ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​៩​កន្លែង​ដែល​មាន​ភ្ញៀវ​ចេញចូល​ច្រើន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្ត​សឹ្ទ​ង​ត្រែង ៖ រមណីយដ្ឋាន​មួយ​នៅ​ខេត្តស្ទឹងត្រែង នៅ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ ដែល​មក​ពី​តាម​បណ្តាល​ខេត្ត​នានា​ដែល​មក​លេង​កម្សាន្ត និង​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​សហគមន៍​ទេសចរណ៍​ទាំង​តូច​ធំ ក្នុង​ចំណោម​២៤​កន្លែង…

ខេត្ត​សឹ្ទ​ង​ត្រែង ៖ រមណីយដ្ឋាន​មួយ​នៅ​ខេត្តស្ទឹងត្រែង នៅ​បុណ្យ​ភ្ជុំបិណ្ឌ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា​នេះ ដែល​មក​ពី​តាម​បណ្តាល​ខេត្ត​នានា​ដែល​មក​លេង​កម្សាន្ត និង​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​សហគមន៍​ទេសចរណ៍​ទាំង​តូច​ធំ ក្នុង​ចំណោម​២៤​កន្លែង ក្នុង​ខេត្ត​សឹ្ទ​ង​ត្រែង ។

គេ​សង្កេត​ឃើញ​មាន​តែ​៩​កន្លែង ដែល​មាន​ភ្ញៀវ​ចេញចូល​ច្រើន ផុត​ពី​ហ្នឹង​ពុំ​សូវ​មាន​ទេ ។ ម្ចាស់​រមណីយដ្ឋាន និង​ម្ចាស់​សហគមន៍​ទេសចរណ៍​ខាងលើ​នោះ​បាន​ប្រាប់​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ឲ្យ​ដឹង​ថា ឆ្លងបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ​ក្នុង​នោះ​មាន​កន្លែង​ខ្លះ​មាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​ច្រើន មាន​កន្លែង​ខ្លះ​ទៀត​ពុំ​សូវ​មាន​ភ្ញៀវ​ចូល​លេង​នោះ​ឡើយ ដោយសារ​កន្លែង​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​មួយ​ចំនួន ទឹក​នៅ​មិន​ទាន់​ស្រក​ស្រួលបួល អ​ញ្ចឹ​ង​ហើយ​ធ្វើ​ឲ្យ​ភ្ញៀវ​ពុំ​សូវ​ទៅ​លេង​ទីនោះ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សឹ្ទ​ង​ត្រែង​លោក អ៊ុ​ន ប៉ោ​សឿ​ន បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន ចំនួន​ភ្ញៀវ​ទេសចរ​តាម​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​ដោយ​ទិន្នន័យ​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចាប់តាំងពី​ថ្ងៃ​កាន់បិណ្ឌ​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​បញ្ចប់​បុណ្យ​ជាតិ​នេះ​គេ​សង្កេត​ឃើញ​ថា ភ្ញៀវ​ស្នាក់​នៅ​តាម​ផ្ទះសំណាក់ និង​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍​នានា មានការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ក្នុងឆ្នាំនេះ ។

លោក​បញ្ជាក់​ថា បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​មាន ១.​សហគមន៍​ព្រះ​រំកិល ២.​សហគមន៍​អូរ​ស្វាយ ៣.​សហគមន៍​អូរ​ឫស្សី​កណ្តាល ៤.​រមណីយដ្ឋាន​ជួរ​វែង ៥.​រមណីយដ្ឋាន​ភ្នំ​ខៀវ ៦. រមណីយដ្ឋាន​បក្សី​មេគង្គ ៧.​សហគមន៍​កោះ​ព្រះ ៨.​សហគមន៍​ភ្នំ​ជម្រក​សត្វ ៩.​តំបន់​ទេសចរណ៍​សៀម​ប៉ា​ង ។ ក្នុង​ចំណោម​២៤​កន្លែង​មាន​តែ​៩​កន្លែង​ដែល​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​ចូល​លេង​កម្សាន្ត និង​ទស្សនា ក្រៅពី​ហ្នឹង​ពុំ​សូវ​មាន​ចូល​លេង​នោះ​ទេ ។ បើ​តាម​របាយការណ៍​របស់​ម្ចាស់​រមណីយដ្ឋាន និង​សហគមន៍​ទេសចរណ៍​បាន​ប្រាប់​ថា ទាំង​ការ​ហូប​ចុក ទាំង​ការ​ស្នាក់​នៅ រហូត​ដល់​ភ្ញៀវ​ត្រឡប់​ទៅ​វិញ ។ គេ​សង្កេត​ឃើញ​ថា សន្តិសុខ​សុវត្ថិ​ភាពល្អ​ប្រសើ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ