខ្ទាត​​​ចេញ​​ពី​កង់​រថយន​្ត​​ទៅ​ចិញ្ចើម​​ផ្លូវ​រួច​​ពី​សេចក្តី​​ស្លាប់​ ហើយ​បាន​​រត់​គេច​ខ្លួន​​បាត់​ ។ ស្ត្រី​​រង​គ្រោះ​​ដែល​ស្លាប់​​នេះ ឈ្មោះ​ ក្វាស់ ស្កាន់​ ​អាយុ​៣៥​ឆ្នាំ​ និង​កូន​ឈ្មោះ​ ​ក្វាស់​ សារ៉ាន់​ ​ភេទ​ស្រី​ អាយុ​៥​ឆ្នាំ​ ​ជា​ជន​ជាតិ​​ទំពួន​ ​មាន​​លំ​នៅ​​ភូមិ​ចែត្រ​ ​ឃុំ​ស៊ើ​ង ស្រុក​បរកែវ​ ​​​​​រី​ឯ​អ្នក​បើក​រថយ​ន្ត​​ដឹក​គ្រាប់​​ចន្ទី បាន​បើក​​រថយន្ត​ហួស​កន្លែង​​កើត​ហេតុ​ប្រហែល​​ជា​១០០​ម៉ែត្រ​ ​ក៏​បើក​ទ្វារ​​រថយន្ត​ចុះ​​រត់​គេ​ច​ខ្លួន​បាត់​ដែរ​ ។ ​​​​រថយន្ត​​និង​ម៉ូតូ​ ត្រូវ​​​នគរ​បាល​យក​​​មក​រក្សា​​ទុក​នៅ​អធិ​ការ​​​ដ្ឋាន​នគរ​បាល​​ស្រុក​បរ​កែវ ​ដើ​ម្បី​​​​​ដោះ​ស្រាយ​​តាម​​នីតិ​វិធី​ ​។ ​​សព​​ស្ត្រី​និង​កូន​​​​​​​​​ប្រគល់​ឱ្យ​​ក្រុម​​គ្រួសារ​​យក​ទៅធ្វើ​បុណ្យ​​តាម​ប្រពៃ​ណី​​​ ។

គួរ​បញ្ជាក់​ថា ​បំណែក​សព​ម្តាយ​និង​កូន​ ត្រូវ​សាច់​ញាតិ​​​​ប្រមូល​​​​កើប​​ដាក់​​ចូល​​​ក្នុង​ការុង​​បញ្ចូល​គ្នា​​ ព្រោះ​​មិន​ដឹង​ថា ​​ជា​សាច់​ឆ្អឹង​​នរណា​ជា​ម្តាយ​​នរណា​ជា​កូន​នោះ​ទេ​ ​ដូ​ច​គេ​​កើប​សាច់​​ចិញ្ច្រាំ​ដាក់​​ស្បោង​​អុី​ចឹង​​ដែរ​ ។ លោក​អនុសេនីយ៍​ឯក រស់ វឌ្ឍនា​ ​​អធិ​ការ​​រង​ស្រុក​បរកែវ ​បាន​ឱ្យ​ដឹង​ថា ​ជា​រឿយៗ​​ប្រជា​ពល​រដ្ឋ​​ ដែល​រស់​នៅ​​ក្នុង​តំបន់​នេះ ភាគ​ច្រើន​ជា​ជន​ជាតិ​​ដើ​ម​ភាគ​តិច​ ​ការ​​​បើក​បរ​ពុំ​សូវ​យល់​​ដឹង​ពី​​ច្បាប់​ចរាចរណ៍​​ប៉ុន្មាន​ទេ ​ដោយ​គេ​​​បើក​បរ​​ម៉ូតូ​ពាស​វាល​ពាស​កាល​ ពុំ​ដឹង​​បញ្ច្រាស​ឬ​បណ្តោយ​ទ្បើយ​ ​ដែល​ប្រការ​​នេះ ទាម​ទា​រ​ឱ្យ​មាន​​ការ​អប់​រំ​​ណែ​នាំ​​ពី​ច្បាប់​ចរាចរណ៍​​ឱ្យ​បាន​ស៊ី​ជម្រៅ​​បន្ថែម​ទៀត ហើយ​ក៏​សូម​អំពាវ​នាវ​​ដល់​អ្នក​បើក​បរ​​គ្រប់​រូប​​ ពិសេស​​យានធំៗ​ត្រូ​វ​​ប្រុង​ប្រយ័ត្ន​​ឱ្យ​បាន​ខ្ពស់​​ពេល​បើក​ចូល​​មក​តំបន់​នេះ ​ ៕